Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគំរាមសម្លាប់មនុស្ស រត់គេចគុក៥ឆ្នាំ

គំរាមសម្លាប់មនុស្ស រត់គេចគុក៥ឆ្នាំ

តាកែវ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគំរាមសម្លាប់អ្នកភូមិម្នាក់ លុះជនរងគ្រោះប្តឹងសមត្ថកិច្ច ស្រាប់តែ ភ័យខ្លួន បានរត់គេចចេញពីមូលដ្ឋានរស់នៅ ទៅសម្ងំលាក់ខ្លួនអស់រយៈពេលជិត៥ឆ្នាំ ទើបលបវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចអនុវត្តដីការបស់តុលាការ ធ្វើការចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។ការចាប់ខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្ត្រឃុំចារ ស្រុកព្រៃកប្បាស។

ជនត្រូវចោទដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទុយ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅភូមិស្រែ ពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោកឯក ឆេងហួត ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩និង១០នាទីព្រីកឹ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៣៦៩/១០២០/បចខ ចុះថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២០ ចេញដោយលោកភិន ផល្លេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ដែលបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះទុយ វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពីបទ គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES