Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីចោរវ៉ៃប្លន់ម៉ូតូដេកពេទ្យ ប្រពន្ធអត់លុយព្យាបាល

ប្តីចោរវ៉ៃប្លន់ម៉ូតូដេកពេទ្យ ប្រពន្ធអត់លុយព្យាបាល

កណ្តាល ៖ បុរសម្នាក់ ត្រូវបានចោរប្លន់ ៦នាក់ វាយប្លន់ម៉ូតូ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កំពុងសង្គ្រោះ បន្ទាន់ ក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលការចំណាយប្រាក់ព្យាបាលកំពុងជួបការខ្វះខាត ទើបស្ត្រីជាប្រពន្ធ ដាច់ចិត្តស្នើសុំដល់សប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភថវិកាជួយផ្គត់ផ្គង់ថ្លៃពេទ្យ។បុរសរងគ្រោះ មានឈ្មោះម៉ាន ម៉ាអាត អាយុ៤៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម និងប្រពន្ធឈ្មោះម៉េត ចាន់នី មានលំនៅ ភូមិបារ៉ែន ក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង។ ប្តីប្រពន្ធអ្នកទាំង២ ត្រូវបានចោរស្ទាក់វាយប្លន់ម៉ូតូ កាលពីវេលា ម៉ោង ៥និង៣០នាទីរៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

គួររំលឹកថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ បានដឹកសាច់គោ យកទៅបោះឱ្យម៉ូយ នៅផ្លូវជាតិលេខ១ ដូចសព្វដង លុះបើកម៉ូតូទៅដល់ចំណុចប្រសព្វផ្លូវស្រែអម្ពិល ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ ស្វាយ ស្រុកកៀនស្វាយ ត្រូវបានចោរ ១ក្រុម មានគ្នា៦នាក់ ធ្វើសកម្មភាពវាយប្លន់ម៉ូតូ បណ្តាលឱ្យរងរបួសជា ទម្ងន់។ សព្វថ្ងៃនេះកំពុងតែសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ អគារវះកាត់ប្រព័ន្ធប្រាសាទ ជាន់ទី០២ បន្ទប់លេខ៩២២៤ គ្រែលេខ E4 នៃមន្ទីរពេទ្យកាល់ម៉ែត។

សូមបញ្ជាក់ថា ដោយសារភាពខ្វះខាតថវិកាសម្រាប់ព្យាបាល ក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំសប្បុរជន មេត្តាជួយឧបត្ថម្ភផង តាមរយៈទូរស័ព្ទលេខ ០៩៧ ៤៩១ ៦៤៩៦ (លេខប្រពន្ធជនរងគ្រោះផ្ទាល់)៕

RELATED ARTICLES