Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែដកមេការ កម្មករប្រមូលសំរាម ផ្ទុះការតវ៉ា

ថៅកែដកមេការ កម្មករប្រមូលសំរាម ផ្ទុះការតវ៉ា

ភ្នំពេញ ៖ បុគ្គលិក កម្មករ ព្រមទាំងអ្នកបើកបរថយន្តប្រមូលសំរាម របស់ក្រុមហ៊ុន MIZUDA ប្រមាណជាង ៦០០នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ារឿងថៅកែក្រុមហ៊ុន ផ្លាស់ប្តូរប្រធានក្រុមគ្រប់រថយន្តដឹកសំរាម ដែល ពួកគាត់ពេញចិត្ត និងជាអ្នកដែលធ្លាប់រួមការងារកម្សត់កម្រ ជាមួយពួកគេ យូរមកហើយចេញ រួចដាក់មេការថ្មី ដែលពួកគេមិនពេញចិត្ត។

ការតវ៉ារបស់បុគ្គលិក កម្មករប្រមូលសំរាមនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមហ៊ុនប្រមូលសំរាម MIZUDA ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រុមអ្នកតវ៉ា បានបញ្ជាក់ប្រាប់ថា បុគ្គលិក កម្មករ និងអ្នកបើកបររថយន្ត កំពុងផ្ទុះការវ៉ានោះ មានចំនួន ៦៦៤នាក់ ហើយមូលហេតុដែលនាំឱ្យមានការតវ៉ា គឺទី១-ផ្តើមចេញពីការមិនពេញចិត្តចំពោះថៅកែក្រុមហ៊ុន នៅសុខៗ ស្រាប់តែដោះដូរប្រធានក្រុមគ្រប់គ្រងរថយន្តដឹកសំរាមឈ្មោះនុត សុជាតិ ភេទប្រុស អាយុ៤៩ឆ្នាំ ដែលកំពុង គ្រប់គ្រងនៅខណ្ឌដង្កោ ឱ្យទៅធ្វើការនៅខណ្ឌពោធិ៍សែនជ័យ។ ទី២- ស្នើសុំថៅកែក្រុមហ៊ុន យកលោកនុត សុជាតិ ឱ្យមកធ្វើការនៅកន្លែងដដែលក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ វិញ ព្រោះពួកគេមិនអាច ទទួល យកអ្នកគ្រប់គ្រងថ្មីផ្សេងជំនួសឡើយ។

ក្រោយមានការតវ៉ាខាងលើ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ រួមជាមួយលោកណៃ សុខវាសនា ប្រធានសហ ព័ន្ធសហជីពសាមគ្គីភាព បានចុះជួបសម្របសម្រួលជាមួយក្រុមកូដករដោយសន្យាថានឹងជួយដោះស្រាយជូន ទើបក្រុមកូដករសុខចិត្តរំសាយទៅប្រមូលសំរាម តាមគោលដៅរៀងៗខ្លួន។ ប៉ុន្តែពួកគេបានបញ្ជាក់ថានឹងរង់ ចាំការមើលដំណោះស្រាយ នៅថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣ ប្រសិនបើពុំមានការការដោះស្រាយទេពួកគេ នឹងបន្តការតវ៉ាទៀត៕

RELATED ARTICLES