Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងតាកាត់កាល់ ចៅដុតហាងឆេះខ្ទេច

ខឹងតាកាត់កាល់ ចៅដុតហាងឆេះខ្ទេច

រតនគិរី ៖ ករណីអគ្គិភ័យឆេះភោជនីយដ្ឋានពន្លឺថ្មី ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចជំនាញបានស្រាវជ្រាវឃើញមូលហេតុគឺ អគ្គិភ័យផ្តើមចេញពីមនុស្ស លួចដុត ដោយជនដៃដល់ គឺជាចៅបង្កើតរបស់ម្ចាស់ភោជនីយដ្ឋានរងគ្រោះតែម្តង ចំណែកមូលហេតុដែលជន ដៃដល់លួចដុតហាងរបស់ជីតាខ្លួនឯង គឺដោយសារខឹងជីតាកាត់កាល់ចោល។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីព្រលប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីសម ត្ថកិច្ចជំនាញ បានេធ្វើការសាកសួរម្ចាស់ទីតាំងឈ្មោះងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ (ជីតាបង្កើតរបស់ជនសង្ស័យ) ដែលសង្ស័យថា ករណីនេះមិនមែន ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីនោះទេ។ក្រោយការស៊ើបអង្កេតសមត្ថ កិច្ចបានប្រើវិធានជំនាញ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះងួន លីហេង អាយុ១៧ឆ្នាំ ត្រូវជា ចៅបង្កើតរបស់ម្ចាស់ទីតាំងនោះតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចដុត ភោជនីយដ្ឋានជីតារបស់ខ្លួនប្រាកដមែន មូលហេតុដោយសារខឹងគាត់កាត់កាល់។ជនសង្ស័យខាងលើ ត្រូវ បានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ មួយបានកើតឡើងនៅចំណុចភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយភោជនីយដ្ឋានធំមួយកន្លែង ស្ថិតនៅកណ្តាលក្រុងបាលុង ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងកណ្តាលយប់ បណ្តាលឱ្យរងការខូចខាតទ្រព្យ សម្បត្តិ លុយកាក់ និងសម្ភារៈមានតម្លៃ ប្រមាណកន្លះលានដុល្លារ។

ម្ចាស់ហាងពន្លឺថ្មី លោកតា ទ្រី បានរៀបរាប់ថា ខណៈពេលដែលគាត់កំពុងដេកលក់ក្នុងបន្ទប់ស្ថិតក្នុងភោជ នីយដ្ឋានកើតហេតុ នៅវេលាប្រហែលម៉ោង ១១និង៣០យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែមានអ្នកនៅ ជាមួយគាត់ម្នាក់ បានមកដាស់គាត់ថា មានភ្លើងឆេះហាងហើយ លុះគាត់ភ្ញាក់ឡើង ឃើញភ្លើងឆេះហាង គាត់ ពេញបន្ទកទៅហើយ។

ម្ចាស់ហាងពន្លឺថ្មី បន្តថា ខណៈនោះគាត់មានការតក់ស្លុតយ៉ាងខ្លាំង រត់ចេញមកក្រៅ ហើយអគ្គិភ័យនេះបាន ឆាបឆេះបំផ្លាញសម្ភារៈមានតម្លៃ និងលុយរបស់គាត់ អស់មួយចំនួនធំ។ មិនតែប៉ុណ្ណោះ ថែមទាំងបាត់ម៉ូតូ ១គ្រឿងទៀតផង ម៉ាក Zoomer-X ពណ៌ក្រហមលាយស។

តាមប្រភពពីមន្ត្រីនគរបាលពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តរតនគិរី បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៣ ថា ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ កម្លាំងអន្តរាគមន៍បានប្រើប្រាស់ឡានទឹកអស់ជាង ៤០ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បា៍នទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញអស់នៅវេលាម៉ោង ជាង៨ ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣៕

RELATED ARTICLES