Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងប្រពន្ធឆាតជាមួយប្រុស តាមបាញ់ដល់ផ្ទះ

ខឹងប្រពន្ធឆាតជាមួយប្រុស តាមបាញ់ដល់ផ្ទះ

ភ្នំពេញ ៖ បុរសម្នាក់ បានឆែកឆាតប្រពន្ធ មើលឃើញមានសារឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេង ដែលជាកូនចៅធ្វើ ការជាមួយគ្នា ក៏ផ្ទុះភ្លើងប្រចណ្ឌ បានទៅរកបុរសនោះដល់ផ្ទះ រួចដកកាំភ្លើងបាញ់ចូលផ្ទះជនរងគ្រោះ អស់៣ គ្រាប់ តែសំណាងល្អ មិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។ ចំណែកជនដៃដល់បានបើករថយន្តគេចខ្លួន ទៅសម្ងំក្នុងផ្ទះសំណាក់មួយកន្លែង អស់រយៈពេលប្រមាណ ១០ម៉ោង ត្រូវកម្លាំងជំនាញអាវុធហត្ថ តាមចាប់ខ្លួន បាន នាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ជនដៃដល់ជាខ្មាន់កាំភ្លើង មានឈ្មោះវង្ស ប៊ុនហាក់ អាយុ៤៣ឆ្នាំ មុខរបរអ្នកបង្កើតវីដេអូក្នុងយូធូប (YouTuber)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនជាខ្មាន់កាំភ្លើងខាងលើ បានឆែកឃើញឆាតប្រពន្ធ របស់ខ្លួន ឆ្លងឆ្លើយគ្នាជាមួយបុរសផ្សេងដែលជាកូនចៅធ្វើការជាមួយគ្នា។ លុះឃើញបែបនេះ បុរសជាប្តី ផ្ទុះ ភ្លើងប្រចណ្ឌ ធ្វើឱ្យទប់ចិត្តមិនបាន ក៏តាមទៅរកមុខបុរសនោះដល់ផ្ទះ រហូតឈានដល់ការដកកាំភ្លើង បាញ់ ចូលផ្ទះជនរងគ្រោះ អស់៣គ្រាប់ តែសំណាងល្អ មិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។ បន្ទាប់មក ខ្មាន់កាំភ្លើង បានបើករថយន្តគេចខ្លួនបាត់។ ប៉ុន្តែក្រោយពេលកើត ហេតុប្រមាណជាង ១០ម៉ោង ជនដៃដល់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុច ផ្ទះសំណាក់បៃតង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនដៃដល់ខាងលើ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់៕

RELATED ARTICLES