ភ្នំពេញ៖តារាដែលជ្រករួមទ្រនុំជាមួយស្រីស្អាតសុខ ពិសី ដែលភាគច្រើនជាសិស្សប្អូននាងមានដូចជានាងវីរៈ និច្ច និងអ៊ីវ៉ា ជាដើមនោះពួកគេមានស្វាមី និងគូដណ្ដឹងបណ្ដើរគ្នាយ៉ាងត្រសងអស់ទៅហើយ នៅឡើយតែរៀមច្បងពិសី ដែលប្រឹងថែស្បែកសាច់កាន់តែសខ្ចីរលើបរលោងម៉ដខៃស្រម៉ោចវាជ្រុះ នោះហាក់នៅស្ទាក់ស្ទើចិត្តនៅឡើយចំពោះការបញ្ចេញមុខគូស្នេហ៍ឲ្យគេបានស្គាល់ជាសាធារណៈដូចេគេ។ ប៉ុន្ដែទោះជាពិសី មិនចាំបាច់បង្ហាញជារៀងរហូតក៍គ្មានអ្នកណាដែលថាមិនស្គាល់ម្ចាស់ចិត្តរបស់នាងជានោះជាអ្នកណាដែរ។
ពិតណាស់នៅតាមបណ្ដារកម្មវិធីទាំងឡាយដែលពិសី និងបុរសដែលចូលចិត្តរក្សារភាពស្ងៀមស្ងាត់លោកឡាយ សុខចំរើន ជាថៅកែសាន់ដេនោះអ្នកទាំងពីរនៅតែប្រើភាសារការទូតដូចជាពិសី ហៅលោកចំរើន ថា”លោក” ខណៈលោកចំរើន ហៅនាងវិញថា”កញ្ញា”ដែលពាក្យនេះជំនួសឲ្យពាក្យ”អូន និងបង”ដែលពួកគេនឹងប្រើនាពេលខាងមុខនេះដូចគូស្នេហ៍ ឬប្ដីប្រពន្ធដ៍ទៃទៀតដែរ។គេមិនជឿរថាពិសី ដែលឆ្នាំនេះមានអាយុ៣៣ឆ្នាំ ទៅហើយនឹងបានជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហ អស់រយៈពេលជាង១០ឆ្នាំទៅហើយ នោះនាងចង់បន្ដលាក់អាថ័កំបាំងស្នេហ៍នេះតទៅទៀតថែម១០ឆ្នាំ ទៀតនោះទេ ព្រោះមានកត្តាធំ៣យ៉ាងដែលនាងត្រូវតែបង្ខំប្ដូរចិត្តមកសាងស្នេហ៍ជាចំហវិញនាពេលដ៍ខ្លីខាងមុខនេះគឺទី១៖ឪពុកនាងលោកសុខ ហេង ដែលមានវ័យចំណាស់ទៅហើយ ចង់ឃើញនាងរៀបការជាសាធារណៈ,ទី២៖បើពន្យាពេលច្រើនឆ្នាំពេក អាចចំណងស្នេហាប្រែប្រួល ទោះជាពេលនេះនាងនិងគូស្នេហ៍ចិត្ត១ ថ្លើម១ និងគ្នាក្ដី និងទី៣ ៖ពិសីនឹងគិតគូដល់ការយកកូនបន្ដពូជ ព្រោះមុននេះមាស សុខសោភា ដែលបានអាយុជាង៤០ឆ្នាំ ទៅហើយនោះបានសារភាពថានៅពេលដែលមនុស្សស្រីមានអាយុច្រើន បញ្ហាប្រឈមគឺការពិបាកនឹងយកកូននេះតែម្ដង។ចំពោះស្រីស្អាតពិសី វិញប្រសិនបើនាងចង់លាក់បាំងស្នេហាមួយនេះ១ទសវត្សន៍ទៀតនោះមានន័យថានៅឆ្នាំ២០៣៣ នោះនាងនឹងមានអាយុ៤៣ឆ្នាំគត់តែម្ដង ដែលពេលនោះទោះជាចង់សារភាពស្នេហ៍ក៍ហាក់យឺតពេលបន្ដិចទៅហើយ។តែតារាដែលត្រូវFan ហៅថាជារាជនីយសម្រស់រូបនេះនឹងផ្លាស់ប្ដូរចិតុ្តពីកាបារម្ភខ្លាចធ្លាក់កូដដោយសារតែបើកស្នេហ៍ចំហនោះទៅជាហ៊ានដើរលើផ្លូវដូចឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើមដែលពូកគេបានដឹកដៃគូស្នេហ៍ចូលរោងការទាំងមិនស្ទាក់ស្ទើចិត្ត។
អ្នកសិល្បៈរួមអាជីពបានលើកឡើងថាសុខ ពិសី បានយកឈ្នះស្រីស្អាតជាតារាសាច់សខ្ចីជាច្រើនដួងក្នុងការក្លាយទៅជាគូស្នេហ៍របស់លោកឡាយ សុខចំរើន ព្រោះមានតារាសម្ដែងមួយចំនួនក៍ចង់ក្លាយទៅជាថៅកែស្រីរបស់ផលិតកម្មមួយនេះដែរ ប៉ុន្ដែនៅទីបំផុតត្រូវលោកចំរើន ធីបចោល ហើយជ្រើសពិសី ។ប៉ុន្ដែមតិភាគច្រើនលើកឡើងថាគឺលោកចំរើន ទៅវិញទេដែលមានសំណាងឆក់បានបេះដូងស្រីស្អាតពិសី ព្រោះអ្នកណាៗក៍បានដឹងដែរថាតារាសាច់ដូចម៉ែសំឡីនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗខ្លះ រួមទាំងឧកញ៉ាៗជាច្រើនទៀតផង តែនៅទីបំផុតទឹកលុយ មិនអាចយកឈ្នះស្នេហ៍ស្និតបានទេហើយចុងក្រោយពិសី សម្រេចចិត្តជ្រើសម្ចាស់ស្នេហ៍តាមបេះដូងនាងត្រូវការនោះគឺគូស្នេហ៍ជាបុរសម្នាក់ដែលដឹងច្បាស់ពីអាជីពសិល្បៈរបស់នាងច្បាស់ដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែរដែលអ្នកជំនាញសិល្បៈបានលើកឡើងថាទោះជាពួកគេមិនក្លាយទៅជាជំទាវក្ដី ប៉ុន្ដែចំណងស្នេហាបែបនេះរក្សារភាពបានភាពយូអង្វែងជាជាងជ្រើសអ្នកនៅក្រៅរង្វង់សិល្បៈ។
ក្រៅពីសុខ ពិសី តារាដែលមិនដាច់ចិត្តលាតត្រដាងគូស្នេហ៍ជាចំហនៅឆ្នាំ២០២៣ នេះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន,សុខ សោម៉ាវត្តី ,តន់ ច័ន្ទសីម៉ា និងរ៉េត ស៊ូហ្សាណា និងយូរី ជាដើម។ប្រភពបានឲ្យដឹងថាពិសី ស្រលាញ់ឪពុកនាងលោកសុខ ហេង ខ្លាំងណាស់ក្រោយនាងរស់នៅកំព្រាម្ដាយអស់រយៈពេល១៥ឆ្នាំ កន្លងមក ហេតុនេះការសំណូមពររបស់លោកហេង ចង់ឲ្យនាងរៀបការទន់ពេលលោកនៅនមានសុខភាពល្អនោះគេជឿរថានាងអាចនឹងធ្វើបានជាមិនខានដើម្បីឲ្យពុកនាងសប្បាយចិត្ត បើទោះជារហូតមកដល់ពេលនេះដំណឹងរៀបការរបស់ពិសី នៅតែស្ងាត់ដូចចោរលួចសេះក៍ដោយ។អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរគេឃើញថារយៈពេលចុងក្រោយនេះពិសី ក៍តែងតែចេញសារប្លែកៗហាក់ចង់ឲ្យគ្រប់គ្នាមានភាពក្លាហានលែងខ្លាចក្នុងការបញ្ចេញស្នេហាពិតដែរដូចជាមុននេះនាងចេញសារប្រាប់ទៅFan របស់ខ្លួនថា”បើស្រលាញ់នរណាម្នាក់ហើយ ឆាប់សារភាពទៅ ប្រយ័ត្នគេការចោលបាត់”។ទន្ទឹមគ្នានេះដែរពិសី ក៍បានងាកមកច្រៀងCover បទមរតកដើមរបស់អធិរាជស៊ីន ស៊ីសាមុត ច្រើនជាងបទថ្មីៗក្នុងនោះមានដូចបទ”ចង់ក្រសោប “និបទ”រយពាន់សារភាព”ជាដើម ដែលការប្រែប្រួលបែបនេះគេក៍អាចសន្និដ្ឋានបានថានាងក៍ហ៊ានប្ដូរចិតុ្តពីឈប់លាក់សង្សារ មកជាចង់សាងស្នេហ៍ដោយផ្អែមល្ហែមជាចំហ ក៍ថាបានដែរ៕