Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង់សំណាញ់មិនបានត្រី ជាប់ក្រពើ១

បង់សំណាញ់មិនបានត្រី ជាប់ក្រពើ១

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ១ក្រុម មានគ្នា៤-៥នាក់ បាននាំគ្នាជិះទូក ២គ្រឿង ចេញទៅបង់សំណាញ់ ចាប់ត្រីនៅក្នុងស្ទឹង ស្រាប់តែជាប់កូនក្រពើ ១ក្បាល ធ្វើឱ្យកើតមានការផ្អើលឆោឡោ ចាប់យកមកផ្ទះ ផ្អើលអស់ អ្នកភូមិចោមរោមមើល។

ករណីបង់ត្រីជាប់កូនក្រពើនេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ។

បុរសដែលបង់សំណាញ់ជាប់កូនក្រពើ មានឈ្មោះជីម លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិខាងលើ។

តាមប្រភពពីបុរសឈ្មោះជីម លី បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ពួកគាត់ មានគ្នា៤ទៅ៥នាក់ បានជិះ ទូក ២គ្រឿង ចេញទៅរកបង់សំណាញ់ ចាប់ត្រី នៅដងស្ទឹងភ្នៀត ព្រោះឃើញត្រីផុសឡើងជាច្រើន ដោយនាំ គ្នាបង់សំណាញ់ក្រឡារង្វើល ស្រាប់តែពេល បង់១សំណាញ់ ស្រាវឡើងមក រាងធ្ងន់ៗ នឹកស្មានថាបានត្រីធំ ដឹងអីបែរជាជាប់កូនក្រពើ ១ក្បាល ធ្វើឱ្យពួកគាត់ភ័យបះសក់ ហើយក៏ចាប់ក្រពើ ១ក្បាលនោះ ចងយកមកផ្ទះ តែម្តង។

លោកហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ប្រាប់ថា ក្រពើ ១ក្បាល ដែលប្រជានេសាទបង់សំណាញ់ជាប់នោះ មានទម្ងន់ជិត ៥គីឡូក្រាម ហើយក្រពើនេះ សង្ស័យអាចរួចចេញពីអាងចិញ្ចឹមណាមួយ កាលពីទឹកលិច នាឆ្នាំ ២០២២ កន្លងទៅ រួចចូលស្ទឹងភ្នៀត នេះ។

លោកចៅសង្កាត់ បានបញ្ជាក់ថា លោកពិតជាមានការព្រួយបារម្ភ ក្រោយបង់សំណាញ់ក្នុងស្ទឹងភ្នៀត ជាប់ក្រ ពើបែបនេះ ហេតុនេះលោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្ន កុំចុះលេងទឹក ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES