Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានផ្កាយ២ ស៊ីដាច់៧លានដុល្លារ តុលាការកាត់ ទោស ដាក់គុក១ឆ្នាំកន្លះ

ទាហានផ្កាយ២ ស៊ីដាច់៧លានដុល្លារ តុលាការកាត់ ទោស ដាក់គុក១ឆ្នាំកន្លះ

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះ លោកស្រី ទិត្យ ដាលីន ដែលមានលោកទី មុន្និន ជាតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានបើកសវនាការប្រកាសសាល ក្រមលើ សំណុំរឿងរឿងស៊ីដាច់ប្រាក់ទុនវិនិយោគពីបរទេស ជិត ៧លានដុល្លារ ក្រោមរូបភាពទិញ-លក់ដីខ្យល់នៅឧ ទ្យានជាតិព្រះមុនីវង្ស បូកគោ ដោយតុលារសម្រេចផ្តន្ទាទោសឈ្មោះ ហៃ ច័ន្ធភារិទ្ធ ដាក់ពន្ធនាគារ កំណត់១ឆ្នាំ ៦ខែ និងសំណងការខូចខាត ចំនួន ៦,៧លានដុល្លារ សំណងជំងឺចិត្ត ចំនួន៣០ម៉ឺនដុល្លារ ទៅឱ្យដើមបណ្តឹងពីបទ ឆបោក។

ប៉ុន្តែសាលក្រមដដែលនោះ លោកស្រីចៅក្រម ទិត្យ ដាលីន បានប្រកាសសម្រេចឱ្យរួចផុតពីបទ ចោទលើឈ្មោះ គៀត សូនី ពីបទឆបោកនិងប្រើប្រាស់ឯកសារក្លែង។

គួររំលឹកថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣  លោកស្រី ទិត្យ ដាលីន ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចចោទប្រកាន់ឈ្មោះហៃ ច័ន្ធភារិទ្ធ និងឈ្មោះគៀត សូនី ពីបទឆបោក បទរំលោភលើទំនុកចិត្ត បទសម្អាតប្រាក់ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានី ភ្នំ ពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៦២៩ និង មាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសទាំងនេះ ត្រូវបញ្ចូលក្នុងសំណុំរឿងតែមួយ ដើម្បីជំនុំជម្រះតាម ច្បាប់ ។

ប្រឈមមុខការចោទប្រកាន់នេះ ជនជាប់ចោទ បានសារភាពថា កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានស្គាល់និងរាប់ អានជនជាតិម៉ាឡេស៊ី ម្នាក់ មានប្រពន្ធខ្មែរ បានពឹងពាក់ឱ្យខ្លួនរកទិញដីនៅខេត្តកំពត។ បន្ទាប់មក ខ្លួនបានជួប ឈ្មោះគៀត សូនី ដែលជាអ្នកប្រមូលទិញដី ដំបូងឡើយ ទិញបាន ១៦២ហិកតារ នៅភូមិព្រែកត្នោត ឃុំព្រែក ត្នោត ស្រុកទឹកឈូ ខេត្តកំពត តាមរយៈកិច្ចសន្យាទិញ-លក់ជាមួយខ្លួន ហៃ ច័ន្ធភារិទ្ធ និងឈ្មោះគៀត សូនី ក្នុងតម្លៃ ១,២៥លានដុល្លារ។

ក្រោយមក ជនជាតិម៉ាឡេស៊ីនោះ ស្រលាញ់ដីនៅម្តុំនោះទៀត ខ្លួនក៏បានឱ្យឈ្មោះគៀត សូនី ប្រមូលទិញ បន្ថែមបាន ៤១ហិកតារទៀត ដោយសរុបទាំងអស់ ខ្លួនបានទទួលប្រាក់ជាបន្តបន្ទាប់ពីក្រុមហ៊ុន ចំនួន ៦,៧ លានដុល្លារ រួមទាំងប្រាក់រត់ការធ្វើប្លង់ដីផង ព្រោះដីដែលប្រមូលទិញ គឺមានលិខិតទិញលក់ត្រឹមមេភូមិប៉ុណ្ណោះ ដោយសារដីនោះជាប់ពាក់ព័ន្ធនឹងដីគម្របឧទ្យានព្រះមុនីវង្ស បូកគោ លុះក្រោយមក ក្រុមហ៊ុនវីនហ៊ីលស៊ីធី បានដាក់ពាក្យប្តឹងខ្លួនតែម្តង នៅពេលដែលក្រសួងបរិស្ថាន ធ្វើលិខិតបញ្ជាក់ថា ជាដីរដ្ឋ។លោកហៃ ច័ន្ធភារិទ្ធ បានសារភាពបន្តទៀតថា ក្នុងទំហំដី ២០៣ហិកតារ ដែលខ្លួនប្រមូលទិញឱ្យក្រុមហ៊ុននោះ គឺមានតែ ២ហិកតារ ប៉ុណ្ណោះ មិនស្ថិតក្នុងដីឧទ្យានជាតិព្រះមុនីវង្ស។

ជាមួយគ្នានោះ ដោយសារជនជាប់ចោទបានសារភាព តំណាងអយ្យការ លោកទី មុនិន្ទ បានតម្កល់ទុកបទចោទ ប្រកាន់ទាំងអស់លើឈ្មោះហៃ ច័ន្ទភារិទ្ធ និងឈ្មោះ គៀត សូនី ហើយស្នើឱ្យតុលាការសម្រេចតាមច្បាប់។ចំណែកមេធាវីតំណាងក្រុមហ៊ុន បានទាមទារសំណងខូចខាត ចំនួន ៦,៧លានដុល្លារ និងប្រាក់ជំងឺចិត្ត ចំនួន ២លានដុល្លារ ពីជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និងសុំឱ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់៕

RELATED ARTICLES