Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបងថ្លៃរំលោភ៤ដង ទើបប្តឹងប៉ូលិសចាប់

បងថ្លៃរំលោភ៤ដង ទើបប្តឹងប៉ូលិសចាប់

ស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃក្រមុំរបស់ខ្លួនបានសម្រេច ជាបន្តបន្ទាប់ ដល់ទៅ៤ដង ដោយតែងគំរាមសម្លាប់ចោល បើហ៊ានប្រាប់អ្នកណាជាហេតុធ្វើឱ្យ នារីរងគ្រោះ ភ័យខ្លាច មិនហ៊ានទម្លាយរឿងនេះប្រាប់អ្នកណាឡើយ លុះក្រោយមកដោយទ្រាំនឹងទង្វើរបស់ បងថ្លៃល្មោភ កាមនេះតទៅទៀតលែងបាន ទើប ដាច់ចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យខាងលើ នាំយកទៅចាត់ការ តាមច្បាប់។

ករណីបងថ្លៃរំលោភប្អូនស្រីក្រមុំនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ សមត្ថកិច្ចបានចុះឃាត់ខ្លួនសង្ស័យ នាំយកមកសាកសួរ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ជនសង្ស័យដែលចាប់រំលោភប្អូនថ្លៃស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ វ៉ាង អាយុ៣៨ឆ្នាំ មុខ របរកម្មករសំណង់ មានលំនៅ ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។ ចំណែកនារីរងគ្រោះជាប្អូនថ្លៃ មានឈ្មោះ ច.ជ អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុង សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ ទៅលើជន សង្ស័យឈ្មោះចាន់ វ៉ាង ត្រូវជាបងថ្លៃ ថាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើរូបនាង កាលពីវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

នារីរងគ្រោះ បានបញ្ជាក់ថា ឈ្មោះចាន់ វ៉ាង ត្រូវជាបងថ្លៃរបស់នាងនេះ ធ្លាប់បានចាប់រំលោភនាងបានសម្រេច ចំនួន៤ដងមកហើយ និងតែងគំរាមកំហែងថានឹងសម្លាប់នាង ទើបនាងមិនហ៊ានប្រាប់អ្នកដទៃ។សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើ ការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះចាន់ វ៉ាង នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចាន់ វ៉ាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ជនរងគ្រោះជាប្អូនថ្លៃស្រី បានសម្រេចចំនួន៤លើក ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES