រតនគិរី ៖ បុរសជាម្នាក់ បានជីកកកាយរកត្បូង តែម្នាក់ឯង ទាំងមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែអកុសល ត្រូវដី មាត់រណ្តៅបាក់សង្កត់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចរណ្តៅដីមួយកន្លែង ស្ថិតក្នុងឃុំកក់ ស្រុកបរកែវ។

បុរសរងគ្រោះ មានឈ្មោះទីង ផង់ អាយុ៤៧ឆ្នាំ ជនជាតិដើមភាគតិចចារ៉ាយ មុខរបរកសិករ មានលំនៅ ភូមិ សាលា ឃុំកក់ ស្រុកបរកែវ។
តាមសម្តីស្ត្រីឈ្មោះរម៉ាស់ យុំ អាយុ៤៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានទួញយំរៀបរាប់ប្រាប់ថា ដោយ សារជីវភាពខ្វះខាត ទើបប្តីរបស់គាត់ខំទៅរកជីត្បូង ទាំងភ្លៀងរលឹម ក្រែងបានយកទៅលក់ គ្រាន់ដោះស្រាយជីវ ភាពប្រចាំថ្ងៃ បែរជាត្រូវបញ្ចប់ជីវិតនៅទីនោះ ដោយទុកកូន៣នាក់ ឱ្យនៅកំព្រាគ្មានទីពឹង។

លោកសំ សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកក់ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលើ ពិតជាមានជីភាព ខ្វះខាត ហើយតែងតែទៅជីកត្បូង តែម្នាក់ឯង តែដោយមិនបានប្រយ័ត្ន មេឃភ្លៀង ដីសើម ក៏បាក់សង្កត់ស្លាប់ យ៉ាងបែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕