Wednesday, November 20, 2024
Homeតារាខ្មែរសុខ ពិសី ៖ស្ទាក់ស្ទើរឿងមានគេចង់ឲ្យឡើង៦គីឡូ

សុខ ពិសី ៖ស្ទាក់ស្ទើរឿងមានគេចង់ឲ្យឡើង៦គីឡូ

ភ្នំពេញ៖សុខ ពិសី បានសារភាពថានាងកំពុងរងសម្ពាធផ្លូវចិត្តព្រោះអ្នកផ្ទះនាង​បង្ខំឲ្យនាង​ឡើង​​ទម្ងន់ដល់​ទៅ៦គីឡូថែមទៀត ខណៈដែលសព្វថ្ងៃនាងមានត្រឹមតែ៤៩ គីឡូប៉ុណ្ណោះ តែ​មនុ​ស្សនៅក្បែបានឲ្យយោ​បល់​នាងថាពួកគេចង់ឃើញនាងឡើងដល់៥៥ គីឡូ។យ៉ាង​ណា​ពិសី មិនបញ្ជាក់ឲ្យច្បាស់ថាតើអ្នកផ្ទះដែលនាង​សំដៅដល់​នោះជាអ្នកណាឲ្យពិត​ប្រាកដ​នោះ​ទេ ខណៈដែលអ្នកគាំទ្រមួយចំនួនបានសង្ស័យថាអាចជាគូស្នេហ៍​របស់ពិសី ច្រើនជាងឪពុក ឬ​ប្អូន​ប្រុសនាង។គេជឿរថាបើសិនជាពិសី​ រងសម្ពាធពីគូស្នេហ៍រឿងគីឡូនាង​រាង​ស្រាល​ពេក​នោះច្បាស់ជានាងហ៊ានប្រថុយធ្វើទៅតាមម្ចាស់ចិត្តជាមិនខានដើម្បីផ្គាប់ចិត្តម្ចាស់បេះដូងនាង ខណៈ​ដែលFan របស់នាងភាគច្រើនបានចូលទៅខមិនថាកម្ពស់នាង១,៦៦ ម៉ែត្រនោះ​បើ​ទម្ងន់​​ដល់៥៥ គីឡូតាម​អ្នកផ្ទះនាងចង់បាននោះគឺនឹងពិតជាកាន់តែស្រស់​ស្អាតថែមទៀត​ជា​មិន​ខាន​។

សូមបញ្ជាក់ថារយៈពេល៣ឆ្នាំចុងក្រោយនេះគេឃើញសុខ ពិសី បានប្រឹងថែរក្សាររាង​នាង​ឲ្យ​ស្វែល​ស្អាតមិនឲ្យ​ឡើងគីឡូដូចមុននោះទេ ហើយជាលទ្ធផលនាងទទួលបានការធ្វើ​ជាអ្នកតំណាង(BA)របស់ក្រុមហ៊ុនធំៗជា​បន្ដ​បន្ទាប់ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗបន្ថែមពីលើអាជីពចម្រៀង។ប៉ុន្ដែFan របស់​ពិសី ខ្លះថានាងស្គមពេក បើឡើង​គីឡូជាងនេះបន្ដិចទើបស្អាត តែពួកគេមិនដែលហ៊ានដាក់សម្ពាធ​ដល់តារា​សាន់​​ដេរូបនេះដូច​ពេល​​នេះដែលនាងថាអ្នកផ្ទះនាងបានធ្វើមកលើរូបនាង​នោះឡើយ។ដោយឡែកសម្រាប់​តារា​ដែលចង់ស្រកគីឡូតែមិនបានដូចចិត្តហើយកំពុងតែព្យាយាមគ្រប់វិធីដើម្បីឲ្យបានស្គមនោះមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ឱក សុគន្ធកញ្ញា ,សួស វីសា និងឌួង ហ្សូរីដា ជាដើម​ ស្រប​ពេល​​ដែលមុននេះតារាចម្រៀងរ័ត្ន រចនា ដែលគេស្គាល់ថាច្រៀងល្បីCover បទ”មេម៉ាយ សប្បា​​យ​ចិត្ត”នោះបានសម្រកគីឡូមកស្វែលស្អាតដែល​ធ្វើឲ្យ​នាងកាន់តែមានទីផ្សារ​សិល្បៈ​ត្រូវប៉ាន់ថែមទៀត។

គូរបញ្ជាក់ថានៅក្នុងពិភពសិល្បៈតារាចម្រៀង,សម្ដែង,MC និងម៉ូដែលជាដើមពួកគេ​បាន​ប្រឹងថែរក្សារឲ្យរាង​ស្វែល​តាមរយៈការតមចំណី,ហាត់ប្រាណ និងខ្លះប្រើផលិតផលមួយ​ចំនួនដែលមានគុណភាពជាដើម ព្រោះ​តែពួកគេដឹងថានៅពេលដែលខ្លួនបណ្ដោយឲ្យឡើង​គីឡួជ្រុលបន្ដិចហើយគឺស្ទើតែបាត់បង់អាជីព​របស់ពួកគេ​តែម្ដង ពោលគឺការឡើងគីឡូប្រៀប​បាន​ជា​សត្រូវរបស់តារាស្រីស្អាតគ្រប់ទម្រង់តែម្ដង។ដោយឡែក​តារាខ្លះនៅ​ពេលដែលខ្លួន​មាន​​ស្វាមីនិងកូនគឺរូបរាងកាយប្រាកដជាមិនដូចកាល​នៅលីវនោះទេ​ព្រោះ​បែកសាច់ និង​ឡើង​​គី​ឡូនេះតែម្ដង ហេតុនេះទើបខ្លះក្រោយពេលរៀបការរួចបានបាត់​ខ្លួន​ពីសិល្បៈ​ម្នាក់​ម្ដងៗព្រោះតែសម្រស់​មានការ​ប្រែប្រួលលែងសូវមានទីផ្សារសិល្បៈនោះឯង បើទោះជា​ទេព​កោសល្យនិងសម្ថភាពនៅតែដូចដើមក្ដី។សម្រាប់​សុខ ពិសី វិញនាងក៍ធ្លាប់ឡើងគីឡូ​ម្ដងដែរ​អំឡុងក្រោយពេលនាងបាត់ខ្លួនពីសិល្បៈ​ជាច្រើនឆ្នាំបន្ទាប់ពីសម្រាក​ព្យាបាលផ្លូវចិត្តដោយសារតែបាត់បង់ម្ដាយក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០០៨ ។ប៉ុន្ដែពេល​នាង​វិល​វិញនិងជ្រកនៅសាន់ដេរហូតដល់បច្ចុប្បន្នពិសី ព្យាយាមសម្រកគីឡូលែង​ឲ្យឡើង​ទៀត​តាំងពីមុនផ្ទុះ​កូវីដ​ម្លេះ ទើបធ្វើឲ្យនាងនៅតែរក្សារបានរាងស្វែលស្អាតរហូតត្រូវTop Fan ដាក់រហ័សនាមឲ្យនាង​ថាជារាជនីយ​សម្រស់ទៀតផង។

 សូមបញ្ជាក់ថាសុខ ពិសី ឈានចូលវ័យ៣៣ឆ្នាំទៅហើយ​តែពេលនេះនាងនៅតែគ្មាន​ដំណឹងច្បាស់លាស់​ពីការ​ចូលរោងការនៅឡើយ ខណៈដែលអ្នកក្នុងសិល្បៈភាគច្រើនដឹង​ថា​នាងមានម្ចាស់ស្នេហ៍រួច​ទៅហើយ​នោះគឺ​លោក​​ឡាយ សុខចំរើន ថៅកែក្មេងរបស់សាន់​ដេ។ប៉ុ​ន្ដែទាំងពិសី និងលោកចំរើន ជាង១០ឆ្នាំមកនេះអត់​ដែល​សារ​ភាពរឿងស្នេហានេះ​ម្ដងណា​ឡើយ​​។ទស្សនិកជនចង់ឲ្យពិសី ក្លាហានហ៊ានលាតត្រដាងរឿងស្នេហា​ដោយ​បើក​ចំហដូច​សិ​ស្សប្អូនរួមទ្រនុំជាមួយនាងកញ្ញាអ៊ីវ៉ា ដែលថ្មីៗនេះនាងបានបណ្ដើរសង្សារជាសាធារណៈ​នោះ​គឺលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាធីត ក្រោយពួកគេលាក់បាំងបាន​ដល់​ទៅ៧ឆ្នាំ។

 ក្រៅពីសុខ ពិសី តារាដែលនៅតែជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើក​ចំហនៅឆ្នាំ​២០២៣ មានដូចជា​នាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា ,សុខ សោម៉ាវត្តី ,ហ៊ិន ច័ន្ទនីរ័ត្ន ,សឹម ស្រីនិច្ច និងសុខ ស្រីនាង ជាដើម។Fan រងចាំ​មើលថានៅពេលដែលពិសី ហ៊ានឡើង​ទម្ងន់​តាមសំណើរអ្នកផ្ទះនាងហើយនាងនឹងត្រូវប៉ាន់ ថែម​ទៀត ឬក៍​ដេកផ្ទះ?

RELATED ARTICLES