Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្ឃក្លែងក្លាយ ថ្ងៃដើរបិណ្ឌបាត យប់ជក់ថ្នាំ

សង្ឃក្លែងក្លាយ ថ្ងៃដើរបិណ្ឌបាត យប់ជក់ថ្នាំ

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពបន្លំខ្លួនក្លែងភេទជាសង្ឃ ដើរបិណ្ឌបាតនៅពេលថ្ងៃ លុះបានលុយ យកទៅទិញថ្នាំញៀន មកសម្ងំជក់នៅក្នុងបន្ទប់ជួលមួយកន្លែង ទីបំផុំត ត្រូវសមត្ថ កិច្ចចុះចាប់ក្របួចជាប់ ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួល ១កន្លែង ស្ថិតក្នុងភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំងនេះ កម្លាំង សមត្ថកិច្ចខណ្ឌសែនសុខ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូ ប្រុសស្រីចំនួន៥នាក់ ហើយ បានបន្តតាមចាប់បក្ខពួកបន្តទៀត នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ប្រភពពដដែល បានបន្តថា លុះពេលសមត្ថកិច្ចចុះពិនិត្យតាមបន្ទប់ជួល ដើម្បីបន្តតាមចាប់ក្រុមបក្ខពួក ជនសង្ស័យដែលឃាត់បាន ស្រាប់តែប៉ះចំបន្ទប់សង្ឃក្លែងក្លាយ ២នាក់ និងអ្នកបើកបររថយន្តដឹកជូន ដើរបិណ្ឌបាត ម្នាក់ទៀត ស្នាក់នៅនិងកំពុងសំងំប្រើប្រាស់ថ្នាំញៀន ទើបឃាត់ខ្លួនតែម្តង។

សង្ឃក្លែងក្លាយ និងអ្នកបើករថយន្ត ទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES