Tuesday, December 24, 2024
Homeព័ត៌មានជាតិស្ត្រីជនជាតិចិន បើករថយន្ត​បុកខឿនពុះចែកទ្រូងផ្លូវ បាក់អស់២កង់

ស្ត្រីជនជាតិចិន បើករថយន្ត​បុកខឿនពុះចែកទ្រូងផ្លូវ បាក់អស់២កង់

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់បើករថយន្តបង្កម៉ាកតូយ៉ូតាព្រូស ក្នុងល្បឿនលឿនរេចង្កូត ទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ រថយន្តបង្កដាច់កាឡេកង់ទាំងខាងទៅមុខលែងរួច​ ​បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចជិតស្ថានីយទូរទស្សន៍ CTN ស្ថិតនៅក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជាជនជាតិចិន បើករថយន្តបង្កម៉ាកតូយ៉ាតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AK-9203 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកក្នុងល្បឿនយ៉ាងលឿន មើលអត់ឃើញថាមានខឿនគេយកមកដាក់ ដើម្បីរៀបចំធ្វើទ្រូងផ្លូវ ក៏រេចង្កូតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ខ្ទេចអស់២កង់ ហើយរថយន្តបង្កដាច់ក្រឡេកង់ទាំងសងខាងទៅមុខលែងរួចសំណាងល្អហើយ មិនមានរងរបួសដល់នរណាម្នាក់នោះឡើយ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

ស្ត្រីជនជាតិចិន ក្រោយពេើបើករថយន្តបុកខឿនថ្ម
RELATED ARTICLES