Wednesday, November 20, 2024
Homeតារាខ្មែរផូ មុនីពៅ ៖ត្រៀមមកខ្មែរជាថ្មី ខណៈស្វាមីនឹងផ្លាស់​ទៅធ្វើ​ការនៅទូតបារាំងប្រចាំ​វៀត​ណាម

ផូ មុនីពៅ ៖ត្រៀមមកខ្មែរជាថ្មី ខណៈស្វាមីនឹងផ្លាស់​ទៅធ្វើ​ការនៅទូតបារាំងប្រចាំ​វៀត​ណាម

ភ្នំពេញ៖ផូ មុនីពៅ បានចេញទៅរស់នៅតាមស្វាមីនៅបារាំង និងផ្លាស់ទៅបណ្ដារប្រទេស​ជា​ច្រើន​ទៀត​តាមប្ដី​នាងត្រូវទៅបំពេញការងារប្រចាំនៅស្ថានទូត​បារាំងក្នុងអាណត្តិនី​មួយៗ​ដែល​មានរយៈពេល៤ឆ្នាំ ប្ដូរម្ដង​នោះ​ជាច្រើនប្រទេសមកហើយដែលចុងក្រោយនេះលោក Eric Boissoneau បម្រើរការជាមន្រ្ដី​ស្ថានទូតបារាំងប្រចាំ​នៅប្រទេសអូស្រា្ដលី ហើយត្រៀមមក​បំ​ពេញតួនាទីនេះ នៅអាណត្តិថ្មីនៅស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​វៀត​ណាម​ក្នុង​ពេលដ៍ខ្លីខាង​មុខនេះ។នេះជាបំណងមួយ​របស់​អ្នកនាងមុនីពៅ ដែលចង់ឃើញស្វាមី​បម្រើរ​ការនៅ​ស្ថានទូតបារាំង​ប្រចាំនៅប្រទេសជិតៗ​កម្ពុជា​ដើម្បីឲ្យនាងមានឱកាសកាន់តែច្រើន​ចេញ​ចូល​មក​ខ្មែរ​ជួបឪ​ពុក​ម្ដាយនាងញឹកញាប់​ជាង​មុនព្រោះថាពេលនេះលោកទាំងពីរក៍មានវ័យ​កាន់​តែច្រើនទៅហើយ។

 ផូ មុនីពៅ បានឆ្លើយតបសំណួររបស់អ្នកយកព័តមានយើងតាម​ឆាតហ្វេសបុកកាលពី​ល្ងាច​ថ្ងៃទី២ កក្កដា ថា​នាងនឹងស្វាមីនិងកូនបុ្រសនឹងមកដល់ខ្មែរជាថ្មីអំឡុងពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២៣ នេះហើយ ខណៈដែល​ស្វាមីនាង១០០ % គឺនឹងជាប់ទៅធ្វើការនៅទូត​បា​រាំង​​​ប្រចាំ​វៀត​​ណាមនៅចុងខែសីហា ឬដើមខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះក្រោយលោក​បញ្ចប់​អា​ណត្តិ​​នៅស្ថានទូតបារាំងប្រចាំអូស្រា្ដលី។មុនីពៅ វាចាថាបើនិយាយពីការការ​សប្បា​យ​ចិត្តនោះ​គឺគ្មា​ន​​អ្វីប្រៀបផ្ទឹមបានទេ ព្រោះចិត្តនាងចង់តែឲ្យប្ដីបានមកធ្វើការ​នៅប្រទេស​ជិតខាងកម្ពុជា ងាយស្រួលនាងបានមកជួបជុំក្រុមគ្រួសារឪពុកម្ដាយបានច្រើនជាងមុន ឥឡូវបំណងនោះ​បាន​សម្រេចមែន។

អតីតពិធីការិនីCTN ផូ មុនីពៅ បានឲ្យដឹងដែរថាមុនមកខ្មែរជាថ្មីនេះនាងនិងស្វាមី​ក៍​បាន​​ទៅដើរលេងកម្សាន្ដ​នៅ​ប្រ​ទេសមួយចំនួននាប៉ែកអ៊ឺរ៉ុបដែរមានដូចជាប្រទេសបារាំង ,អូ​ទ្រីស និងអេស្បាញ ដែលតំណើរលំលែកា​យ៉ា​លើក​នេះមានរយៈពេល​ដល់ទៅ១ខែកន្លះ​ឯ​ណ្ណោះ។អ្នកនាងមុនីពៅ ក៍បង្ហើបឲ្យដឹងថាដោយសារតែស្វាមីនាង​ជាមន្រីរបស់​ស្ថានទូត​បា​រាំង ហេតុនេះទាក់ទងការចំណាយលើការស្នាក់នៅសណ្ឋាគារ និងសំបុត្រយន្ដហោះ​គឺខាង​ស្ថាន​​ទូតជាអ្នករ៉ាប់រងទាំងអស់ តែចំពោះការដើរផ្សារទិញឥវ៉ាន់(Shopping) និងញាំអាហារ​ផ្សេងៗគឺជា​ការចំណាយផ្ទាល់ខ្លួន ។

 ឆ្លើយតបសំណួរថាតើអ្នកនាងផូ មុនីពៅ បានសម្រេចផែនការណ៍រឿងចង់បាន​កូនទី២​ឬនៅនោះអតីតពិធី​ការិនី​ច្នើម រៀបការ១២ឆ្នាំ មានតែកូនប្រុស១រូបនេះនិយាយលាយឡំសំ​ណើច​ថាអត់ទាន់មានទេ មិនទាន់បានសម្រេច​បំណងមួយនេះនៅឡើយ។​យ៉ាងណាអ្នក​នាង​មុនីពៅ នៅតែបន្ដចង់បាននិងមិនបោះបង់ក្ដី​សង្ឃឹមរឿងយក​កូន​ថែម​នេះ​ឡើយ។

 ផូ មុនីពៅ បានចាកចេញពីអាជីពMC ជាង១០ឆ្នាំមកហើយ តែមិត្តភក្ដិជិតដិតក្នុង​អា​ជីព​សិល្បៈដែល​ធ្លាប់​តែរាប់​អាន​នាង​នាពេលកន្លងមកនោះនៅតែមានទំ​នាក់ទំនង​គ្នាធម្មតា បើ​ទោះ​ជារាល់ពេលដែលមុនីពៅ មកលេង​ស្រុក​ម្ដងៗនាងតែងតែរក្សារ​ភាពស្ងៀម​ស្ងាត់មិន​ដែល​បង្ហាញខ្លួនតាមកម្មវិធីអ្នកសិល្បៈ និងសម្ភាសន៍​តាមបណ្ដារ​ស្ថានីយ៍​ទូរទស្សន៍​ដូចអតីត​តារាមួយចំនួនទៀតដែលចេញទៅរស់នៅស្រុក​គេជាច្រើនឆ្នាំហើយពេល​មក​លេង​ស្រុកម្ដងៗនៅតែឆ្លៀតថតសម្ដែងសិល្បៈជាដើមនោះ។សម្រាប់មុនីពៅ ត្រូវបានគេចាត់ទុកថា​នាង​មាន​សំណាង​ព្រោះមានស្វាមីជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ធ្វើការងារល្អ​នៅស្ថានទូត​បារាំង ហើយ​​​ក្រុមគ្រួសារខាង​ស្វាមី​នាងនៅបារាំងក៍ស្រលាញ់ពេញចិត្តនាងខ្លាំងណាស់ដែរ។

 សូមរំលឹកថាផូ មុនីពៅ បានរៀបការរៀបការជាមួយលោក Eric Boissoneau កាលពីថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ ពោល​គឺ​ចំណងស្នេហាជាង១២ឆ្នាំនេះទទួលបានចំណងដៃកូនប្រុស Alexis Boissoneau អាយុជិត៦ឆ្នាំ។ នាងគឺជាតារាខ្មែរដែលជ្រើសស្វាមីជាជនជាតិបរទេស​ក្នុង​ចំណោមតារាខ្មែរផ្សេងទៀតមានដូចជាអ្នកនាងហ៊ាប រ៉ាឌី,កែវ ស្រីនាង ,អឿន ដាលីស ,ខៀវ សានសាណា ,សូ អេណា និងទឹម រដ្ឋាជាដើម។ប្រភពបានឲ្យដឹងថាទោះ​មុនី​ពៅ ទៅរស់​នៅ​ស្រុកគេតាមស្វាមីជាច្រើនឆ្នាំមែន  ប៉ុន្ដែនាងក៍មានអាជីវកម្ម​មួយចំនួននៅខ្មែរ​ដែរ​ដែលមាន​បងប្អូននាងរស់នៅក្នុងស្រុកជាអ្នកមើលខុសត្រូវ។អតីតពិធីការិនីល្បីឈ្មោះ រូបនេះធ្លាប់​ប្រាប់​ថា​ពេល​នាង​មាន​អាយុ​ច្រើនជាងនេះចង់មករស់នៅខ្មែរវិញ​តែចេញចូលទៅបារាំង​ជា​ធម្មតា ហើយការសម្រេចចិត្តបែបនោះ​បាន​ទាល់​តែមានការឯកភាពពីស្វាមីនាងដែរទើបទៅរួច ស្របពេល​ដែលផែនការណ៍យកូនទី២ នោះនាងថា​ឲ្យតែ​បានកូន​ប្រុស​ក៍បាន ស្រីក៍បានដែរពេញចិត្តទាំងអស់៕

RELATED ARTICLES