Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនិស្សិតចូលកាស៊ីណូ ចាញ់អស់ គាំងបេះដូងស្លាប់

និស្សិតចូលកាស៊ីណូ ចាញ់អស់ គាំងបេះដូងស្លាប់

ប៉ៃលិន ៖ យុវជនជានិស្សិតម្នាក់ កំពុងសិក្សារៀនសូត្រសុខៗ ស្រាប់តែផុងខ្លួនជាមួយមិត្តភក្តិ វក់ល្បែងកាស៊ីណូ ដើរលេងផឹកស៊ីដាច់បាយដាច់ទឹក លុះចាញ់អស់លុយពីខ្លួន ស្រាប់តែកើតមានគាំងបេះដូងស្លាប់ បង្កការភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង ៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

យុវជនរងគ្រោះខាងលើ មានឈ្មោះឈុន ឡេងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិស្សិត មានលំនៅ ភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន។

តាមប្រភពពីក្រុមគ្រួសាររបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ ជានិស្សិតកំពុងរៀន សូត្រនៅឡើយ លុះកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ កូនរបស់គាត់បានទៅដើរលេងជាមួយមិត្តភក្តិម្នាក់ ឈ្មោះហ៊ាង កូឡា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា រួមជាមួយមិត្តភក្តិដទៃទៀតជាច្រើននាក់ ដោយបាននាំគ្នាចូលទៅលេងល្បែងកាស៊ីណូ។ លុះពេលលេងចាញ់អស់លុយ ឈ្មោះកូឡា បានបបួលកូនគាត់ មកផ្ទះវិញដែរ ប៉ុន្តែគេប្រាប់ឱ្យមកមុន ព្រោះគេជាប់រវល់នៅផឹកស៊ីនៅកន្លែងម៉ាត នៅចំណុចផ្សារព្រំ ជាមួយ មិត្តភក្តិបន្តទៀត។

ប្រភពដដែល បន្តថា បន្ទាប់មក មិត្តភក្តិរបស់គេ បានចេញមកផ្ទះវិញ រហូតដល់វេលាម៉ោង ៥និង១៥នាទីព្រឹក នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ មានមិត្តភក្តិដែលធ្លាប់ស្គាល់គ្នា បានទូរស័ព្ទមកប្រាប់គាត់ថា កូនរបស់គាត់បាន ស្លាប់ ដោយសង្ស័យគាំងបេះដូង ទើបគាត់ ប្រញាប់ទៅមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យភ្លាមៗ។ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំង ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវៅ ធ្វើកោសល្យវិច័យរួច បញ្ផាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំង បេះដូង ប្រាកដមែន។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES