Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ខូចចិត្តឪកាត់កាល់ ប្រពន្ធមានប្រុស ឡើងស្ពានប៉ង លោតទឹក ខ្លាចលង់ស្លាប់

 ខូចចិត្តឪកាត់កាល់ ប្រពន្ធមានប្រុស ឡើងស្ពានប៉ង លោតទឹក ខ្លាចលង់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្តផ្ទួនៗ ត្រូវឪពុកកាត់កាល់ ចំណែកប្រពន្ធបែកចិត្តមានប្រុសថ្មី ទើបឈឺចាប់ ក្នុងចិត្តពេក ក៏ជិះម៉ូតូមកលោតទឹកស្ពានជ្រោយចង្វា លុះមកដល់លើស្ពាន មិនហ៊ានលោក ខ្លាចលង់ទឹកស្លាប់ ក៏អង្គុយទួញយំ ធ្វើឱ្យផ្អើលដល់ប្រជាការពារខណ្ឌដូនពេញ ឡើងទៅនាំយកចុះមកក្រោមវិញ។ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅលើស្ពានជ្រោយចង្វាចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។បុរសខូចចិត្ត មានឈ្មោះឯក ឧត្តម អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ម្តុំទឹកថ្លា ខណ្ឌ សែនសុខ និងមានស្រុកកំណើតនៅឯខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានជិះម៉ូត ១គ្រឿង ម៉ាក Zoomer-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1DH-6304 ជិះសំដៅឡើងទៅលើស្ពានជ្រោយ ចង្វាចាស់ ហើយមានសភាពដូចជាចង់លោតទឹកបន្តិច រារែកបន្តច រួចក៏បានអង្គុយយំលើស្ពានតែម្តង។ លុះ ឃើញសភាពបែបនេះ មានអ្នកដំណើរ បានទៅរាយការណ៍ប្រាប់ប្រជាការពារខណ្ឌដូនពេញ ឱ្យជួយឡើងទៅ មើលបុរសខាងលើផង ក្រែងគិតខ្លី លោតពីលើស្ពាន។

បន្ទាប់ពីកម្លាំងប្រជាការពារឡើងទៅ ឃើញបុរសរូបនោះ កំពុងទ្រហោយំ ទើបនាំគ្នាជួយលួងលោម នាំចុះមក ក្រោមវិញ ដោយនាំមកដាក់នៅគោលដៅចរាចរណ៍កាំភ្លើងកួចកាណុង ដើម្បីឱ្យសមត្ថកិច្ចជួយមើល ខ្លាចបុរស រូបនោះឡើងទៅលើស្ពានម្តងទៀត។

តាមសម្តីបុរសខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា មូលហេតុដែលនាំឱ្យខ្លួនសម្រេចចិត្តមកលោតទឹកនេះ គឺ ដោយសារតែឈ្លោះគ្នាជាមួយប្រពន្ធ រឿងប្រពន្ធមានប្រុសថ្មី និងបញ្ហាក្នុងគ្រួសារ។ ចំណែកឪពុករបស់ខ្លួន ក៏បានកាត់កាល់ លែងរាប់រកទៀត ទើបធ្វើឱ្យខ្លួនមានការឈឺចាប់ រហូតដល់គិតខ្លី មករកលោតទឹក ដើម្បីបញ្ចប់ ជីវិតបែបនេះតែម្តង។

បន្ទាប់ពីសមត្ថកិច្ចនិងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ ជួយនិយាយលួងលោម ផ្តល់កម្លាំងចិត្តមួយសន្ទុះ រួចមក បុរសខាងលើហាក់បានធូរស្រាលក្នុងចិត្តបន្តិចវិញ ដោយឈប់យំ ហើយក៏ជិះម៉ូតូត្រឡប់ទៅ វិញបាត់ ទៅ៕

RELATED ARTICLES