ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯង នៅនឹងធ្នឹមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជនរងគ្រោះត្រូវគេសង្ស័យថា អាចមានវិបត្តិខ្លាំង បន្ទាប់ពីទើបលែងលះជាមួយប្រពន្ធ កាលពីពេលថ្មីៗនេះ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះនក រៀន អាយុ៤៤ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ បន្ទាប់ពីជំនាញបានធ្វើការពិនិត្យកោសល្យរួចដឹងថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនឯងមែន ។