Tuesday, November 19, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖”កុំព្យាយាមបាចអង្កាម បញ្ច្រាស ខ្យល់” លទ្ធផលវាមិនប្រសើរឡើយ!

លោកគួច ខេវិន ៖”កុំព្យាយាមបាចអង្កាម បញ្ច្រាស ខ្យល់” លទ្ធផលវាមិនប្រសើរឡើយ!

ភ្នំពេញ៖លោកគួច ខេវិន បានលើកឡើងថាមនុស្សជាច្រើននៅខ្មែរមានការយល់​ច្រឡំថាការ​ជេរ​ប្រទេចមើល​ងាយ មើលថោកអ្នកដ៍ទៃ គឺមិនមែនជាការប្រើអំពើរហិង្សា វាយដំច្រំធាក់​ទើប​គេ​ហៅ​ថាជាអំពើរហិង្សា​តែការ​លើកឡើងបែបនេះគឺផ្ទុយស្រឡះទៅនិងច្បាប់​បស្ចឹម​លោក​ទៅវិញទេ។

 អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA tv និងEtv រូបនេះបានធ្វើការពន្យល់និង​វែក​ញែក​ពាក្យពេជន៍នៃការ​ប្រើ​អំពើរហិង្សា​ភ្ជាប់មកនូវចំណុចមានធំដូចខាងក្រោមគឺ”ហិង្សា ដែលជាការបៀតបៀន ការពាធា ការធ្វើអាក្រក់ ឬការធ្វើទុក្ខគ្នា ចែកចេញជាពីរ​ផ្នែកដោយ​ឡែក​​ពីគ្នាគឺ១៖ការប្រើពាក្យសម្តីជេរប្រទេចផ្តាសាប្រមាថមើលងាយ ដៀលត្មិះចំពោះអ្នកដ៏ទៃ​ឲ្យ​អាប់​ឱន​កិត្តិយស (Verbal Abuse រំលោភ , បំពាន តាមពាក្យសំដី)  ។ទី២៖គឺការប្រើ​កម្លាំង​កាយ​វាយធ្វើបាប ប្រកាប់ប្រចាក់ដោយសព្វាវុធទៅលើអ្នកដ៏ទៃឲ្យរង​របួសឬស្លាប់បាត់​បង់ជីវិត​(Physical Abuse រំលោភ , បំពាន តាមកម្លាំងបាយ) ។ក្នុងច្បាប់បស្ចឹមលោក បើកាលណាគេ​និយាយអំពីករណីនៃអំពើ​ហិង្សា គឺគេយោងទៅរកហេតុ​ផល​ទាំង២ខាងលើមកពិចារណា និង​វិនិច្ឆ័យ។ ក៏ប៉ុន្តែនៅស្រុកយើងនៅតែមាន​ការភ័ន្តច្រឡំថាការជេរប្រមាថប្រទេច ផ្តាសា​មើល​ងាយមើលថោកអ្នកដ៏ទៃមិនមែនជាអំពើហិង្សា គឺទាល់វាយដំ​ច្រំធាក់ ប្រកាប់ប្រចាក់គ្នា​ឲ្យមានរបួសស្នាមទើបបានហៅថាជាអំពើហិង្សា ?។ តួយ៉ាងដូចជារឿងនាងម្នាក់ដែល​ត្រូវគេ​វាយដំ ក៏ចោតប្រកាន់ថាគេប្រើអំពើហិង្សាមកលើខ្លួន ចុះត្រង់នាងជេរប្រមាថប្រទេចផ្តាសា មើល​ងាយ​មើល​ថោកចំពោះគេឲ្យគេក្តៅក្រហាយ តើជាអំពើអ្វីទៅវិញ?។

ពាក្យស្លោកខ្មែរយើងបានប្រាប់ឲ្យដឹងហើយថា”ត្រឡាចវារទៅទើបល្ពៅវារមក” ឬក៏”ទំពួកវា​ទៅ ទើបព្នៅ​វាមក”​ហើយបើនិយាយឲ្យងាយយល់គឺបើគ្មានភ្លើង វាក៏គ្មានផ្សែងដែរ។ តាមរយៈ​សំ​ណេរ​នេះ ក៏ចង់ប្រាប់ទៅមនុស្ស​មួយ​ចំនួនចូរកុំព្យា​យាម”បាចអង្កាមបញ្ច្រាស​ខ្យល់”ព្រោះ​លទ្ធ​ផលវាមិនប្រសើរឡើយ “។

  ប្រតិកម្មរបស់លោកគួច ខេវិន​ បែបនេះកើតមានក្រោយពីថ្មីៗនេះតារា​សម្ដែងនាង​ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ត្រូវបាននារីលក់អ៊ឺវ៉ាន់តាមOnline ឈ្មោះហ្វេសបុកYubee Ly និងស្វាមីបានលើក​គ្នាមួយក្រុម​ទៅវ៉ៃលើ​នាងរ៉ូស​ដែលកំពុងអង្គុយLive លើរថយន្ដRange Rover របស់នាង​នៅកោះពេជ្រ បណ្ដាលឲ្យនាងវីរ៉ាស្រីរ័ត្ន បាក់ខ្ទងច្រមុះ​ឈាមហូជោគ​ខ្លួន​តែម្ដង។ប៉ុន្ដែ​នាង​Yubee Ly និងបក្សពួកបានអះអាងថាខ្លួនមិនអាចទ្រាំ បានព្រោះនាងរ៉ូស ធ្វើ​ការប្រមាថ និង​ចោទ​ប្រកាន់មួលបង្កាច់មកលើខ្លួនហួសហេតុពេកទើបអស់ភាពអត់ធ្មត់បែបនេះ។នាងYubee Ly ថ្លែង​សារ​ថា​”ខ្ញុំខុសត្រង់ហិង្សា តែទប់អត់ជាប់មែន ពេលឃើញមុខខ្ញុំទទួលខុស ប្រ​ទេស​មានច្បាប់ ជាអ្នក​សម្រេច​​ចុះ ហើយ​​ជួយរកយត្តិធ័មដែលគេជេប្រមាថ កូនខ្ញុំទើបកើត និងប្ដីខ្ញុំផង សូម​បង​ប្អូនតុលាការ​ហ្វេសបុក​ទាំងអស់​កុំទាត់​កាត់ក្ដី បើមិនដឹងមូលហេតុ គេLive ហៅខ្ញុំទៅជួបគេ ហើយទៅបំណងចង់សួរ មូលហេតុ តែអ្នក​ណាទៅដឹង ថា​គ្រាន់តែ​ឃើញមុខ​ទប់លែងជាប់ រាល​កំហុសដែលខ្ញុំបំពានច្បាប់ ទាំងដែលខ្ញុំដឹងច្បាប់ ខ្ញុំនឹង​ទទួល​ខុសត្រូវទៅ​តាមច្បាប់”។

 ដោយឡែកនាងរ៉ូស ដែលរបួសច្រមុះយ៉ាងធ្ងន់ធ្ងរនោះបាននិយាយទាំងទឹកភ្នែក​និង​លើកដៃសំពះ​សុំឲ្យថ្នាក់​ដឹកនាំជួយរកយុត្តិធ័មឲ្យនាងផងព្រោះពេលនេះច្រមុះនាងធំក្លិនដូចត្រីស្អុយ មាត់ហើម។នាងថាសូមឲ្យអាជ្ញាធរជួយចាប់ជនបង្កដៃ​ដល់ចាត់ការតាម​ច្បាប់​ដោយសារពួកគេបាន បំផ្លាញទ្រព្យសម្បតិ្តនាង ហើយទះនាងរកតែច្រមុះទេ ព្រោះបានដឹងថា​ច្រមុះនាងកែ ។នាងថាគ្រាន់តែឃើញរូបភាពវីដេអូ​ដែលគេវ៉ៃនាង​នោះគឺមានអារម្មណ៍​ក្ដុកក្ដួល​ខ្លាំងណាស់ មិនអាចទទួលយកបានឡើយ។

 គូរបញ្ជាក់ថាមួយរយៈចុងក្រោយនេះនាងរ៉ូស ហាក់មានយ៊ីអ៊ុនដាក់អារក្សជាន់មែន​ទែន ព្រោះមុននេះ​នាងបាន​ចោទថាជាជនរងគ្រោះត្រូវបុរសម្នាក់ឈ្មោះថាប៉ែន រិទ្ធ ហៅ​ហ៊ា​យួន ដាក់ថ្នាំសណ្ដំចាប់រំលោភនាងនៅ​ខុនដូ១មួយយប់ដល់ទៅ៣,៤ដង ឥឡូវប្រុសដែលរកស៊ី​ចងការ​លុយដែលនាងជំពាក់២ពាន់ដុល្លារនោះមិនទទួល​ខុសត្រូវ។រ៉ូស កាន់តែឈឺចិត្តថែមទៀតនៅពេលហ៊ាយួន បង្អាប់នាងថាមុខអន់ជាងម្ដាយលោកទៅទៀត​ហើយ​បើលោកព្រម​រៀប​ការជា​មួយនាងដើម្បីបញ្ចប់រឿងគឺសុខចិត្តទៅចងកសម្លាប់​ខ្លួនទៅ​វិញ​ល្អជាង។

ចំពោះការលើកឡើងរបស់លោកគួច ខេវិន ជាសារមួយដាស់តឿនទៅមនុស្សគ្រប់​គ្នាឲ្យចេះពិចារណា​ថាបើគ្មាន​ភ្លើងក៍គ្មានផ្សែងដែរ ហើយការប្រើអំពើហិង្សាមិនមែនទាល់តែវ៉ៃ​ទាត់ធាក់គេបែបមុខមាត់ទើបហៅថាហិង្សា នោះ​ទេ ប៉ុន្ដែការប្រើពាក្យសម្តីជេរប្រទេច ចំពោះ​អ្នកដ៏ទៃ​ឲ្យអាប់ឱន​កិត្តិយសនោះក៍នៅក្នុងច្បាប់បស្ចឹម​លោកគេចាត់​ទុកថាហិង្សា ដែរ។​យ៉ាង​ណា​ទស្សនិក​ជនរង​ចាំមើលថាតើនាងរ៉ូស នឹងប្ដឹងទៅនាងYubee Ly ដោយទាម​ទារនូវ​សំ​​ណងជំងឺចិត្តប៉ុន្មាន ហើយ​នៅចំពោះមុខច្បាប់ក្រុមភាគីជនបង្កមានអ្វីទប់ទប់ជាមួយរ៉ូស ?

RELATED ARTICLES