Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោយន្តចុះភ្នំ ក្រឡាប់ របួស១២នាក់

គោយន្តចុះភ្នំ ក្រឡាប់ របួស១២នាក់

ឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃ ១គ្រឿង កំពុងបើកចុះពីលើភ្នំ ស្រាប់តែខូចប្រអប់លេខ បណ្តាលឱ្យក្រឡាប់ ធ្លាក់ផ្លូវ ធ្វើឲ្យមនុស្សប្រុសស្រីចាស់ក្មេង រងរបួសរណូករណែល សរុបចំនួន១២នាក់ និងត្រូវបានដឹក បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅ ត្រង់ចំណុចភូមិជប់គគីរ ខាងកើត ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

លោកវរសេនីយ៏ទោ សំ សាត អធិការរងទទួលផែនការងារនគរបាលចរាចរណ៍ស្រុក បន្ទាយអម្ពិលបាន ឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ កើតឡើង នៅចំណុច UA 05286-84242 ដោយគោយន្តបើកបរក្នុងទិសដៅពីជើង ទៅត្បូង (ចុះចំណោទភ្នំ) នៅលើផ្លូវ បេតុងឡើងភ្នំជប់គគីរ ស្ថិតក្នុងភូមិជប់គគីរខាង កើត  ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល បណ្តាលឱ្យមនុស្សរង របួសសរុបចំនួន១២នាក់ (ស្រី៧នាក់) ក្នុងនោះ របួសធ្ងន់ចំនួន៥នាក់ (ស្រី៤)  របួសស្រាលចំនួន៧នាក់ (ស្រី៣)។

អ្នកបើកបរគោយន្តកន្ត្រៃ មានឈ្មោះចាន់ សុឡា ភេទប្រុស អាយុ២៩ឆ្នាំ  (របួសស្រាល) មានលំនៅភូមិដូនទា ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល បើកបរគោយន្តកន្ត្រៃ ម៉ាកគូបូតា ពណ៌ក្រហម លេខម៉ាស៊ីន RT1120-091102។ ចំណែកអ្នករួមដំណើរ ១១នាក់ រួមមាន ទី១-ឈ្មោះអឿត បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល)។ ទី២-ឈ្មោះហឿង លីហឿន ភេទស្រី អាយុ៣១ឆ្នាំ (របួសធ្ងន់)។ ទី៣-ឈ្មោះជឿន រួន ភេទស្រី អាយុ៧៦ឆ្នាំ (របួសធ្ងន់)។ ទី៤-ឈ្មោះភៀន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ (របួសស្រាល)។ ទី៥-ឈ្មោះសៀម ឆាយដែន ភេទស្រី អាយុ៧ឆ្នាំ (របួសធ្ងន់)។ ទី៦-ឈ្មោះសៀម ប្រាក់អូ ភេទប្រុស អាយុ៩ឆ្នាំ (របួសធ្ងន់)។ ទី៧-ឈ្មោះសៀន ភាង ភេទស្រី អាយុ ២៤ឆ្នាំ (របួសធ្ងន់)។ ទី៨-ឈ្មោះជា ស្រីម៉ៅ ភេទស្រី អាយុ២៩ឆ្នាំ (របួសស្រាល)។ ទី៩-ឈ្មោះសៀម អួក ភេទប្រុស អាយុ៣១ឆ្នាំ (របួសស្រាល)។ ទី១០-ឆែម សារ៉ាយ ភេទស្រី អាយុ៣០ឆ្នាំ (របួសស្រាល)។ និងទី១១-ទារកម្នាក់អត់ស្គាល់ឈ្មោះ អាយុ៣ខែ។ ជនរងគ្រោះទាំង១១នាក់ មានលំនៅភូមិដូនទា ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

ក្រោយកើតហេតុត្រូវបានកម្លាំងជំនាញមកជួយអន្តរាគមន៍ ទាំងសមត្ថកិច្ចខ្មែរ និងភាគីថៃ ដឹកបញ្ជូនទៅមន្ទីរ ពេទ្យប្រទេសថៃ តាមច្រកជប់គគីរ ចំនួន៦នាក់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញចរាចរណ៍ បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីគោយន្តកន្ត្រៃ ខូចប្រអប់លេខ៕

RELATED ARTICLES