Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនៅបន្ទប់ជាប់គ្នា ដាល់ប៉ោងភ្នែក ខឹងសម្លឹងមុខ

នៅបន្ទប់ជាប់គ្នា ដាល់ប៉ោងភ្នែក ខឹងសម្លឹងមុខ

ភ្នំពេញ ៖ បុរស២នាក់ ស្នាក់នៅបន្ទប់ជួលជាប់គ្នា តែធ្លាប់មានជម្លោះនឹងគ្នាម្តងរួចមកហើយ លុះចុងក្រោយ កើត មានជម្លោះពាក្យសម្តីនឹងគ្នាជាថ្មី ពីរឿងមើលមុខ ទើបធ្វើឱ្យភាគីម្ខាងទប់កំហឹងមិនបាន ក៏វាយទៅលើគូ ទំនាស់ បណ្តាលឱ្យរងរបួសប៉ោងភ្នែកម្ខាង ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ យកទៅ សាកសួរ។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះ ជួលមួយកន្លែង  ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះព្រុំ ប្រលឹង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅទីតាំងកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ ចំណែកជន បង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅប្តូរហ្គាស់ ដោយដើរឆ្លងកាត់ បន្ទប់ភាគីបង្កហេតុ ហើយគាត់បាននិយាយជាមួយអ្នកបន្ទប់ជិតខាង នៅក្បែរបន្ទប់ជនបង្កហេតុ។ ចំណែកភាគីបង្កហេតុ កំពុងតែផឹកស៊ីនៅក្នុងបន្ទប់ជួល ដោយមានគ្នាចំនួន ៣នាក់ ក្នុងនោះស្រី២នាក់ និងប្រុស ម្នាក់។ បន្ទាប់មក ភាគីបង្កហេតុ បានស្រែកថា “អ្ហែងម៉េចបានមើលមុខអញ?” គាត់ក៏បានតបវិញថា “អញមិន បានមើលមុខអ្ហែងឯណា” បន្ទាប់មកក៏បានឈ្លោះទាស់ទែងពាក្យសម្តីទៅវិញទៅមក រហូតវាយគ្នាតែម្តង ប៉ុន្តែ មិនទាន់មានរបួសនោះទេ។

បុរសរងគ្រោះ បានបន្តថា ខណៈពេលឈ្លោះគ្នា និងវាយគ្នាម្តងហើយ ខ្លួនបានចុះពីបន្ទប់ជាន់ទី២ ដើម្បីមក ប្តូរហ្គាស់ ចំណែកភាគីបង្កហេតុ បានចុះមកតាមដល់ក្រោម ដោយមានស្ត្រីជាប្រពន្ធ និងបងស្រីថ្លៃរបស់ជន បង្កហេតុ ចុះមកជាមួយគ្នាផងដែរ។ បន្ទាប់មកភាគីបង្កហេតុ មកវាយគាត់ម្តងទៀត ដោយមានបងប្អូនប្រជា ពលរដ្ឋ ព្រមទាំងឪពុកជនបង្កហេតុ ក៏បានមកជួយឃាត់ដែរ តែឃាត់មិនឈ្នះ ស្រាប់តែជនបង្កហេតុ វាយរូបគាត់ បណ្តាលឱ្យប៉ោងភ្នែកខាងស្តាំតែម្តង។

បុរសរងគ្រោះ បញ្ជាក់ថា ជនបង្កហេតុ ធ្លាប់មានជម្លោះជាមួយអ្នកជិតខាង ព្រមទាំងរូបគាត់កាលពី មុនពេល ចូលឆ្នាំ ម្តងរួចមកហើយ ដោយជនបង្កហេតុ បានចងអង្រឹងឃាំងផ្លូវអ្នកជិតខាងបន្ទប់ជួល លុះពេលគេដើរកន្លង អង្រឹង ក៏វាយគេតែម្តង។

តាមសម្តីស្ត្រីជាប្រពន្ធជនបង្កហេតុ បាននិយាយថា មូលហេតុដែលនាំមានអំពើហិង្សានេះ គឺដោយសារតែភាគី រងរបួស បាននិយាយមកកាន់ប្តីរបស់ខ្លួនថា “អញគុំអ្ហែងយូរហើយ!” ទើបប្តីគាត់ទ្រាំមិនបាន ក៏ឈានដល់ការ វាយតប់គ្នាបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ រួចក៏នាំខ្លួនជនបង្កហេតុ និងប្រពន្ធ ព្រមទាំងបងថ្លៃស្រី ទៅសាកសួរនៅប៉ុស្តិ៍នគរបាល តាមនីតិវិធី៕

RELATED ARTICLES