Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីពោះធំឈឺពោះ ប្តីមិននៅ ដេកយំ

ស្ត្រីពោះធំឈឺពោះ ប្តីមិននៅ ដេកយំ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ប៉ុន្តែមិនឃើញមានសាច់ញាតិ ឪពុកម្តាយ បងប្អូន ពិសេសមិន ឃើញប្តីនៅក្បែរ ស្នាក់នៅតែលតោលតែម្នាក់ឯង លុះឈឺពោះ បានអ្នកជិតខាង ជួយទាក់ទងហៅ រថ យន្តសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយថែមទាំងបានរៃអង្គាសប្រាក់ម្នាក់បន្តិចបន្តួច ដើម្បីទុក ចំណាយពេលសម្រាលទៀតផង។

ករណីស្ត្រីឈឺពោះសម្រាលកូន គ្មានប្តីនិងសាច់ញាតិនៅក្បែរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅចំណុចផ្លូវ១៣២ កែងផ្លូវ២៦៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ស្ត្រីអភ័ព្វខាងលើ មានឈ្មោះស្រី នីត អាយុ២៣ឆ្នាំ ស្នាក់នៅតែម្នាក់ឯង ក្នុងបន្ទប់ជួល ក្នុងភូមិកើតហេតុ ខាងលើ។

តាមប្រភពពីអ្នកជិតខាង បានឱ្យដឹងថា ស្ត្រីខាងលើនេះ មានផ្ទៃពោះគ្រប់ខែ ប៉ុន្តែមិនឃើញ ម្តាយ ស្វាមីឬ សាច់ញាតិ នៅក្បែរសោះ ដោយស្នាក់នៅក្នុងបន្ទប់ជួលតែលតោលម្នាក់ឯង លុះឈឺពោះ បានត្រឹមដេកហូរ ទឹកភ្នែករហាម។ បន្ទាប់មកត្រូវបានអ្នកក្បែរខាងដឹង និងប្រទះឃើញ ក៏នាំគ្នាជួយផ្តល់កម្លាំងចិត្ត រៃអង្គាសប្រាក់ កាសបន្តិចបន្តួច ហើយស្នើសុំអន្តរាគមន៍ពីរថយន្តសង្គ្រោះ គ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ប្រកប ដោយគុណធម៌ មកដឹកបញ្ជូនទៅសម្រាលនៅមន្ទីរពេទ្យកុមារជាតិ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ស្ត្រីខាងលើ បានសម្រាលប្រកប ដោយសុវត្ថិភាពទាំងម្តាយ និងកូន៕

RELATED ARTICLES