Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលែងប្រពន្ធរួច កូនប្រសាកាប់ឪក្មេក ១ដាវ

លែងប្រពន្ធរួច កូនប្រសាកាប់ឪក្មេក ១ដាវ

ព្រះវិហារ ៖ បុរសម្នាក់ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ អស់រយៈពេលជិត១ឆ្នាំ ស្រាប់តែត្រឡប់មកប្រ មូលផលដំណាំ (ដំឡូង) ប្រមាណ២០រង ដែលសល់តាំងពីមុនលែងលះគ្នា លុះបុរសជាអតីតឪពុកក្មេក ឃើញបែបនេះ ក៏ចូលទៅឃាត់សួរនាំ ស្រាប់តែកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់អតីតកូនប្រសា បានទាញដាវកាប់អតីតឪពុកក្មេក បណ្តាលឱ្យដាច់ស្មងជើង រងរបួសយ៉ាងធ្ងន់។

ករណីអតីតកូនប្រសាកាប់ឪពុកក្មេកនេះ បានកើតឡើង កាលពីវេលា ម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចចម្ការដំឡូងសោងសាង ស្ថិតក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន។ជនសង្ស័យ មានឈ្មោះគ្រឿង ចយ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅចម្ការសោងសាង ក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន។ ចំណែកជនរងគ្រោះមានឈ្មោះសៅ សោន ភេទប្រុស អាយុ៦២ឆ្នាំ មានលំនៅ ភូមិគោក ឃុំស្អាង ស្រុកជ័យសែន។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីមុនពេលដែលជន សង្ស័យលែងលះ គ្នាជាមួយ នឹងកូនស្រីជនរងគ្រោះ នៅសល់ដំណាំ ដំឡូង២០រង លុះក្រោយលែងលះគ្នាដាច់ស្រេចបានជិត១ឆ្នាំ ស្រាប់ តែជនសង្ស័យបានមកដកដំឡូងដែលនៅសល់ ២០រងនោះ ទើបជនរងគ្រោះដែលជាអតីតឪពុកក្មេកបាន ដើរទៅប្រាប់អតីតកូនប្រសា (ជនសង្ស័យ) ថា បើលែងលះគ្នា ដំឡូងដែលនៅសល់២០រង ទុកឱ្យេកូនទៅ។ ប៉ុន្តែកូនប្រសា មិនព្រមឱ្យ ក៏ធ្វើឱ្យកើតមានជម្លោះតឹងសរសៃដាក់គ្នាតែម្តង។ លុះក្រោយមក ជនដៃដល់បាន ទាញដាវសាមូរ៉ៃ កាប់ទៅលើជនរងគ្រោះដែលជាអតីតឪពុកក្មេក បណ្តាលរងរបួសបាក់ឆ្អឹងស្មងជើងតែម្តង។

ក្រោយបង្កហេតុរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ហើយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅ សង្គ្រោះបឋម នៅមណ្ឌលសុភាពស្អាង តែដោយសារសភាពរបួសធ្ងន់ពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ១៦មករា ខេត្ត ព្រះវិហារ៕

RELATED ARTICLES