ភ្នំពេញ៖ឱក សុគន្ធកញ្ញា កំពុងមានផ្ទៃពោះកូនទី២ ដែលជាកូនស្រីហើយនេះក៍ជាក្ដីបំណងប្រាថ្នាដ៍ធំរបស់នាងឥឡូវផែនការណ៍យកកូនថែមនេះបានសម្រេចហើយ។តាមរយៈវីដេអូVlog សុគន្ធកញ្ញា បានឲ្យកូនប្រុសនាងអ៊ឹង បញ្ញាបុត្រ ហៅឆាលី ស្ដាប់ពោះរបស់នាងដែលរាងប៉ោងបន្ដិចនោះហើយកូនប្រុសនាងថាកូនទី២របស់នាងជាកូនស្រី។ទាំងសុគន្ធកញ្ញា និងស្វាមីនាងលោកសុខលី បង្ហាញសម្លេងរីករាយនៅពេលដែលពួកគេទទួលបានសមាជិកថ្មីនាពេលនេះ តែសុគន្ធកញ្ញា មិនទាន់បញ្ជាក់បន្ថែមពីលើកូនប្រុសនាងឲ្យបានច្បាស់ថាទារកក្នុងផ្ទៃរបស់នាងនោះមានអាយុប៉ុន្មានខែទៅហើយនោះទេ។ប៉ុន្ដែការមានផ្ទៃពោះនាពេលនេះ ក្រោយពីសុគន្ធកញ្ញា និងស្វាមីបានបណ្ដើរគ្នាទៅលេងលើទឹកដីអូស្រា្ដលីកាលពីពាក់កណ្ដាលខែកក្កដា ដែលទីបំផុតការរឹតចំណងស្នេហាសម្រាប់ខួបអាពាហ៍ របស់ខ្លួនគម្រប់៤ឆ្នាំ នោះមិនត្រឹមតែធ្វើឲ្យចំណងស្នេហាពួកគេកាន់តែរឹងមាំថែមទៀតនោះទេ ប៉ុន្ដែលទ្ធផលដែលអ្នកទាំងពីរទទ្ទឹងរងចាំក្រោមការជំរុញពីតារាចម្រៀងរួមអាជីពនិងFan ជារៀងរាល់ថ្ងៃខួបមង្គលការរបស់សុគន្ធកញ្ញា នោះឥឡូវបានដូចបំណងមែន ហើយមានមិត្តភក្ដិរួមអាជីព និងអ្នកគាំទ្រជាច្រើនបានសម្ដែងកាសាទរដល់ប្អូនលោកថៅកែហង្សមាសរូបនេះចំពោះការមានកូនទី២នេះ។
ដោយសារតែផ្ទៃពោះរបស់ឱក សុគន្ធកញ្ញា នៅមិនទាន់រីកធំនោះពេលនេះនាងនៅតែបន្ដការងារសិល្បៈជាធម្មតាដូចជាធ្វើCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ និងថតសកម្មភាពសិល្បៈជបន្ដបន្ទាប់ ខណៈដែលFan មានការព្យាករណ៍រួចទៅហើយថាពេលសុគន្ធកញ្ញា សម្រាលកូនទី២នាពេលខាងមុខនេះប្រាកដណាស់ថាស្វាមីនាងលោកសុខលី នឹងស្រលាញ់ថ្នាក់ថ្នមនាងទ្វេដងជាមិនខាន ព្រោះក្រោយកញ្ញា បង្កើតកូនប្រុសឲ្យលោកបាន១លោកសុខលី បានចាត់ទុកប្រពន្ធថាជាឧត្តមភរិយា និងមាតារាដៃ១០០ ដែលធ្វើឲ្យអ្នកខ្លះធ្លាប់សន្និដ្ឋានថាសុគន្ធកញ្ញា នឹងប្រឈមទឹកភ្នែកក្រោយនាងរៀបការជាមួយប្អូនថៅកែហង្សមាសរូបនេះ ដោយសម្អាងថាលោកសុខលី មានសង្សារជាតារាស្រីៗមួយចំនួនទៀតនោះពេលនេះ មិនដូចការលើកឡើងនោះទេ ជាក់ស្ដែងគេឃើញអគ្គនាយកទូរទស្សន៍ហង្សមាសរូបនេះស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ហើយលោកតែងតែសម្របខ្លួនតាមប្រពន្ធជានិច្ចពិសេសគឺនៅថ្ងៃខួបអាពាហ៍ ពិពាហ៍របស់ខ្លួនតែងតែទៅដើរកម្សាន្ដនៅបរទេសរួមគ្នាជានិច្ចក្នុងនោះទៅអូស្រា្ដលីច្រើនជាងប្រទេសផ្សេងៗទៀត ព្រោះថាម្ដាយនិងប្អូនប្រុសនាងកំពុងរស់នៅទីនោះស្រាប់។
អ្នកជំនាញសិល្បៈបានលើកឡើងថាការសម្រេចចិត្តពពោះយកកូនទី២របស់ឱក សុគន្ធកញ្ញា នាពេលនេះនាងប្រាកដជាទទួលបាននូវសុភមង្គលកាន់តែកក់ក្ដៅថែមទៀតជាមិនខាន ហើយចំណងស្នេហាក៍រឹងមាំពី១ថ្ងៃទៅ១ថ្ងៃដែរ ប៉ុន្ដែការប្រជែងអាជីពចម្រៀងរបស់នាងនឹងកាត់បន្ថយហើយប្រឈមនឹងលែងស្ទុះទៅមុខទៀតហើយពោលគឺមានតែប្រឹងរក្សារតំណែងនិងកុំឲ្យធ្លាក់ចុះប៉ុណ្ណោះ ខណៈដែលការចេញមុខធ្វើជាCoach និងJudge តាមកម្មវិធីប្រលងចម្រៀងធំៗនៅហង្សមាសដែលមានស្វាមីនាងជាអ្នកគ្រប់គ្រងនោះមានន័យថាទោះជាសុគន្ធកញ្ញា លែងសូវមានបទល្បីៗក៍នាងនៅតែត្រូវបានគេចាប់អារម្មណ៍ដែរ។អ្វីដែលគូរឲ្យកត់សម្គាល់ការមានកូនត្រឹម២នាក់នេះមិនទាន់គ្រប់គ្រាន់សម្រាប់សុគន្ធកញ្ញា នោះទេ ព្រោះនៅថ្ងៃអាពាហ៍ ពិពាហ៍ របស់នាងនៅពេលដែលនាយក្រឹម ឲ្យយោបល់ទៅកញ្ញា ថាគូរតែយកកូនភ្លោះឲ្យបានដូចនាយបានម្ដង២តែម្ដងទៅ តែសុគន្ធកញ្ញា ថានាងចង់បាន៣ មិនមែន២ ទេ។
សូមរំលឹកថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ ដែលពេលនេះកូនប្រុសរបស់នាងមានអាយុជាង៤ឆ្នាំ។អតីតតារាសាន់ដេរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដ៍មានឥទ្ធិពលបំផុតនៅផលិតកម្មហង្សមាស ព្រោះតារាខ្លះបានចាត់ទុកនាងប្រៀបបានដូចជាថៅកែ ឬម្ចាស់ផលិតកម្មធំនេះ ខណៈដែលអ្នកស្និតនាងមួយចំនួនថែមទាំងហៅកញ្ញា ថាជំទាវទៀតផង បើទោះជាគេមិនទាន់ឃើញមានព្រះរាជក្រឹត្យតែងតាំងណាមួយថាលោកអ៊ឹង សុខលី ជាឯកឧត្តម ឬឧកញ៉ា ក្ដី។
តាមព័តមានថាឱក សុគន្ធកញ្ញា នឹងបន្ដច្រៀងរាំនិងធ្វើជាគ្រូបង្វឹក ,គណៈកម្មាការ ជាធម្មតា រហូតដល់ថ្ងៃកៀកសម្រាលកូនទី២ ទើបនាងផ្អាកពីសិល្បៈ ដូចការបង្កើតកូនទី១ដែរ។ទស្សនិកជនរងចាំមើលថាតើថៅកែហង្សមាសនឹងសម្លឹងឃើញតារាស្រីរូបណាដើម្បីជំនួសឱក សុគន្ធកញ្ញា នាពេលអនាគត ខណៈពេលនេះស្រីស្អាតរ៉េត ស៊ូហ្សាណា មានយ៊ីអ៊ុនល្អជាងតារាផ្សេងៗទៀតក្នុងនោះរួមទាំងម្ចាស់ពានខ្លះផង៕