Tuesday, December 24, 2024
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើងឆេះផ្ទះ២កន្លែង នៅសង្កាត់បឹងទំពុន

ទុស្សេខ្សែភ្លើងឆេះផ្ទះ២កន្លែង នៅសង្កាត់បឹងទំពុន

ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងបង្កឆាបឆេះសិប្បកម្មតុទូ​​ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុចផ្ទះគ្មានលេខ តាមផ្លូវលំ ក្រុម៤ ស្ថិតនៅភូមិចំរើនផល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​និងមួយករណីទៀត ទុសេខ្សែភ្លើង​ឆាបឆេះផ្ទះមួយល្វែង ​នៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧២A តាមផ្លូវ១៦បេតេ ក្រុម៤ ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ផ្ទះសិប្បកម្មធ្វើតុទូ ត្រូវភ្លើងឆេះគ្មានសល់

ដោយឡែកករណីទី១ ម្ចាស់ផ្ទះមានឈ្មោះ ឈុន ចំរើន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរបើកសិប្បកម្មតុទូ ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៤ ស្ថិតនៅភូមិចំរើនផល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​បានប្រាប់សមត្ថកិច្ចថា ​មុនកើតហេតុ គាត់ទើបមកពីផ្សារទិញម្ហូប​មកដល់ផ្ទះ បម្រុងចូលក្នុងផ្ទះស្រាប់តែលឺសូរទុសេ្សខ្សែភ្លើង បង្កជាអណ្តាតភ្លើង​ឆាបឆេះ​​តែម្ដង ភ្លាមៗនោះ គាត់ហៅអ្នកជិតខាងជួយ​យកបំពង់ពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់ នៅតែមិនរលត់ទៀត​ ដោយសារ​អ្នកជិតខាងមានរថយន្តបូមលូ បានបូបទឹកយកមកបាញ់ពន្លត់ ទប់ស្កាត់​មិនឲ្យរាលដល់ផ្ទះអ្នកជិតខាង ។

ស្រ្តីម្ចាស់ផ្ទះបន្តទៀតថា ផ្ទះរបស់គាត់ជាដីឡូត៍សិប្បកម្មធ្វើតុទូ ហើយមានផ្ទះមួយខ្នងធ្វើពី​ឈើប្រក់​ស័ង្កសី មានទំហំ៨ម៉ែត្រគុណ២០ម៉ែត្រ ត្រូវបានអណ្តាតភ្លើងលេបត្របាក់អស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈ​ទាំងស្រុង ដែលនៅក្នុងផ្ទះមាន ដូចជាលុយ​ចំនួន៣ពាន់ដុល្លាសហរដ្ឋអាមេរិក និងសៀវភៅគ្រួសារ និងប្លង់ផ្ទះ ក៏ឆេះអស់ដែរមិនសល់អ្វីទេ ​ចំណែកឈើដែលគរនៅក្នុងដីឡូត៍ មិនបានឆាបឆេះទេ បានពន្លត់ទាន់ពេលវេលា  ។

អគ្គិភ័យខាងលើនេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់បាន​បំផុសអោយអ្នកជិតខាង យកបំពង់ពន្លត់អគ្គិភ័យ​ និងមានរថយន្តបូមលូ យកបូមទឹកជួយបាញ់ពន្លត់ ទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ​។ ចំពោះមូលហេតុដែលឆាបឆេះ បណ្តាលមកពីទុស្សេខ្សែភ្លើង រីឯរថយន្តពន្លត់អគ្គីភ័យ​មកដល់មួយគ្រឿងដែរ ប៉ុន្តែភ្លើង​បាន​រលត់អស់ទៅហើយ ​រថយន្តពន្លត់ អគ្គីភ័យមានការយឺតយ៉ាវ ដោយសារតែជាប់ចេញទៅជួយអន្តរាគមន៍​ភ្លើង​ឆេះ​រោងចក្រ ស្បែកជើង ​ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

អណ្តាតភ្លើងកំពុងឆាបឆេះផ្ទះល្វែង ដែលមានផ្សែងខ្លួលខ្មាញ់

ដោយឡែកករណីទី២ ​ទុស្សេខ្សែភ្លើងឆាបឆេះផ្ទះមួយល្វែង ដែលម្ចាស់ផ្ទះមានឈ្មោះ នង
ចន្ធី ភេទប្រុស អាយុ៥០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ថា​ មិនដឹងមានហេតុអ្វី ស្រាប់តែផ្ទះរបស់គាត់ឆាបឆេះហុយផ្សែងខ្មួលខ្មាញ់ឡើងលើមេឃ ហើយក៏មិនដឹងគិតយ៉ាងម៉េចទេ​ មានតែហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍ និងមានប្រជាពលរដ្ឋផ្សេងទៀត យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលា។ អគ្គិភ័យនេះឆេះ​ខូចខាត​សាឡុងអង្គុយនៅមុខផ្ទះជាន់ទី១ ​និងសំលៀកបំពាក់ដែលហាល​នៅមុខផ្ទះ ​ ។

 

 

 

 

 

 

 

 

 

 

 

 

នគរបាលប៉ុស្តិ៍បឹងទំពុន ​បានប្រាប់ថា គ្រាន់តែមកពីជួយពន្លត់អគ្គិភ័យឆេះសិប្បកម្មតុ នៅភូមិចំរើនផល៣ មិនទាន់ដល់ទីស្នាក់ការប៉ុស្តិ៍ផង ស្រាប់តែឃើញមានផ្សែងខ្មួលខ្មាញ់ឡើង ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ក៏ប្រញាប់ប្រញាល់​ហៅរថយន្តពន្លត់អគ្គិភ័យត្រឡប់​មកវិញ និងប្រាប់ឲ្យ​ប្រជាពលរដ្ឋត​ទុយោទឹកបាញ់ និងប្រើបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់​ ដោយសារតែភ្លើងឆេះសាឡុងអង្គុយលេងនៅមុខផ្ទះ មិនព្រមរលត់ លោកបានហៅរថយន្តពន្លត់ ​

អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ ចំនួន២គ្រឿង មកដល់​មិនបានប្រើប្រាស់ទេ អណ្តាតភ្លើងបានរលត់អស់ទៅវិញ ៕

RELATED ARTICLES