Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកចូលរោងការ ពេលទទួលភ្ញៀវ កូនក្រមុំ-កូន កំលោះរបួស ខានផ្សំដំណេក

ឡានបុកចូលរោងការ ពេលទទួលភ្ញៀវ កូនក្រមុំ-កូន កំលោះរបួស ខានផ្សំដំណេក

សៀមរាប ៖ ពិធីមង្គលការមួយ ដែលកូនក្រមុំ គឺជាជនបរទេស កូនកំលោះជាជនជាតិខ្មែរ រួមនិងសាច់ញាតិ កំពុងឈរទទួលភ្ញៀវនៅមុខរោងការ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ ជាភ្ញៀវដែល ហូបការរួច ស្រវឹងធ្លាក់ភ្នែក បានបើកបុកចូលរោងការ បណ្តាលឱ្យកូនក្រមុំ និងកូនកំលោះ រងរបួសធ្ងន់ ឯសាច់ ញាតិប្រមាណជិត២០នាក់ទៀត ក៏រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ធ្វើឲ្យ កូនកំលោះនិងកូនក្រមុំ ខកខានផ្សំដំណេក។

ហេតុការណ៍គ្រោះថ្នាក់ រថយន្តបុកចូលរោងការនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង ៤០នាទី រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

អ្នកបើកបររថយន្តបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡំ ឡុញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គ្រូបង្រៀន មានលំនៅ ភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ។

ចំណែកកូនក្រមុំ និងសាច់ញាតិជាជនបរទេស ដែលរងរបួសនៅក្នុងហេតុការណ៍ខាងលើ មានចំនួនសរុប ១៤នាក់ ទី១-ឈ្មោះ Lee Sokgoeun ភេទប្រុស ឆ្នាំកំណើត 20/02/1980 ជនជាតិហុល្លង់។ ទី២-ឈ្មោះ Roodnat Lonneke ភេទស្រី ឆ្នាំកំណើត 19/07/1979 ជនជាតិហុល្លង់។ ទី៣-ឈ្មោះ Sam Lily Soo ភេទស្រី ឆ្នាំកំណើត 29/06/2013 ជនជាតិហុល្លង់។ ទី៤-ឈ្មោះ De Jong Nikki ភេទស្រី ឆ្នាំកំណើត 29/09/1979 ជនជាតិហុល្លង់។ ទី៥-ឈ្មោះ Sam Solyna Maria ភេទស្រី ឆ្នាំកំណើត 07/11/2006 ជនជាតិហុល្លង់។ ទី៦-ឈ្មោះ Brouwers Ticho Caspar ភេទប្រុស ឆ្នាំកំណើត 09/12/1988 ជនជាតិហុល្លង់។ ទី៧-ឈ្មោះ Scheffer Marjo Henderika ភេទស្រី ឆ្នាំកំណើត 22/12/1979 ជនជាតិហុល្លង់។ ទី៨-ឈ្មោះ Pieter Cathelijne ភេទស្រី ឆ្នាំកំណើត 26/01/1977 ជនជាតិហុល្លង់។ ទី៩-ឈ្មោះ Hoang Phi Long ភេទប្រុស ឆ្នាំកំណើត 20/02/1987 ជនជាតិហុល្លង់។ ទី១០- ឈ្មោះ Nguyen Thi Thu Thuy ភេទស្រី ឆ្នាំកំណើត 31/10/1989 ជនជាតិវៀតណាម។ ទី១១-ឈ្មោះ Lennaerts Taro Lucas ភេទប្រុស ឆ្នាំកំណើត 22/05/1989 ជនជាតិហុល្លង់។ ទី១២-ឈ្មោះ Kraanen Phebe Mai Celine ភេទស្រី ឆ្នាំកំណើត 27/08/1992 ជនជាតិហុល្លង់។ ទី១៣-ឈ្មោះ Gomperts Thymen Benjamin ភេទប្រុស ជនជាតិហុល្លង់ និងទី១៤-ឈ្មោះ Rompa Nina ភេទស្រី ឆ្នាំកំណើត 24/02/1994 ជនជាតិហុល្លង់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកបើករថយន្តបង្កហេតុ គឺជាគ្រូបង្រៀន ម្នាក់ និងជាភ្ញៀវដែលចូលរួមពិធីមង្គលការខាងលើនេះផងដែរ ក្រោយពេលហូបចុករួច ជនបង្កហេតុបាន ឡើង ទៅបើករថយន្តរបស់ខ្លួន ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ បំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយសារតែមាន សភាពស្រវឹងជោក ទើបពេលឡើងបើករថយន្ត ច្រឡំជាន់ហ្គារ ស្មានថាហ្វ្រាំង ក៏ធ្វើឱ្យរថយន្តជ្រុលទៅបុក កូន ក្រមុំដែលជាជនជាតិបរទេស កំពុងឈរទទួលភ្ញៀវ នៅមុខរោងការ ទាំងកំរោល រួចជ្រុលបុកទម្លុះដល់ក្នុងរោង ការតែម្តង បណ្តាលឱ្យមានអ្នករងបួសធ្ងន់-ស្រាល សរុបប្រមាណជិត ២០នាក់ ក្នុងនោះ របួសធ្ងន់ ៥នាក់ (ជន ជាតិខ្មែរ ២នាក់ និងជនបរទេស ៣នាក់)។

ក្រោយកើតហេតុ ភ្ញៀវដែលបានចូលរួមក្នុងពិធីមង្គលការនោះ បាននាំគ្នាជួយអន្តរាគមន៍ ចាប់អ្នកបើកបរ ប្រគល់ ឱ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះជាកូនក្រមុំ និងអ្នកផ្សេងទៀត ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទី រពេទ្យ បង្អែកភ្លាមៗផងដែរ៕

RELATED ARTICLES