ភ្នំពេញ៖ស្រីស្រស់វ័យក្មេងអ៊ី អ៊ី នឹងបង្ហាញខ្លួនជាលើកដំបូងក្នុង”ព្រឹត្តិការណ៍ប្រគុំតន្ត្រីផលិតផលEEw9 អ៊ីអ៊ី “ដែលនឹងរៀបចំនៅថ្ងៃទី១២ និង១៣ សីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ចាប់ពីម៉ោង៩ ព្រឹកនៅផ្សារទំនើបK-Mall ដែលមានតារាចម្រៀងល្បីៗចូលរួមដូចជាខេមរៈ សិរីមន្ដ,តន់ ច័ន្ទសីម៉ា,ខេមរៈ សិរីមន្ដ ,គូម៉ា ,អ៊ីវ៉ា ,វង្ស ថាណាន់ ,នាយពែកម៉ី,ហ៊ិន លីដា និងអ៊ុក សុវណ្ណារី ជាដើម។សម្រាប់អ៊ី អ៊ី ទោះជានាងនៅមានបទពិសោធន៍មិនទាន់ជោគជាំមែន ក៍គេបានស្គាល់នាងច្បាស់តាមរយៈបណ្ដាញសង្គមដោយនាងបង្ហាញសម្រស់និងចឬកគូរឲ្យក្នក់ក្នាញ់។យុវតីរូបនេះក៍មានទេពកោសល្យសិល្បៈផ្នែករាំKpop បានយ៉ាងល្អផងដែរហើយនាងក៍ធ្លាប់ឆ្លងកាត់ការប្រលងនៅប្រទេសកូរ៉េដែលមានលក្ខណៈកម្រិតខ្ពស់ទៀតផង។អ៊ីអ៊ី នឹងនាំយកក្បាច់រាំ និងទេពកោសល្យសិល្បៈរបស់ខ្លួនបង្ហាញលើឆាកដ៍ធំនោះ ហើយនាងនឹងទទួលបានបទពិសោធន៍ល្អៗពីរៀមច្បងជាមិនខាន។
លោកឧកញ៉ាយឹម តាស្រង់ បានឲ្យដឹងថាគឺពិតជាលើកដំបូងមែនដែលអ៊ីអ៊ី នឹងលេចមុខក្នុងព្រឹត្តិការណ៍តន្រ្ដីដ៍អស្ចារ្យបែបនេះ។លោកថាទោះជាមិនទាន់ទទួលបានបទពិសោធន៍ច្រើនក្ដី តែអ៊ីអ៊ី មានភាពជឿរជាក់លើសម្ថភាពនិងទេពកោសល្យរបស់នាង ទើបលោកមានការរំពឹងទុកថាកូនស្រីម្នាក់នេះនឹងមិនធ្វើឲ្យFan ខកចិត្តឡើយ។
សូមបញ្ជាក់ថាអ៊ី អ៊ី ជាកូនស្រីច្បងរបស់លោកស្រីលីញរី ហៅម៉ាក់អ៊ីអ៊ី ដែលត្រូវបានគេចាប់អារម្មណ៍តាំងពី២, ៣ឆ្នាំមុនម្លេះក្រោយឃើញលោកស្រីតែងតែងថតរូបជាមួយកូនស្រីគូរឲ្យក្នក់ក្នាញ់បង្ហោះនៅលើបណ្ដាញសង្គមជាញឹកញាប់ ។បើទោះជាពេលនេះអ៊ីអ៊ី ពេញរូបរាងទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានចឬកញិកញក់ដូចកាលនៅពីក្មេងដដែល ទើបការច្រៀងរាំរបស់នាងពិតជាគូរឲ្យទាក់ទាញ។ លោកឧកញ៉ាយឹម តាស្រង់ បញ្ជាកល់ថាសម្រាប់ព្រឹត្តិការណ៍ផលិតផលEEw9 អ៊ីអ៊ី” នឹងមានផ្ដល់ជូនជាពិសេសទិញ១ ថែម១ ព្រមទាំងចែកFree Free ផលិតផល៥០០ ឈុតឯណ្ណោះ ខណៈប្រេនEEw9 ក៍នឹងបង្ហាញផលិតផលជិត១០០មុខរបស់ខ្លួននៅថ្ងៃនោះដែរ។លោកថាFan នឹងបានជួបផ្ទាល់និងថតរូបជាមួយIdols ខាងលើដោយរករាយតែម្ដង៕