Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ទាក់កាប់ប្លន់នារីខារ៉ាអូខេ ជាប់ខ្នោះ៤

ស្ទាក់កាប់ប្លន់នារីខារ៉ាអូខេ ជាប់ខ្នោះ៤

កណ្តាល ៖ ស្ត្រីជាមេការហាងខារ៉ាអូខេម្នាក់ ទើបនឹងចេញពីធ្វើការពេលយប់ ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់​តែត្រូវជនសង្ស័យ ១ក្រុម ប្រដាប់ដោយដាវ កាំបិត បានស្ទាក់ដេញកាប់ ប្លន់យកម៉ូតូ និងកាបូបលុយ រួចគេច​ខ្លនបាត់អស់ដោយសុវត្ថិភាព លុះជនរងគ្រោះដាក់ពាក្យ ប្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវ​តាមប្រមាញ់​ចាប់ខ្លួនបានចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទី​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ 21A ស្ថិតក្នុងភូមិព្រែក​សំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ រហូតមកដល់ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ៤នាក់ ខណៈដែលពួកគេ កំពុងចេញធ្វើសកម្មភាពប្លន់សារជាថ្មី។

ជនរងគ្រោះ មានឈ្មោះតុង ស្រីទូច ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេការខារ៉ាអូខេ “ប៊ីយ៉ុន” មានលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ចំណែកទ្រព្យសម្បត្តិបាត់បង់ រួមមាន ម៉ូតូ១គ្រឿងម៉ាក ស្កុបពី  ស៊េរី២០២២ ពាក់​ស្លាកលេខ កណ្តាល 1AP-3723។ កាបូបលុយ ចំនួន១។ ទូរស័ព្ទ១គ្រឿង ម៉ាក Oppo ។ រួមនឹងឯកសារមួយ​ចំនួន​។

ចំណែកក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ិត ចាន់ទីម៉េង ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិទួលរកា១  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ ទី២-ឈ្មោះវិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ ទី៣-ឈ្មោះស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ  មានលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់​អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ និងទី៤-ឈ្មោះយិន ស៊ឹមឡេង ភេទ​ប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ១គ្រឿង ម៉ាក Honda Moov ពណ៌ស ស្លាកលេខ ភ្នំពេញ 1HA 7486 (របស់ជនសង្ស័យ)។ ២-កាំបិត ប៉័ងតោចំនួន១ (របស់ជនសង្ស័យ)។ និង៣-ដាវចំនួន១ដើម (របស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីធ្វើការ នៅហាងខារ៉ាអូខេ “ប៊ីយ៉ុន” បំណងត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើត ហេតុ ខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ គឺឈ្មោះអ៊ិត ចាន់ទីម៉េង និងឈ្មោះវិន លាភ បានជិះម៉ូតូ១គ្រឿង យកដាវដេញកាប់ស្ត្រីរងគ្រោះ រួចហើយដណ្តើម​យកម៉ូតូនិង​កាបូបលុយជិះគេចខ្លួនបាត់ទៅ។

លុះមកដល់វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក៏ស្រាប់តែលេចមុខ​ជនសង្ស័យ៣នាក់ គឺឈ្មោះអ៊ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលមាន​កាន់កាំបិតប៉័ងតោចំនួន១ បានជិះនាំគ្នាប៉ុនប៉ងដើររក កាប់ប្លន់ម៉ូតូនៅពេលយប់ម្តងទៀត ចំណែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ស្រាប់តែបានជួប កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាត ធ្វើការឃាត់ខ្លួន និងបាន​ស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាយកដាវ​កាប់​ប្លន់យកម៉ូតូ និងកាបូប លុយរបស់ស្ត្រីរងគ្រោះខាងលើប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ផូនទៅចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES