Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះប្រុសស្រី១៦នាក់ ធាក់ប្លន់ម៉ូតូ៣ខេត្ត-ក្រុង

វ៉ៃខ្នោះប្រុសស្រី១៦នាក់ ធាក់ប្លន់ម៉ូតូ៣ខេត្ត-ក្រុង

កំពង់ស្ពឺ ៖ ក្រុមជនសង្ស័យប្រុសស្រី១ក្រុមធំ ដែលជាមុខសញ្ញាយ៉ាងសកម្ម តែងធ្វើសកម្មភាពធាក់​ប្លន់​ម៉ូតូអ្នកដំណើរតាមផ្លូវ នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បើកកិច្ចប្រតិបត្តិការបង្ក្រាប រហូតឈាន​ដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១៦នាក់ នាំយកមកចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ផាក់ឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រ​ពាំងគង ស្រុកសំរោងទង មានករណីលួចដោយស្ថាន ទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) បង្កដោយ​ជន​សង្ស័យ​៤នាក់ ជិះម៉ូតូ២គ្រឿង ប្រើវែកឆា ដែកពណ៌ស ដេញវាយ និងធាក់ប្លន់យកម៉ូតូ១គ្រឿង របស់ជនរងគ្រោះ​ឈ្មោះ​ម៉ុក សុរិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំ​រោង​ទង។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២០ ឡើង២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q-2048 ចេញពីខួបកំណើតមិត្តភក្តិនៅម្តុំវត្តស្រះឃ្លាំង ឆ្ពោះមកផ្ទះតាមផ្លូវទន្លេកន្ទិល ចេញមកផ្លូវជាតិលេខ៤ បត់មកកើត លុះមក ដល់ត្រង់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២​គ្រឿង បានបើកមកកៀរ ហើយប្រើវែកឆាវាយ និងធាក់ឱ្យដួល បណ្តាលឱ្យ រងរបួសដៃស្តាំ និងក្បាលជង្គង់ទាំង​សងខាង បន្ទាប់មក ក្រុមជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនទៅទិសខាងកើតបាត់។

ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរ​បាល​ស្រុកសំរោងទង បានដេញ តាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមមាន ទី១-ឈ្មោះឃឿន សុឃន់ ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួល​ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះហូ សុខហេងរតនៈ ហៅទី អាយុ១៦ឆ្នាំ មាន​ស្រុក​កំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹង​មានជ័យ រាជធានីភ្នំពេញ។ និងដកហូតម៉ូតូ Scoopy.i ស៊េរី២០១៧ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-2719 (ម៉ូតូធ្វើសកម្មភាព) ព្រមទាំង វែកឆាដែក១។

លុះមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ក៏បានសហការជាមួយ​នគរបាលខណ្ឌ​សែន​សុខ បន្តឃាត់បក្ខពួក ចំនួន ៨នាក់បន្ថែមទៀត រួមមាន ទី១-ឈ្មោះហៀង ហុង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ​ភូមិសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ដកហូតទូរស័ព្ទ ម៉ាក Vivo)។ ទី២-ឈ្មោះចិន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះណុច បញ្ញា ហៅនីន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះកែវ ប៊ុនថាត់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដកហូតវត្ថុតាង ៖ ម៉ូតូចំនូន៣គ្រឿង (១-ហុងដាឌ្រីម សេ១២៥ ស៊េរី​២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-1986 (ម៉ូតូជនរងគ្រោះ) ២-ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៩ ពណ៌​ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-3024 (ម៉ូតូជនរងគ្រោះ ដោះដូរ គ្រឿង) ៣-ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1X-2622)។ ជនសង្ស័យទាំង៤នាក់ បានសារភាពថា បានធ្វើ សកម្មភាព ប្លន់នៅ​កំពង់ស្ពឺ៤លើក នៅខណ្ឌដង្កោ១លើក នៅរង្វង់មូលគួរស្រូវ១លើក។ ទី៥-ឈ្មោះបែត សៀវម៉ី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោង ខេត្តតាកែវ។ ទី៦-ឈ្មោះម៉ុន ឡេងអាន ហៅឡេង ភេទស្រី អាយុ​១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៧-ឈ្មោះជិន សំណាង ភេប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ទី៨-ឈ្មោះថាច់ វិន ភេទប្រុស អាយុ១៣ឆ្នាំ នៅផ្ទះជួលភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌទួល​គោក រាជធានីភ្នំពេញ។ ទាំង៤នាក់សមគំនិតក្នុងអំពើប្លន់។

បន្ទាប់មក សមត្ថកិច្ចក៏បន្តឃាត់ខ្លួន៦នាក់ផ្សេងទៀត ដែលជួលផ្ទះនៅភូមិអូរបែកក្អម រួមមាន ទី១-ឈ្មោះឆែម ចេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្មោះធន់ ណារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។ ទី៣-ឈ្មោះជុន ណាវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើត​នៅស្រុកពញាឮ ខេត្តកណ្តាល។ ដកហូត ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-5625 គ្មានកុងទ័រ គ្មានក្បាំង។ ទាំង៣នាក់ បានសារភាពថា ធ្លាប់ប្លន់ម៉ូតូនៅក្រុងឩដុង្គម៉ែជ័យ១លើក ប្លន់ម៉ូតូនៅ ស្រុកពញាឭ១លើក នៅខណ្ឌព្រែកព្នៅ១លើក នៅទំនប់កបស្រូវ១លើក នៅវិមានឈ្នះៗ១លើក និង​នៅកន្លែងផ្សេងទៀត (មិនចាំ)។ ទី៤-ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសឡា សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៥-ឈ្មោះរិទ្ធ សុវណ្ណារាជ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅ​ផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី៦-ឈ្មោះគង់ សម្បត្តិ ហៅជ្រូក អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៤ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាំង៣នាក់ សមគំនិតក្នុងអំពើប្លន់។

សរុបក្នុងលទ្ធផលកិច្ចប្រតិបត្តិការទាំងមូល កម្លាំងសមត្ថកិច្ចជំនាញ បានសហការឃាត់ខ្លួនជនសង្ស័យ​សរុប​ចំនួន១៦នាក់ (ស្រី២នាក់) ដកហូតម៉ូតូ៥គ្រឿង (ម៉ូតូជនរងគ្រោះ២គ្រឿង) កាំបិតប៉័ងតោ១ វែកឆាដែក១។ជនសង្ស័យទាំង១៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងបញ្ផូនទៅ​ចាត់ការបន្តតាមនី​តិវិធី ៕

RELATED ARTICLES