Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោទប្រពន្ធមានប្រុសថ្មី ប្តីទាញកាំបិតកាប់ក្បាល ខ្លួនឯង

ចោទប្រពន្ធមានប្រុសថ្មី ប្តីទាញកាំបិតកាប់ក្បាល ខ្លួនឯង

ប៉ៃលិន ៖ បុរសម្នាក់ បាត់ប្រពន្ធមិនឃើញនៅផ្ទះ ក៏ដើរតាមរកពេញភូមិ លុះជួបមុខប្រពន្ធក៏រករឿង ឈ្លោះប្រ កែកចោទថាប្រពន្ធ មានសហាយ រហូតដល់ផ្ទុះហិង្សាដេញវាយប្រពន្ធផ្អើលពេញភូមិ លុះប្រពន្ធភ័យរត់ទៅ សម្ងំលាក់ខ្លួនក្នុងផ្ទះបាត់ ប្តីរកមិនឃើញ បែរជាខឹងសម្បា ទាញកាំបិត មកកាប់ក្បាលខ្លួនឯងទាំងកំរោលបណ្តា លឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ផូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីហិង្សាក្នុងគ្រួសារ ប្តីប្រចណ្ឌប្រពន្ធ រួចក៏យកកាំបិតមកកាប់ក្បាលខ្លួនឯងជាច្រើនកាំបិតខាងលើនេះ បាន កើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

បុរសជាប្តីដែលមានចិត្តប្រចណ្ធប្រពន្ធ បែរជាទាញកាំបិតកាប់ក្បាលខ្លួនឯងខាងលើនេះ មានឈ្មោះបូ ទូច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះណៃ សុផា អាយុ២៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធ អ្នកទាំងពីរ មានលំនៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

តាមប្រភពពីបងប្អូនអ្នកជិតខាង បានឱ្យដឹងថា ករណីហិង្សាបង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមុនពេលកើតហេតុ ស្ត្រីជាប្រពន្ធឈ្មោះ ណៃ សុផា បានដើរទៅយកអង្ករនៅផ្ទះរបស់ឈ្មោះ ផឹម ទុំ ភេទស្រី អាយុ៥១ឆ្នាំ ជាអ្នកភូមិជាមួយគ្នា។ លុះដល់ម៉ោង៩ និង៣៩នាទីព្រឹកថ្ងៃដដែល បុរសជាប្តីឈ្មោះបូ ទូច បានដើរមករកប្រពន្ធ របស់ខ្លួន ហើយបាន កើតចិត្តប្រចណ្ឌប្រពន្ធ ដោយចោទថា ប្រពន្ធបាត់យូរ លួចមករកសហាយ រហូតដល់បង្កជំលោះ ដេញដេញវាយ ប្រពន្ធ ទៀតផង ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យ ក៏បានរត់ទៅពួនក្នុងផ្ទះ លុះបុរសជាប្តី ខឹងដើររកប្រពន្ធមិនឃើញ ក៏បែក គំនិត ទាញកាំបិតមកកាប់ក្បាលខ្លួនឯង ជាច្រើនកាំបិត ទាំងកំរោលតែម្តង។

តាមប្រភពពីពីស្ត្រីឈ្មោះផឹម ទុំ ជាអ្នកជិតខាង បានបញ្ជាក់ប្រាប់ថា ឈ្មោះបូ ទូច ជាប្តីបានមករករឿង ប្រពន្ធ ដល់ផ្ទះរបស់គាត់ ហើយ បានដេញវ៉ៃប្រពន្ធ លុះប្រពន្ធរត់ពួនបាត់រកមិនឃើញ ក៏ស្រាប់តែមួម៉ៅក្តៅចិត្ត ឆេះឆួល កំហឹងទប់មិនជាប់ បែរជាទាញកាំបិតកាប់ក្បាលខ្លួនឯង បែបនេះទៅវិញ។

ដោយឡែក តាមការបញ្ជាក់ពីលោកមេភូមិអូរកន្ធៀងវ៉ា បានឱ្យដឹងថា បុរសជាប្តីឈ្មោះបូ ទូច នេះ គឺជាមនុស្ស ញៀនស្រា តែងផឹកស្រា សជាប្រចាំថ្ងៃ ហើយរាល់ពេលស្រវឹង តែងរករឿងប្រពន្ធ ចោទប្រពន្ធថាមានសហាយ ជាមួយអ្នកនេះអ្នកនោះមិនឈប់ និងថែមទាំងបង្កហិង្សា ដាក់ប្រពន្ធជាញឹកញាប់ដែរ ស្រាប់តែលើកនេះ មិនដឹង ជាយ៉ាងម៉េច បែរជាកាប់ក្បាលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ បុរសរងគ្រោះជាប្តីរូបនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមណ្ឌលសុខភាពភ្នំស្ពង់ ដើម្បីធ្វើ ការព្យាបាលភ្លាមៗ។ ដោយឡែក ស្ត្រីជាប្រពន្ធត្រូវបានសមត្ថកិច្ចជំនាញហៅទៅសួរនាំផងដែរ ៕

RELATED ARTICLES