Tuesday, November 19, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ៖ថ្ងៃបុណ្យខួបគម្រប់១០០ថ្ងៃម្ដាយ​ នាងបួង​សួងឲ្យម្ដាយមកចាប់​ជាតិ​ថ្មី​ជាមួយនាង​ឬប្អូនស្រី  

ឌួង ហ្សូរីដា ៖ថ្ងៃបុណ្យខួបគម្រប់១០០ថ្ងៃម្ដាយ​ នាងបួង​សួងឲ្យម្ដាយមកចាប់​ជាតិ​ថ្មី​ជាមួយនាង​ឬប្អូនស្រី  

ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា និងប្អូនស្រីនាងទាំងពីរឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា និងក្រុម​គ្រួសារបាន​ធ្វើ​បុណ្យ​ជូនម្ដាយនាងឧបាសិការយ៉ាលីន សុខលីម កាលពីថ្ងៃទី៨ សីហា ដោយ​មានតារាសិល្បកររួមអាជីពតិច​តួចប៉ុណ្ណោះដែលចូលរួម ព្រោះតែនាងមិនបានជូន​ដំ​ណឹង​ពិធី​បុណ្យនោះមុនកម្មវិធីមកដល់នោះទេ ព្រោះថា​ខ្លាចចិត្តភ្ញៀវដោយសារតែ​ពិធី​នោះរៀប​ចំនៅ​វត្តប្រាសាទ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាទី​ដែលធាតុ​របស់ម្ដាយ​នាង​តម្កល់នៅចេតីយទីនោះទើបមិនអាចរៀបចំនៅផ្ទះនាងនៅទីក្រុង្នំពេញ។ដូចគម្រោងគឺហ្សូរីដា បាននិមន្ដព្រះសង្ឃដល់ទៅ១០០អង្គរាប់បាត្រ ហើយនាងបានចែកទាន់ដល់​គ្រួសារ​អ្នក​ក្រ​ខ្សត់​ចំនួន១៥០នាក់ កូនក្មេង៥០នាក់ ព្រមទាំងបានចែកសម្ភារៈមួយចំនួនដល់ជនក្រី​ក្រផង​ដែរ បន្ទាប់ពីបាន​ព្រ​លែងចាប ព្រាប សអណ្ដើក និងត្រីនៅក្នុងវត្តទៅតាមជំនឿរ។

 ឌួង ហ្សូរីដា បានប្រកាសថាក្រោយនាងបានកាន់ទុក្ខជូនម្ដាយគម្រប់១០០ថ្ងៃ  និងបាន​រៀបចំធ្វើបុណ្យជូន​អ្នកមាន​គុណរួចទៅតាមប្រពៃណីនោះ ពេលនេះនាងចាប់ផ្ដើមរៀបចំជីវិត​សារ​ជាថ្មី ហើយទោះជាម្ដាយចាកចេញពី​នាង​ទៅ​ដោយគ្មានថ្ងៃត្រឡប់មែនប៉ុន្ដែបេះដូង និងខួ​រ​ក្បាលនៅជាមួយម្ដាយជានិច្ច។ពិធីការិនីរូបនេះថែម​ទាំងបួង​សួង​​និងផ្សងថាបើអាច​សូមឲ្យ​ម្ដាយ​នាងត្រឡប់មកកើតជាកូនរបស់កូនៗណាមួយក្នុងជាតិថ្មីដើម្បី​បានរស់នៅ​ជួបជុំគ្នាម្ដង​ទៀត។ការថ្លែងរបស់នាងបែបនេះប្រាកដណាស់ថាហ្សូរីដា នៅតែអាលោះអាល័យដល់ម្ដាយ​គ្រប់​វិនា​ទី ហើយការធ្វើបុណ្យគម្រប់១០០ថ្ងៃជូនម្ដាយនាងមានជំនឿរថាអ្វី​ដែលនាងបានសាង​អំពើរ​ល្អនាពេលកន្លង​មក​មគ្គផលទាំងនោះនឹងបានទៅដល់ម្ដាយជាមិនខាន។

 សូមរំលឹកថាម្ដាយឌួង ហ្សូរីដា លោកស្រីយ៉ាលីន សុខលីម បានទទួលមរណភាព​ក្នុង​ជន្មាយុ៦០ ឆ្នាំកាលពីថ្ងៃទី១ ឧសភា ២០២៣ ដោយសារតែជំងឺមហារីក បន្ទាប់ពីនាងបានព្យា​បាលម្ដាយយ៉ាងយកចិត្តទុកដាក់ទាំងពេទ្យក្នុង​និង​​ក្រៅស្រុកជាច្រើនឆ្នាំមកហើយតែនៅតែមិនអាចជួយម្ដាយបានដដែល។ហ្សូរីដា ស្ថិតក្នុងចំណោមតារា​ដែល​បាត់បង់​​ម្ដាយ​ដោយសារតែ​ជំ​ងឺមហារីកមានដូចជាតារាចម្រៀងអ៊ីវ៉ា និងពិធីការិនីសោម ស្រីនាថ ជាដើម។នាង​គឺ​ជាអ្នកដឹក​នាំ​ក្រុមគ្រួសារព្រោះកំព្រាឪពុកតាំងពីតូច ហេតុនេះក្រោយបាត់បង់ម្ដាយទៅ​គ្រួ​សារ​នាងមាន​តែ​រូប​នាង​និងប្អូនស្រីទាំងពីរនាក់ដែលមានរូប​នាងជាមេគ្រួសារដឹកនាំ​ប្អូនៗក្នុង​ការ​រកស៊ីនិង​បង្កើតមុខរបររៀងៗខ្លួន។ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះហ្សូរីដា ហាក់មិន​សូវសកម្មក្នុងអាជីព​ជាពិធីការិនីនោះទេ ព្រោះនាងងាក​មកពង្រឹង​អាជីវកម្មតាមOnline និង​ហាង​កាត់ដេរ​សម្លៀក​បំពាក់ ហើយថ្មីៗនេះទើបបើកហាងសាឡនថ្មីមួយផងដែរ។ហ្សូរីដា ស្ថិត​ក្នុងចំណោមតារា​ដែលប្រើជីវិតនៅលីវបានយូឆ្នាំម្នាក់ដែលរហូត​មកដល់ពេលនេះមិនទាន់​មានដំ​ណឹងជាក់លាក់ថានាងនឹងចូលរោងការនៅពេលណា ហើយអនាគតស្វាមីរបស់នាងបុរស​រូបណាឡើយ​។តែ​តាមរយៈការបន់ស្រន់នៅថ្ងៃបុណ្យខួបម្ដាយសូមឲ្យលោកស្រីយ៉ាលីម មក​ចាប់ភពថ្មីជា​មួយ​នាងឬប្អូនស្រីនោះ​បញ្ជាក់ថាមិនយូនោះទេ រូបនាងក៍ដូចជាប្អូនស្រី​នឹង​ដល់​ពេលវេលាត្រូវ​រៀប​អាពាហ៍ ពិពាហ៍ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះហើយ។

 ឌួង ហ្សូរីដា មិនប្រាប់ពីទំហ៊ុំទឹកប្រាក់ដែលនាងចំណាយក្នុងកម្មវិធី​បុណ្យគម្រប់ខួប​១០០​ថ្ងៃ ជូនម្ដាយនោះទេ ប៉ុន្ដែគេជឿរថានាងចាយអស់ក្បែម៉ឺនដុល្លារឯណ្ណោះ បើទោះជា​មុនកម្មវិធីមកដល់នាងថាធ្វើត្រឹមតិចតួចក្ដី។នាងជាតារាម្នាក់ដែលយកចិត្តទុកដាក់ព្យាបាល​ជំងឺម្ដាយដោយអស់ពី​ចិត្ត​ដូចគ្នាទៅនិងតារាចម្រៀង​លោក​ករុណា ពេជ្រ ដែលព្យាបាលឪពុក​ជាច្រើនឆ្នាំ​និងតារា​មួយ​ចំនួន​​ទៀតដែរ។យ៉ាងណាក្រោយកាន់​ទុក្ខជូនម្ដាយ​គម្រប់​១០០ថ្ងៃនេះ​រួចហ្សូរីដា នឹងចាប់​ផ្ដើមអាជីវកម្មលើOnline របស់នាងជាថ្មី ខណៈដែលមុននេះហាងកាត់ដេរ និងCosmetics ដែលមានទីតាំងតាមបណ្ដោយផ្លូវស្ដុបឧកញ៉ាទេព ផន នោះទើបរៀបចំដេគ័រថ្មី ប៉ុន្ដែគ្មាន​គម្រោង​សម្ពោធនោះទេ។ហ្សូរីដា ទោះជារយាលៗពីសិល្បៈកាន់តែខ្លាំងមែន តែនាង ជាប្រធានក្រុមហ៊ុនបង្ហាញម៉ូដ Cambodia Super Model (CSM) ដោយមុននេះទើបតែ​បាន​បញ្ជួន​​បេក្ខភាពសោម ស្រីនាថ ទៅប្រកួត Bird’s Nest Division ឆ្នាំ២០២៣ នៅចិន ទទួលបាន​ជ័យ​​លាភីលេខ១ ក្នុងចំណោមបេក្ខភាពមកពី១១ប្រទេស ។នាងថានឹង​បញ្ជូនសមាជិកCSM របស់​ខ្លួនផ្សេងៗទៀតទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាង​មុខនេះដើម្បីយកសម្លៀក​បំពាក់ ,ប្រពៃ​ណីខ្មែរដ៍ផូផង់ឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ៕

RELATED ARTICLES