Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែមិននៅ បងប្រុសចាប់រំលោភប្អូនស្រី

ម៉ែមិននៅ បងប្រុសចាប់រំលោភប្អូនស្រី

ប៉ៃលិន ៖ ក្មេងប្រុសឈាមរាវម្នាក់ អាយុទើប១៤ឆ្នាំ បានបែកគំនិតធ្វើសកម្មភាពចាប់រំលោភប្អូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ៧ឆ្នាំ រហូតបានសម្រេច ខណៈដែលឪពុកម្តាយរវល់ចេញទៅធ្វើការអស់។ លុះល្ងាចឡើង ស្ត្រីជាម្តាយត្រឡប់មកផ្ទះវិញ ឃើញអាការកូនស្រីមិនស្រួល មានឈាមហូរតាមប្រដាប់ភេទ ប្រឡាក់ខោ ទើបសួរនាំ ក៏បែកធ្លាយរឿងរ៉ាវ ទើបឈានដល់ការប្តឹងសមត្ថកិច្ច ចាប់វ៉ៃខ្នោះជនសង្ស័យ នាំយក ទៅចាត់ការតាមច្បាប់។

ករណីក្មេងប្រុសរំលោភសេពសន្ថវៈលើប្អូនស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ លុះដល់ល្ងាចថ្ងៃដដែល ក្រោយពីរឿងរ៉ាវបានបែកធ្លាយ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យ មានឈ្មោះឈន សីលី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែក ក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៧ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ឪពុកម្តាយរបស់ កុមារីរងគ្រោះ បាននាំគ្នាទៅធ្វើការនៅក្រុងប៉ោយប៉ែត ដោយទុកឱ្យកូនស្រី (ក្មេងស្រីរងគ្រោះ) នៅផ្ទះតែ២នាក់ ជាមួយជនសង្ស័យ។ លុះមកដល់វេលាម៉ោងកើតហេតុ ដោយឃើញឱកាសស្ងាត់ល្អ ស្រាប់តែជនសង្ស័យ បាន ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចតែម្តង។

ប្រភពដដែល បន្តថា រហូតមកដល់ល្ងាចថ្ងៃដដែល ខណៈពេលម្តាយក្មេងស្រីជនរងគ្រោះ ត្រឡប់មកពីធ្វើការ វិញ ស្រាប់តែឃើញក្មេងស្រីរងគ្រោះប្រឡាក់ឈាមជាប់ខោ ទើបហៅមកសួរនាំ និងពិនិត្យមើល ឃើញប្រដាប់ ភេទកូនស្រីមានឈាមហូរមិនឈប់។  បន្ទាប់មក ម្តាយបានសួរនាំកូនស្រី ទើបដឹងថា ជនសង្ស័យដែលត្រូវជា បងប្រុស (កូនជាមួយប្រពន្ធមុន) បានចាប់រំលោភកុមារីរងគ្រោះដែលត្រូវជាប្អូនស្រី ទើបប្រញាប់នាំកូនស្រី ទៅ ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពរំលោភ សេពសន្ថវៈ លើប្អូនស្រីប្រាកដមែន។

 បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួច សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់ តុលាការខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES