Tuesday, November 19, 2024
Homeតារាខ្មែរសួស វីសា ៖អត់ទាន់ស្គាល់ជាតិតួឯក

សួស វីសា ៖អត់ទាន់ស្គាល់ជាតិតួឯក

ភ្នំពេញ៖តារាកូន១នាងសួស វីសា បានលេចមុខសម្ដែងភាពយន្ដជាថ្មីក្នុងរឿង​”តាមចាប់​ស្នេហ៍” ដែលនាងលេង​ជាតួរងថៅកែហាងពេជ្រម្នាក់ ខណៈដែលកាលពីឆ្នាំមុនវីសា ក៍ធ្លាប់​សម្ដែង​ជារងម្ដងដែរក្នុងរឿង”រាជបុត្រកង្កែប”ដែលមាននាងវី ឌីណែត ជាតួឯក។ការមិន​ប្រកាន់​ចឬក​តួឯកពីសំណាក់វីសា ដោយព្រមលេងជាតួរងជា​បន្ដ​បន្ទាប់​​បែបនេះបញ្ជាក់ថា​នាង​ស្រលាញ់​ការ​សម្ដែងភាពយន្ដដូចអាជីពចម្រៀងដែរ ខណៈដែលខ្លះលើកឡើង​ថា​វីសា មានភាព​ល្បី​ល្បាញ មានសម្ថភាពនិងរូបសម្រស់អាចធ្វើជាតួឯកបាន តែហេតុអ្វីទៅបានជា​ក្រុមផលិត​ករ​ទាំងនៅហង្សមាសនិងពីខាងក្រៅ អត់ព្រមឲ្យនាងបានភ្លក្សរសជាតិ​តួឯកនិងគេ​ម្ដង​ទៅ?ថ្វី​ត្បិត​តែមានការលើក​ឡើង​បែបនេះក្ដី ប៉ុន្ដែគេកត់សម្គាល់ថាទោះជាអាជីព​ចម្រៀង​ដែលវីសា ស្រលាញ់បំផុតនិងបានតស៊ូ​ជាង១០ឆ្នាំ​មក​ហើយនោះក៍នាង​នៅតែមិនទាន់អាច​ក្លាយ​ទៅជាតួ​ឯករបស់ហង្សមាសដែរ ព្រោះតែឱក សុគន្ធកញ្ញា និង​ពេជ្រ សោភា នៅតែមាន​ប្រៀបជាង​។ប៉ុ​ន្ដែ​វីសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលមាន​ចិត្ត​ចង់​ទៅប្រជែងជាមួយតារា​ស្រី​រៀមច្បងនៅហង្សមាសយកលេខ១ នោះទេ តែចិត្តនាងគឺចង់​បានលេខ២ ពោលគឺ​បន្ទាប់ពី​សុគន្ធកញ្ញា ខណៈដែលគេមើលឃើញថាបច្ចុប្បន្នតំណែងតួរង​សម្រាប់តារាចម្រៀង​ស្រីនៅ​ហង្ស​មាស​ក៍វីសា ពិបាកនិងឆក់បានដែរ ព្រោះថាតាំងពី​ផ្ទុះកូវីដ​រហូតស្ងាត់ទៅវិញនេះ​គេ​សង្កេត​​ឃើញថាតារាស្រី​នៅហង្ស​មាសដែលនៅមានយ៊ីអ៊ុនល្អគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ ក្រៅពីនេះសឹងតែនៅទ្រឹងគ្រប់គ្នា​ក្នុងនោះមាន​ទាំង​ម្ចាស់​ពានទាំងឡាយ​ផង​ដែរ។

 សួស វីសា បានវិលរកឆាកតន្រ្ដីវិញជាបន្ទាន់កាលពីចុងឆ្នាំ២០២២ ក្រោយនាងបាត់​មុខ​ពីច្រៀងរាំអស់​ជាង១ឆ្នាំ​ដោយសារតែញាំញីទៅដោយជំងឺរលាកបំពង់កកម្រិតធ្ងន់ដែលតម្រូវឲ្យទៅព្យាបាលនៅថៃ យ៉ាងយកចិត្តទុក​ដាក់​បំផុត ហើយគ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យនាង​ហាមប្រើ​ប្រាស់សម្លេងនៅពេលជំងឺនេះមិន​ទាន់​ជាដាច់ តែ​វីសា ហាក់ល្មើសបម្រាមគ្រូពេទ្យ​ព្រោះធ្វើជាតារាចម្រៀងបើមិនឲ្យប្រើសម្លេង តើឲ្យនាងទៅប្រើអ្វីទៅ ទើប​ពេល​នេះគេឃើញ​នាងចេញច្រៀងជាធម្មតា ហើយមិនដែលទៅពេទ្យថៃពិគ្រោះរឿងជំងឺចាស់នេះទៀតនោះទេ ដែល​មានន័យថាស្ថានភាពជំងឺរបស់នាងបានប្រសើរច្រើនហើយ ស្របពេលដែលតារា២​ដួង​ទៀតរួមទ្រនុំជា​មួយនាង​ដែរហើយប្រឹងច្រៀងសម្ដែងទាំងឈឺដូចគ្នានោះគឺនាងពេជ្រ សោភា ញាំញីទៅដោយជំងឺឈាមស ស៊ីឈាមក្រ​ហមនិងវី ឌីណែត មានជំងឺពកកតម្រូវឲ្យលេប​ថ្នាំ​អស់១ជីវិតទៀតផង។

 ថ្វីត្បិតតែទាំងអាជីពសម្ដែងភាពយន្ដនិងចម្រៀងរបស់សួស វីសា មិនទាន់ក្លាយទៅ​ជា​តួ​ឯកក្ដី ប៉ុន្ដែពេល​នេះនាង​រស់នៅក្នុងកម្រិតជីវភាពធូធារខ្លាំងតាមរយៈទិញបានផ្ទះវីឡារកូន កាត់ផ្ទាល់ខ្លួនយ៉ាងប្រណិត ហើយនាងជិះ​រថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នាក្នុងនោះ មាន​​ដូចជាLexus Lx570 ,Bmw ,Lexus Nx200t និងMazda ជាដើម។ប៉ុន្ដែវីសា នៅមិន​ទាន់​សម្រេចបំណងធំមួយទៀតនោះគឺនាងចង់ជិះរថយន្ដម៉ាកRolls Royce ដូចព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ ដែរ។ដោយឡែកថៅកែហង្សមាសវិញក៍មិនទាន់ប្រគល់​តំណែងលួងចិត្ត​ណា​មួយ​ទៅ​វីសា ដែរក្រោយនាងត្រូវដកចេញពីតំណែងជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ជំនួស​ដោយ​សុគន្ធ និសា ។ប្រភពបានឲ្យដឹងថាវីសា ក៍ស្ថិតក្នុង​ចំ​ណោមតារាស្រីដែលហង្សមាសចង់រក្សារទុកផងដែរ ក្រោយផលិតកម្មធំនេះភ្លាត់ស្នៀត​បាត់​បង់តារាសំខាន់របស់ខ្លួនដល់ទៅ២ក្នុងពេលមួយពព្រិចភ្នែកនោះគឺព្រាប សុវត្ថិ និងខែម ប៊ុនថៃ ធ្លាក់​ទៅ​កណ្ដាប់ដៃGalaxy ហេតុនេះហើយមិនយូទេវីសា នឹងបានតំណែងធំណា​មួយផ្សេង​ទៀត​​មក​វិញជាមិនខាននាពេលខាងមុខនេះពីថៅកែរបស់នាង។

 ក្រៅពីសួស វីសា តារាដែលមានកូន១មិនសូវមានសន្ទុះល្អដូចកាលនៅលីវ​មាន​ដូច​ជានាងឱក សុគន្ធកញ្ញា ,ពេជ្រ សូលីកា ,កែវ ពេជ្រពិសី និងនៅ សុនិតា ជាដើម។សម្រាប់​វីសា ពេលនេះនាងហាក់បានត្រៀម​ខ្លួនរួច​ជាស្រេចក្នុងការទទួល​យកថាអាជីពសិល្បៈមិន​ទៀង​ទាត់ ព្រោះនាងបានបង្កើតមុខរបរខាងក្រៅសិល្បៈ​ជា​បន្ដបន្ទាប់​ដោយមានស្វាមីនាង​លោក​ថមមី ជាអ្នកគាំទ្រនៅខាងក្រោយខ្នងជានិច្ច។ សួស វីសា ធ្លាប់និយាយ​ថានាងមានសំណាងព្រោះត្រូវស្វាមីថ្នាក់ថ្នមដូចជាព្រះនាង តែ​នាងមិនទាន់រៀបគម្រោងយកកូនទី២ឡើយ ខណៈដែលគីឡូនាងក៍មិនទាន់ស្រកដូច​ចិត្ត​ពោល​​​គឺនៅតែមានព្រលឹងជាងមុនក្រោយមានប្ដីនិងកូន១៕

RELATED ARTICLES