ភ្នំពេញ ៖ មិនយោគយល់អាធ្យាស្រ័យក្នុងការបើកបរធ្វើអោយបាត់បង់អាយុជីវិតយ៉ាងអា ណោចអាធម ខណៈអ្នកបង្កក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភ្លើងស្តុបត្រូវ រថយន្តធុន ធំបុកអូសកិនធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា នៅចំនុចផ្លូវ ១០១៩ កែងនិងផ្លូវ សម្តេច ជា ស៊ីម ស្ថិតភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សពជនរងគ្រោះ មានឈ្មោះ រិទ្ធិ ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មករសំណង់
ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ រីឯតៃកុងបង្កឈ្មោះ ទូច សិន ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្ននៅភូមិក្តីរុណ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
តាមការរៀបរាប់ពីតៃកុងរថយន្តបង្កប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានបើករថយន្ត ធនធំដឹកទំនិញចេញទល់ដែលថៃ ក្នុងគោលបំណងទៅទំលាក់នៅម្តុំលូ៥ ស្រាប់តែមក ដល់ចំនុចខាងលើ ភ្លើងស្តុបនៅពណ៌ខៀវ ក៍ជាន់បន្ថែមល្បឿន បានពាក់កណ្តាលទើបភ្លើង ពណ៌លឿងមកដល់ស្របពេលនោះក៍មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងជិះយ៉ាងលឿនដែរ ក៍បណ្តាលបុកពេញទំហឹងបណ្តាលអោយស្លាប់តែម្តង។
ប្រភពពីកន្លែងកើតហេតុបា្រប់ថា នៅវេលាខាងលើ គេឃើញរថយន្តដឹកទំនិញធនធំ ពណ៌ខៀវ លាយលឿង និងក្រហម ពាក់ស្លាក លេខ ភ្នំពេញ 3D-5797 បើកបរក្នុងទិសដៅពី ជើងទៅត្បូងលើកកំណាត់ផ្លូវ១០១៩ ក្នុងល្បឿនលឿន ខណះភ្លើងស្តុបជិតលោតចេញ ពណ៌លឿង មិនបានបានបង្អង់ទេ កាន់តែជាន់បន្ថែមល្បឿន ខណះដែលបុរសជាជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុនដាឌ្រីម ២០១៥ ពណ៌ខ្មៅក្នុងទិសដៅពីកើតទៅលិច កំពុងតែ បន្ថែមល្បឿនអោយផុតស្តុប តែជាអកុសលត្រូវរថយន្តបុកកិនស្លាប់នៅនិងកន្លែងតែម្តង។ ដោយឃើញស្ថានភាពមិនស្រួល តៃកុងបើកទ្វាររថយន្តបំរុងរុតគេតែត្រូវប្រជា ពលរដ្ឋ ក្របួចនិងកំដៅសាច់ដុំមួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។
ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះមកវាស់វែង និងបានប្រ គល់រថយន្តទៅខាងករិយាល័យចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយជាក្រោយចំណែកសពរក្សាទុករងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខ ស៊ីឌី