Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គាស់ផ្ទះគេ ម្ចាស់ទាន់ ដោះសាថា ចូលដេកលេង

 គាស់ផ្ទះគេ ម្ចាស់ទាន់ ដោះសាថា ចូលដេកលេង

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពផ្លោះរបងចូលទៅគាស់ផ្ទះរបស់ប្រជាពលរដ្ឋដែលទុកចោល គ្មានមនុស្ស នៅ បំណងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះប្រទះឃើញទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច ស្រាប់តែ បុរសរូបនោះ បានឆ្លើយយ៉ាងដោះសាថា ខ្លួនគ្រាន់តែផ្លោះរបងចូលមកដេកលេងប៉ុណ្ណោះ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចទល់មុខផ្ទះអត់លេខមួយកន្លែង ជិតស្តុបទំនប់ទឹក ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមាន ជ័យ។

ជនសង្ស័យ មានឈ្មោះប្រាជ្ញ ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅព្រៃវែង បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យ បានប្រាប់ថា ដោយសារតែផ្ទះរបស់ពួកគាត់ ទុកចោល ហើយដាក់ជួល ដូច្នេះសម្ភារៈមួយចំនួន ដូចជា ខ្សែភ្លើង ដែក និងរបស់របរផ្សេងៗទៀត ត្រូវបាន ជនមិនស្គាល់មុខធ្វើការគាស់លួចយកគ្មានសល់។ ហេតុនេះហើយ ទើបនៅមុនពេលឃាត់ខ្លួនជនសង្ស័យបាន គឺពួកគាត់បាននាំគ្នាមកឃ្លាំមើល ស្រាប់តែប្រទះឃើញជនសង្ស័យ ផ្លោះរបងចូលទៅក្នុងដីឡូត៍ ជាប់ផ្ទះ ហើយ សម្ងំនៅក្នុងនោះមួយសន្ទុះ បន្ទាប់មកក៏ធ្វើសកម្មភាពគាស់ផ្ទះទ្វារក្រោយរបស់គាត់  ទើបពួកគាត់នាំគ្នាចាប់ ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរ ហើយរកឃើញឧបករណ៍សម្រាប់ ប្រើប្រាស់ គ្រឿងញៀន ក៏ដូចជាគ្រឿងកាឡៃមួយចំនួនផងដែរ។ លុះពេលសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបែរជា ឆ្លើយដោះសាថា “ខ្ញុំគ្រាន់តែចូលទៅដេកលេងនៅទីនោះ តែប៉ុណ្ណោះ”។

ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្តឹងនោះទេ តែបានប្រគល់ខ្លួនជនសង្ស័យឱ្យទៅសមត្ថ កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីនាំយកទៅចាត់ការតាមជំនាញ៕

RELATED ARTICLES