Tuesday, December 24, 2024
Homeព័ត៌មានជាតិបង្ខំឳពុកផឹកដល់សន្លប់ រួចចាប់រំលោភកូនស្រី ត្រូវម្តាយនាងកាប់២ពូថៅ

បង្ខំឳពុកផឹកដល់សន្លប់ រួចចាប់រំលោភកូនស្រី ត្រូវម្តាយនាងកាប់២ពូថៅ

កំពង់ស្ពឺៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបាននគរបាលស្រុកឩដុង្គ ឃាត់ខ្លួន ខណៈដែលបង្ខំឪពុកក្មេងស្រីរងគ្រោះឲ្យផឹកស្រា រហូតដល់ស្រវឹងសន្លប់ ឃើញឱកាសល្អ ប្រុងចាប់ក្មេងស្រីរំលោភ ប៉ុន្តែម្តាយនាងឃើញទាន់បានទាញពូថៅកាប់ បណ្តាលឲ្យរងរបួស រត់ទៅព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍ឃាត់ខ្លួនបុរសវ័យចំណាស់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិខ្នុលអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់លោកវរសេនីយ៍ត្រីពីង ពៅ អធិការរងនគរបាលស្រុកឩដុង្គ បាននិយាយឲ្យដឹងថា បុរសសង្ស័យដែលឃាត់នោះ មានឈ្មោះ សេង ហន  អាយុ៥៦ឆ្នាំជាកសិកររស់នៅភូមិខ្នុលអំពិល ឃុំវាលពង់ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ភ.ច.ថ.ន អាយុ១៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយក្នុងភូមិកើតហេតុខាងលើ។

បើតាមសម្តីរបស់ស្រ្តីឈ្មោះលន នេន អាយុ៤៥ឆ្នាំ ដែលជាម្តាយក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់មិនបាននៅផ្ទះនោះទេ ដោយឡែកកូនស្រីរបស់គាត់នៅផ្ទះម្នាក់ឯ ងហើយឪពុកគេដេកនៅលើផ្ទះ លុះពេលគាត់ត្រឡប់មកពីក្រៅវិញ ចូលដល់ក្រោមផ្ទះ បានឃើញបុរសវ័យចំណាស់រូបនេះចាប់កូនគាត់ផ្តួលទៅលើដី ក្បែរជង្រុកស្រូវហើយពោបពីលើធ្វើសកម្មភាពរំលោភកូនរបស់គាត់។ ស្ត្រីជាម្តាយបន្តថា ដោយអំណាចស្រលាញ់និងចង់ជួយកូន គាត់សម្រេចចិត្តយកពូថៅកាប់ទៅលើជននេះចំក្បាល ចំនួន០២ពូថៅ ទើបរំដោះយកកូនចេញពីក្រញាំដៃតាកញ្ចាស់នេះបាន។ ក្រោយត្រូវគាត់កាប់ ជនសង្ស័យត្រូវបានអ្នកភូមិដឹកយកទៅពេទ្យជួយសង្រ្គោះបាត់ ដោយឡែកគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលឃុំវាលពង់ពីករណីជននេះចាប់រំលោភកូនគាត់ផងដែរ។

លោកអធិការប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបុរសម្នាក់ នៅចំណុចមន្ទីរពេទ្យបង្អែកឩដុង្គ ក្រោយក្រុមគ្រូពេទ្យប្រាប់ថា ឃើញមានស្នាមរបួសនៅលើក្បាល ចំនួន០២កន្លែង។

លោកអធិការរងបន្តថា ក្រោយឃាត់ខ្លួនទើប នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ
ឆ្លើយសារភាពថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចចផ្ទះឈ្មោះ លន នេន ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិជាមួយគ្នា ជនសង្ស័យដោយបានបបួលឪពុកក្មេងស្រីផឹកស្រាស តាំងពីថ្ងៃ រហូតទាល់តែឪពុកក្មេងស្រីស្រវឹងសន្លប់បាត់ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពប្រុងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីមែន ប៉ុន្តែ ត្រូវម្តាយក្មេងរងគ្រោះ ឈ្មោះ
លន នេន យកពូថៅកាប់មកលើខ្លួន ០២ពូថៅ ចំក្បាលពីលើ បណ្តាលឲ្យសន្លប់ ហើយត្រូវបានអ្នកជិតខាងដឹកយកទៅពេទ្យបង្អែកស្រុកឧដុង្គ លុះព្រឹកឡើង នគរបាលឃាត់តែម្តង។

នៅព្រឹកថ្ងៃទី១៦ ឆ្នាំមករា នេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីសុើបអង្កេតបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្ត។ រីឯស្ត្រីជាម្តាយដែលកាប់ជនសង្ស័យក្នុងករណីរំលោភនេះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ព្រោះយល់ថានេះជាទង្វើការពារកូន៕

RELATED ARTICLES