Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងសួរ “មើលមុខអី?” ដកកាំភ្លើងវ៉ៃ ជាប់ខ្នោះ១២

ខឹងសួរ “មើលមុខអី?” ដកកាំភ្លើងវ៉ៃ ជាប់ខ្នោះ១២

ភ្នំពេញ ៖ មនុស្សប្រុសស្រី ១ក្រុម កំពុងជួបជុំគ្នាផឹកស៊ី ស្រាប់តែមានមនុស្ស ១ក្រុមទៀត ជិះម៉ូតូ ២គ្រឿង ឆ្លងកាត់ និងបានសម្លឹងមុខ ទើបក្រុមអ្នកអង្គុយផឹក មានគ្នាប្រមាណ ១០នាក់ បានស្រែកសួរថា “មើលមុខអី?” ស្រាប់តែរំពេចនោះ ក្រុមអ្នកជិះម៉ូតូ មានគ្នា៣នាក់ (ស្រី១) បានបកម៉ូតូត្រឡប់មកវិញ ចូលមកសួរនាំ កើត ជាជម្លោះ និងដកកាំភ្លើងភជង់គំរាម ព្រមទាំងវាយភាគីអ្នកផឹកស៊ីម្នាក់ បណ្តាលឱ្យបែកគុម្ពត្រចៀក ទើបក្រុម អ្នកផឹកស៊ី បានស្ទុះមកព្រួតវាយ ជ្រុះកាំភ្លើងពីដៃ និងប៉ោងមុខ ផ្អើលដល់កម្លាំងអាវុធហត្ថចុះអន្តរាគមន៍ឃាត់ ខ្លួនភាគីទាំងសងខាង ចំនួន១២នាក់ នាំយកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខហ្គារ៉ាស់រថយន្តមួយកន្លែង ជិតមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសនារីមួយក្រុម មានគ្នា ១០នាក់ បានអង្គុយផឹក ស៊ីជុំគ្នាយ៉ាងសប្បាយរីករាយ នៅខាងមុខហ្គារ៉ាស់កើតហេតុ។ បន្ទាប់មកមានបុរស២នាក់ និងនារីម្នាក់ ជិះម៉ូតូ ២គ្រឿង តាមបណ្តោយផ្លូវ១៨២ និងបានជិះកាត់កន្លែងកើតហេតុ។ លុះពេលជិះហួសចំណុចកើតហេតុបានបន្តិច ពួកគេទាំង៣នាក់ បានបកត្រឡប់មកវិញ ដោយមិនដឹងថា តើភាគីទាំង២ ធ្លាប់មានបញ្ហាអ្វីជាមួយគ្នា ពីមុនមក នោះទេ? រំពេចនោះ ភាគីទាំង២ បានទាស់ពាក្យសម្តី ឈ្លោះប្រកែកគ្នា រហូតឈានដល់ការវាយតប់ គ្នាទៅវិញ ទៅមក។ អំឡុងពេលនោះ មានបុរសម្នាក់ដែលជិះម៉ូតូក្នុងចំណោមបក្ខពួក៣នាក់ បានដកកាំភ្លើងខ្លី១ដើម វាយ ទៅលើភាគីដែលកំពុងអង្គុយផឹកស៊ី បណ្តាលឱ្យបុរសម្នាក់ ក្នុងចំណោមបក្ខពួក១០នាក់ រងរបួសរយះត្រចៀក។

ប្រភពដដែល បន្តថា ឃើញបែបនេះ ភាគីផឹកស៊ី បាននាំគ្នាព្រួតវាយទៅលើបុរសដែលមានកាំភ្លើង បណ្តាល ឱ្យជ្រុះកាំភ្លើងពីដៃ និងរងរបួសប៉ោងមុខ។ បន្ទាប់មក កម្លាំងកងរាជអាវុធហត្ថអាវុធ ដែលនៅក្បែរនោះ បានចូល ទៅធ្វើអន្តរាគមន៍ និងឃាត់ខ្លួនភាគីទាំង២ក្រុម ដែលមានចំនួន១២នាក់ ក្នុងមានស្រី ចំនួន៤នាក់ ព្រមទាំងដក ហូតកាំភ្លើង ប្រភេទរ៉ូឡូ ចំនួន១ដើម (កាំភ្លើងហ្គាស់) រួមជាមួយ ម៉ូតូ១គ្រឿង និងរថយន្ត ៣គ្រឿង។ ចំណែកបក្ខ ពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

តាមសម្តីពីភាគីដែលកំពុងអង្គុយផឹកនោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងតែអង្គុយផឹកស៊ីនៅ ចំណុចកើតហេតុ ក៏មានភាគីខាងទៀត ជិះម៉ូតូកាត់កន្លែងពួកគេផឹកស៊ីនោះ និងបានសម្លឹងមើលមុខពួកគេ ក្នុងបំណងចង់រករឿង។ ពេលនោះ ពួកគេបានស្រែកសួរថា “មើលមុខអី?” បន្ទាប់មក ក៏កើតជាជម្លោ ឈ្លោះប្រ កែកតែម្តង។ រំពេចនោះ ភាគីដែលជិះម៉ូតូបានដកកាំភ្លើងខ្លី ១ដើម ស្ទុះចូលមកវាយពួកគាត់ បណ្តាលឱ្យរង របួសម្នាក់។ ដោយឡែកភាគីអ្នកជិះម៉ូតូវិញ មិនបានបញ្ជាក់ប្រាប់ពីដំណើររឿងនោះទេ។ជនប្រុសស្រីទាំង១២នាក់ ខាងលើនេះ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបញ្ជូន ទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES