ភ្នំពេញ ៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញអណ្ដែតទឹក ហើយសមត្ថកិច្ចបានសង្ស័យថាជាករណីឃាតកម្ម ព្រោះនៅជាប់នឹងខ្លួនមានចងផ្អោបដុំថ្មទំងន់ជិត១០គីឡូនៅជាប់នឹងចង្កេះព្រមទាំងមានសំបុត្រស្នេហាមួយសន្លឹកនៅជាប់នឹងខ្លួនផងដែរ ហេតុការណ៍នេះកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ម៉ោង២០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ក្នុងទន្លេចំនុចដីឡូត៍លេខ៥០០ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ភេទប្រុស អាយុជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លីពណ៌សពងជីងចក់ ស្លៀកខោជើងវែងពណ៌ខ្មៅ ។
តាមសំដីប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ច្រាំងទន្លេបានអោយដឹងថា មុនដំបូងពួកគាត់កំពុងតែនាំគ្នីគ្នាដើរកម្សាន្តនៅតាមមាត់ទន្លេ ក៍ស្រាប់តែប្រទះឃើញសពបុរសម្នាក់ បាន
អណ្តែតផ្កាប់មុខព្រមទាំងមានក្លិនស្អុយនៅក្នុងទន្លេក្បែរមាត់ច្រាំង ពេលនោះពួកគាត់បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកមើលកន្លែងកើត លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចបានជួលទូកអ្នកនេសាទដែលនៅក្បែរនោះ
អោយមកជួយអូសសពយកទៅក្រោយវត្តចាក់អង្រែក្រោម រួចស្រងង់មកលើគោកដើម្បី
ពិនិត្យ តែនៅពេលដែលស្រង់មក ក៍ប្រទះឃើញដុំថ្មទំងន់ជាង១០គីឡូក្រាមចងភ្ជាប់ជាមួយនិងខ្សែគោអោបជាប់ជាមួយនឹងជនរងគ្រោះ ។ ពេលនោះខាងសមត្ថកិច្ចគេបានទំនាក់ទំនាក់ទំនងទៅខាងកោសល្យវិច័យអោយមកពិនិត្យ។
តាមការពិនិត្យរបស់ជំនាញកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះសង្ស័យគេវាយ
អោយសន្លប់រួចយកដុំថ្មចងនឹងចង្កេះទំលាក់ចូលទៅក្នុងទឹក ព្រមទាំងបន្សល់បណ្តាំស្នេហាមួយសន្លឹកផងដែរ។ សពត្រូវបានបូជានៅវត្តចាក់អង្រែក្រោម ៕
ណន រ៉ាត់