Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូបុកឡាន ខឹងទារសំណងច្រើន គប់បែកកញ្ចប់ ជាប់ខ្នោះ

ជិះម៉ូតូបុកឡាន ខឹងទារសំណងច្រើន គប់បែកកញ្ចប់ ជាប់ខ្នោះ

កំពង់ចាម ៖ យុវជន២នាក់ ជិះម៉ូតូបុកប៉ះរថយន្ត ១គ្រឿង លុះក្រោយពីធ្វើការសម្របសម្រួលគ្នា ភាគីរថយន្តបាន ទាមទារសំណង ចំនួន៣០ម៉ឺនរៀល ស្រាប់តែពេលដោះស្រាយចប់រួចរាល់ ភាគីរថយន្តបើករថយន្តចេញទៅ យុវ ជនជាអ្នករួមដំណើរ (ភាគីម៉ូតូ) ខឹងទារសំណងច្រើនពេក ក៏ជិះម៉ូតូដេញតាមគប់កញ្ចក់រថយន្ត បណ្តាលឱ្យបែក កញ្ចក់ ធ្លាយត្រូវស្ត្រីជាប្រពន្ធម្ចាស់រថយន្ត រងរបួសថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះប៉ុន គីមស្រេង ភេទស្រី អាយុ២៣ឆ្នាំ មានលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ បានឱ្យដឹងថា នៅវេលាម៉ោង ២និង០៩នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ នៅលើផ្លូវលេខ ២៧០ ចំណុចខាង មុខផ្ទះឈ្មោះមាស ថៃគី ភេទប្រុស នៅភូមិស្វាយស្រណោះទី១ ឃុំរកាអារ ស្រុកកងមាស មានករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្ត ក្នុងដំណើរបញ្ច្រាសទិសគ្នា ដោយ អ្នកបើកបរម៉ូតូឈ្មោះឡូត ប៊ុនឡុង ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិកងតាណឹងទី១ ឃុំកងតាណឹង ស្រុក កងមាស បើកបរម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០១៥ ទិសដៅពីលិច ទៅកើត បានបុកប៉ះជាមួយរថយន្ត ១គ្រឿង ម៉ាកសាំយ៉ុង  ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2C -3491  បើកបរដោយឈ្មោះស៊្រន ស៊ូហាន ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ បើកបរពីទិសខាងកើត ទៅលិច។

ពាក្យបណ្តឹងខាងលើ បន្តថា ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានបញ្ចប់រឿង ដោយភាគីខាងម៉ូតូ ចេញសងថ្លៃខូចខាតទៅម្ចាស់រថយន្ត ចំនួន៣០ម៉ឺនរៀល ហើយក្រោយសម្រួលគ្នារួចរាល់នៅកន្លែងកើតហេតុ ម្ចាស់រថយន្តបានធ្វើដំណើរបន្តទៅមុខទៀត។ លុះដល់មុខផ្ទះឈ្មោះគ្រី ចំណុចផ្លូវកែង ស្ថិតក្នុងភូមិស្វាយស្រ ណោះទី២ ឃុំរកាអារ ស្រុកកងមាស ស្រាប់តែមានឈ្មោះញឹម ភារ៉ា ហៅប៉ារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ដែលត្រូវជាមិត្តភក្តិរបស់ម្ចាស់ម៉ូតូឈ្មោះឡូត ប៊ុនឡុង បានយកដុំ ថ្មគប់ មកលើ កញ្ចក់រថយន្តខាងមុខ ចំហៀងខាងស្តាំ បណ្តាលឱ្យបែកកញ្ចក់រថយន្តខាងស្តាំ និងធ្លាយកញ្ចក់ឡាន ត្រូវថ្ពាល់ខាងស្តាំរបស់ឈ្មោះប៉ុន គីមស្រេង ភេទស្រី អាយុ២៣ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ ស៊្រន ស៊ូហាន ជាម្ចាស់រថយន្ត។ សកម្មភាពនេះបណ្តាលឱ្យរបួសមនុស្សស្រី ១នាក់ កម្រិតស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ និងជំនាញបានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់ ម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ក៏បានឃាត់ខ្លួនជនសង្ស័យ មកស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់កញ្ចក់រថយន្តគេប្រាកដមែន មូលហេតុដោយសារខឹងម្ចាស់រថយន្ត ទារសំណងពីមិត្តភក្តិខ្លួនច្រើនពេក។

ករណីនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES