Saturday, October 19, 2024
Homeព័ត៌មានសិល្បៈអាណូ យកកាំបិតចាក់ពោះខ្លួនឯង តូចចិត្តគេប្រមាថ ចេះតែធ្វើសំផឹង យកប្តីគេ

អាណូ យកកាំបិតចាក់ពោះខ្លួនឯង តូចចិត្តគេប្រមាថ ចេះតែធ្វើសំផឹង យកប្តីគេ

ភ្នំពេញ ៖ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង សួន ភក្តី ហៅវីជេ អាណូ ដែលបាត់មុខពីសិល្បៈជាយូរ ឆ្នាំមកហើយ រូបនេះ ស្រាប់តែបានចេញមកធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ទួញយំផ្តាំផ្ញើប្អូនឱ្យជួយមើលកូនរបស់នាងផង បន្ទាប់មកបាន ទាញកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង បំណងសម្លាប់ខ្លួន ដោយមូលហេតុត្រូវបាននាងបញ្ជាក់ តាមរយៈវីដេ អូឡាយនោះថា មកពីតូចចិត្តរឿងគេប្រមាថ ចោទថានាងចេះតែធ្វើសំផឹង និងយកប្តីគេ។

គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អតីតពិធីការិនី សួន ភក្តី ហៅ អាណូ បានធ្វើការឡាយវីដេអូ ចំនួន២លើក ជាបន្តបន្ទាប់ តាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីអារម្មណ៍ ខូចចិត្ត ស្តីបន្ទោសខ្លួនឯងថាជាមនុស្សមិនល្អ មិនសមជាម្តាយរបស់កូនៗ ចង់ចេញរកការងារធ្វើដើម្បីចិញ្ចឹមកូន បែរជាត្រូវគេប្រមាថថា នាងចេះតែធ្វើសំផឹង និងយកប្តីគេ ជាហេតុធ្វើឱ្យនាងខូចចិត្ត ក៏ផ្តែផ្តាំឱ្យប្អូនរបស់នាង ជួយមើលថែកូននាងទាំងពីរផង រួចនាងបានទាញកាំបិតចុងស្រួចសស្ងាច ចាក់ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ។

តាមរយៈវីដេអូឡាយទី១ ដែលមានរយៈពេលជាង ១៣នាទី វីជេ អាណូ បានរៀបរាប់ថា “ខ្ញុំមានសម្ពាធណាស់ ខ្ញុំអត់ដឹងថាខ្ញុំទៅមុខបានទៀតឬអត់ទេ ខ្ញុំពិបាកក្នុងខ្លួនណាស់ សម្ពាធហ្មង ខ្ញុំទៅមុខអត់រួចទៀតទេ ខ្ញុំទៅ មុខអត់រួចទេ ខ្ញុំសម្ពាធ ខ្ញុំទៅមុខអត់រួចសោះ ខ្ញុំអត់សមធ្វើជាម្តាយគេទេ ខ្ញុំពិបាកក្នុងខ្លួន ខ្ញុំអត់សមធ្វើជាម្តាយគេ ប៉ុន្មានថ្ងៃហ្នឹង ខ្ញុំទៅរកការងារធ្វើ គេថាមីហ្នឹងវាចេញមកវិញទៀតហើយៗ ពេលដែលវាមានបញ្ហា វារត់រកឱ្យ គេជួយ។ ខ្ញុំអត់មានរកឱ្យពីណាគេជួយទេ ខ្ញុំប្រឹងដោយកម្លាំងខ្លួនឯង ខ្ញុំគ្រាន់តែចង់មើលកូន ខ្ញុំគ្រាន់តែចង់រក ស៊ីចិញ្ចឹមកូន ហេតុអីខ្ញុំត្រូវទទួលរងពាក្យសម្តីច្រើន ហេតុអីខ្ញុំទទួលសម្ពាធម៉្លេះ? ខ្ញុំសម្ពាធណាស់ ខ្ញុំទៅមុខអត់ រួចទេ ខ្ញុំត្រូវគេនិយាយថា អញអ្ងែងៗ អ៊ូយ! ខ្ញុំទទួលយកអត់កើតសោះ អាពាក្យអស់ហ្នឹងវានៅក្នុងខួរក្បាល យើងរហូត ហេតុអីបានខ្ញុំមកត្រូវទទួលរងពាក្យអ៊ីចឹង? ខ្ញុំហត់ណាស់ គ្រប់ពេល ខ្ញុំប្រឹងណាស់ ខ្ញុំគ្រាន់តែចេញ ធ្វើការ ខ្ញុំគ្រាន់តែចង់មានការងារធ្វើ បូកផ្សំខ្ញុំលក់បាយ ចង់មើលកូនៗ ខ្ញុំចង់ឱ្យកូនខ្ញុំរៀនបានខ្ពស់ៗហេតុអី បានដាក់សម្ពាធមកលើខ្ញុំ មីហ្នឹងវាចេញមកវិញទៀតហើយៗ វាអត់មានធ្វើអីក្រៅពីវាយកប្តីគេ ធ្វើសំផឹង។

ខ្ញុំខលទៅគេ គេចុចបិទទូរស័ព្ទខ្ញុំ គ្រាន់តែឮឈ្មោះខ្ញុំ ខ្ញុំគ្រាន់តែរកគេ រកការងារធ្វើ ម៉េចខ្ញុំពិបាកម៉េះ? ខ្ញុំគ្រាន់តែ ចង់ចិញ្ចឹមកូន ក៏ពិបាកម៉េះ? ខ្ញុំហត់ណាស់ ខ្ញុំអត់ចង់នៅមែន ខ្ញុំតស៊ូណាស់ ខ្ញុំរឹងមាំ តែខ្ញុំទៅមុខអត់រួចសោះ ខ្ញុំទៅមុខអត់រួច ខ្ញុំអត់ចង់ទៅមុខទៀត ខ្ញុំសម្ពាធណាស់ ខ្ញុំអត់សមធ្វើជាម្តាយរបស់កូនខ្ញុំសោះ ខ្ញុំអត់យល់ខ្លួនឯង អ្នកទាំងអស់គ្នាដឹងអត់ មួយជីវិតខ្ញុំ ខ្ញុំអត់ដែលធ្វើអាក្រក់ជាមួយណាគេទេ តែជីវិតខ្ញុំអភ័ព្វមែន គ្រប់ពេលទាំង អស់ ខ្ញុំរឹងមាំណាស់ តែឥឡូវខ្ញុំមានអារម្មណ៍ទៅមុខអត់កើតសោះ ខ្ញុំធ្លាប់រឹងមាំណាស់ ឥឡូវទៅមុខអត់កើត ខ្ញុំហត់ណាស់ ខ្ញុំព្រឺសម្បុរគ្រប់ពេល ឱ្យតែពេលកូនខ្ញុំគាត់ត្អូញឈឺប្រាប់ខ្ញុំ ខ្ញុំព្រឺសម្បុរគ្រប់ពេល ខ្ញុំចង់រកការងារ ធ្វើ ពួកម៉ាកខ្ញុំក៏គេចុចបិទទូរស័ព្ទយើង ខ្ញុំដើរសុំការងារគេធ្វើ គេថាមីហ្នឹង អត់ចេះធ្វើអី ក្រៅពីធ្វើសំផឹង និងយក ប្តីគេ តែប៉ុណ្ណឹង។ ខ្ញុំទៅមុខអត់រួចមែន គេថាមីហ្នឹងវាចេញមុខមក តិចទៀត វាមករៃអង្គាស វាមកសុំលុយអត់ ទេៗ ខ្ញុំអត់មានអ៊ីចឹងទេ ខ្ញុំគ្រាន់តែចង់បានការងារធ្វើ ហេតុអីម្នាក់ៗមើលងាយខ្ញុំម៉េះ? ខ្ញុំគ្រាន់តែចង់បានការងារ អមៗមើលកូនខ្ញុំតើ ហេតុអីបានជាគេថាឱ្យខ្ញុំអ៊ីចឹង? ខ្ញុំអត់ទាន់ចេញមករៃអង្គាស សុំលុយអ្នកណាទេ ម៉េចបាន ម្នាក់ៗគេដាក់សម្ពាធឱ្យខ្ញុំ គេនិយាយឱ្យខ្ញុំឮ ខ្ញុំបាក់ទឹកចិត្ត ខ្ញុំហត់មែន ខ្ញុំអត់ចង់នៅសោះ ខ្ញុំអត់សមជាម្តាយ របស់កូនខ្ញុំសោះ។ ខ្ញុំព្រឺសម្បុរគ្រប់ពេល នៅពេលឮពាក្យគេថាឱ្យ ខ្ញុំអត់ដឹងថាហេតុអីបានគិតអ៊ីចឹង? ខ្ញុំអត់ដឹង ទេ ខ្ញុំអត់មានមិត្តភក្តិ ខ្ញុំអត់មានអ្នកពិភាក្សា»។

អាណូ បន្តថា «ម៉ាមីសុំទោស! ម៉ាមី អត់ចង់អ៊ីចឹងទេកូន ម៉ាមីហត់ណាស់ ម៉ាមីអត់ដែលសប្បាយចិត្ត ម៉ាមីខំ ចាំប៉ាៗកូន តែគេអត់រវីរវល់ទេ ហេតុអីៗ ខ្ញុំធ្វើល្អតាំងពីយូរ ហេតុអីខ្ញុំមកជួបអ៊ីចឹងៗ? ប៉ាម៉ាក់អើយ! កូនសុំទោស កូនអត់សមជាកូនដ៏ល្អ ម៉ាមីអត់សមជាម្តាយដ៏ល្អ ម៉ាមីហត់ណាស់កូនអើយ! ម៉ាមីហត់មែន ម៉ាមីទៅមុខលែងរួច ម៉ាមីសម្ពាធ ពេលណាក៏គេចុចបិទទូរស័ព្ទ គេថាវាចេញមកធ្វើសំផឹងទៀតហើយ មីហ្នឹងវាគ្មានអី ក្រៅពីវាចេញ មុខមករៃអង្គាស អត់លុយ។ ការពិតខ្ញុំអត់ទេ ខ្ញុំប្រឹងតើ! ហេតុអី បានជាមិនផ្តល់ឱកាសឱ្យខ្ញុំ? ហេតុអីមិនទទួល យកខ្ញុំ? ហេតុអីបាននិយាយពីខ្ញុំ? ខ្ញុំអត់ចង់ទៅមុខ ម៉ាក់អើយ! ខ្ញុំហត់ណាស់ ខ្ញុំសម្ពាធណាស់ ខ្ញុំអត់ដែល មាន មិត្តភក្តិ ១០-២០ឆ្នាំ អត់ដែលបានចេញដើរហើរ អ្នកទាំងអស់គ្នាដឹងអត់ ពីមុន ខ្ញុំជាមនុស្សចូលចិត្ត សប្បាយ ណាស់ ខ្ញុំអត់ដែលខ្វល់ខ្វាយទេ ខ្ញុំសម្ពាធ អត់មានអ្នកពិភាក្សា អត់មានអ្នកនិយាយជាមួយ មានរឿងអត់ដឹងនិ យាយប្រាប់អ្នកណាគេ និយាយទៅៗមុខអត់រួច។ អ្នកទាំងអស់គ្នាដឹងថាជីវិតខ្ញុំ ឆ្លងកាត់អីខ្លះទេ? ខ្ញុំត្រូវមនុស្ស ប្រុសគេវ៉ៃ គេដាល់ គេចាប់កាត់សក់ និយាយទៅគឺជួបអស់ និយាយទៅខ្ញុំអត់សមធ្វើម៉ែគេទេ ខ្ញុំអត់សមធ្វើជា ម្តាយគេសោះហ្មង…”។

បន្ទាប់ពីបិទបញ្ចប់ការឡាយ (វីដេអូទី១) តែប៉ុន្មាននាទី ស្រាប់តែអាណូ បានបន្តឡាយជាលើកទី២ រយៈពេល ប្រមាណជិត ៦នាទី ដោយទួញយំរៀបរាប់ រហូតចុងក្រោយ បានទាញកាំបិតចាក់ពោះខ្លួនឯងតែម្តង។

អ្នកនាង សួន ភក្តី ហៅអាណូ បាននិយាយទាំងទឹកភ្នែកបន្តថា “ខ្ញុំធ្លាប់សម្លាប់ខ្លួន ២ដង ៣ដងហើយ ប៉ុន្តែ ខ្ញុំអត់ស្លាប់សោះ ខ្ញុំធ្លាប់ចងក ខ្ញុំធ្លាប់លេបថ្នាំ តែខ្ញុំអត់ងាប់សោះ ខ្ញុំថាខ្ញុំបានចេញពីធ្វើការ ខ្ញុំបានមើលគេ មើលឯង ខ្ញុំអាចសប្បាយចិត្តខ្លះ ប៉ុន្តែពេលដែលខ្ញុំទៅដល់ មានតែពាក្យគេថាឱ្យខ្ញុំអ៊ីចឹង ខ្ញុំអត់សមធ្វើម្តាយ របស់កូន ខ្ញុំអត់បានប្រើពាក្យថា ខ្ញុំចេញមករៃអង្គាស គឺខ្ញុំអត់បានប្រើ ម៉េចបានម្នាក់ៗគេមើលងាយយើងអ៊ីចឹង? ខ្ញុំទៅមុខអត់រួច កូន! ម៉ាមីសុំទោស ម៉ាមីសុំទោសកូន ម៉ាមីស្រលាញ់កូន កូនអត់សមមានម្តាយដូចម៉ាក់ៗទេ ម៉ាក់ៗជាមនុស្សអត់ល្អទេ កូនជាមនុស្សល្អ កូនអត់សមមានម្តាយដូចម៉ាក់ៗទេ ម៉ាក់ៗហត់ណាស់ ម៉ាក់ៗហត់ ណាស់កូនអើយ ម៉ាក់ៗទៅមុខអត់រួចសោះ ម៉ាក់ៗព្រឺសម្បុរគ្រប់ពេល ម៉ាក់ៗសុំទោស ម៉ាក់ៗស្រលាញ់កូន។ អាមុំ មើលកូនបងផងណា មើលកូនបងផង បងទៅមុខអត់រួចទេ បងសុំទោស បងទៅមុខអត់រួចមែន បងហត់ ណាស់ ជួយមើលកូនបងផងណាអូន! បងអត់ដឹងនិយាយអីទេ បងហត់ណាស់ បងទៅមុខអត់រួចទេមើលកូន បងផង មើលកូនបងផងណា ពីក ឱ្យគេរៀនឱ្យបានច្រើនៗ រៀនឱ្យបានខ្ពស់ៗ កុំឱ្យមានបញ្ហាដូចបងទៀតណា ពីក ណា! បងហត់ចិត្តណាស់ ពីក អើយ! បងសុំទោសអូន ជួយមើលកូនបងផង ជួយមើលកូនបងផងណា ពីក…”។

គ្រាន់តែនិយាយដល់ត្រឹមនេះ អាណូ ដែលបានកាន់កាំបិតចុងស្រួចភ្ជង់ចំពោះ ក្រោមចុងដង្ហើមរបស់នាងរួច ជាស្រេចទៅហើយនោះ បានរុញទូរស័ព្ទចេញ រួចដាក់ផ្កាប់ទូរស័ព្ទចុះ បន្ទាប់មកក៏ចាក់កាំបិតទម្លុះពោះខ្លួនឯង ដោយដៃទាំងពីរ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់តែម្តង ។

យ៉ាងណា បន្ទាប់ពីកើតហេតុការណ៍ភ្លាម អាណូ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗ។

តាមប្រភពតារាសម្តែង ម៉ាដូណា ដែលបានទៅមើលអាណូ ដល់បន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ថា អាណូ ត្រូវបានសង្គ្រោះហើយ ពេលនេះនាងកំពុង បន្តស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត ។

តារាសម្តែង ម៉ាដូណា បានបញ្ជាក់ថា ក្រុមគ្រូពេទ្យសង្គ្រោះជីវិតអាណូ បានហើយ ប៉ុន្តែមុខរបួស ដែលនាង ចាក់ត្រង់ក្បាលពោះ មានសភាពជ្រៅខ្លាំង។ ជាមួយនេះ តារាសម្តែង ម៉ាដូណា បានអំពាវនាវដល់ បងប្អូនមហា ជន និងអ្នកសិល្បៈ សូមជួយដល់អាណូ តាមសទ្ធាផង ព្រោះពេលនេះ នាងកំពុងមានបញ្ហាផ្លូវចិត្តធ្ងន់ណាស់ ទើបគិតខ្លីបែបនេះ ហើយសូមជួយលើកទឹកចិត្តនាងផង ចៀសវាងការបញ្ចេញយោបល់ (Comment) មិនល្អ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់នាងបន្ថែមទៀត៕ ដារិទ្ធ

RELATED ARTICLES