Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតា៥៧ រំលោភកូនស្រីគេ៤ដង

តា៥៧ រំលោភកូនស្រីគេ៤ដង

ស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពលួងលោមរំលោភក្មេងស្រីម្នាក់ បានសម្រេចជាបន្តបន្ទាប់ ដល់ទៅ៤ដង លុះរឿងរ៉ាវបានបែកធ្លាយ ដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះនាំយក ទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០៩នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។ លុះដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ តាមបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ិច រ៉ែម ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មាន លំនៅ ភូមិព្រៃពោន ឃុំដូនស ស្រុកស្វាយជ្រំ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.ភ អាយុ១៤ឆ្នាំ មុខ របរសិស្ស មានលំនៅឃុំដូនស ស្រុកស្វាយជ្រំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ទទួល ពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ិច រ៉ែម ថាបានចាប់រំលោភ កូនស្រីរបស់គាត់ ដែលទើបនឹងមានអាយុ១៤ឆ្នាំ រហូតបានសម្រេចជាច្រើនដង ហើយលើកចុងក្រោយ នៅវេ លាម៉ោង ៨និង០៩នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យឈ្មោះអ៊ិច រ៉ែម នាំយកមកធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភក្មេង ស្រីរងគ្រោះប្រាកដមែនដោយធ្លាប់បានរំលោភ បានសម្រេច ចំនួន៤ដងមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការតាមច្បាប់៕

RELATED ARTICLES