Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពូវ៉ៃឪ ក្មួយចាក់ស្លាប់ ជាប់ខ្នោះ៤នាក់ឪកូន

ពូវ៉ៃឪ ក្មួយចាក់ស្លាប់ ជាប់ខ្នោះ៤នាក់ឪកូន

កណ្តាល ៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវជុំ វិញករណីហិង្សា កាប់គ្នាទៅវិញទៅមក រវាងបងប្អូន និងក្មួយបង្កើត រហូតមានអ្នកស្លាប់និងរបួស និងឃាត់ខ្លួន បាន៤នាក់ យកមកធ្វើការសាកសួរ ។

ករណីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ  ស្រុកកៀនស្វាយ។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះក្នុង ករណីនេះ មាន២នាក់ ទី១-ឈ្មោះសេក កៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ (ស្លាប់) ជាមនុស្សមានជំងឺ សរសៃប្រសាទ មានលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងទី២-ឈ្មោះយ៉ន ជៀម ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុជាមួយគ្នា (ត្រូវជាក្មួយជនរងគ្រោះដែលស្លាប់)។

ចំណែកជនសង្ស័យ មានគ្នាចំនួន៤នាក់ រួមមាន ទី១-ឈ្មោះសេក វិចិត្រ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនេសាទត្រី មានលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (កំពុងបន្តសាកសួរ)។ ទី២-ឈ្មោះយ៉ន ជួន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររៀបឆាកតន្ត្រីសម័យ មានលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។ ទី៣-ឈ្មោះយ៉ន ជួប ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររៀបឆាកតន្ត្រីសម័យ មានលំនៅ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន) និងទី៤-ឈ្មោះយ៉ន សុខជា ហៅធ្លោ ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិជ័យ ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន)។

រីឯវត្ថុតាងចាប់យក រួមមាន ដំបងឈើប្រវែងប្រហែល ១ម៉ែត្រ និងកាំបិតប៉័ងតោ ១ដើម ប្រវែងប្រហែល៣តឹក។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសេក កៅ បាន ឈ្លោះប្រកែកជាមួយមិត្តភក្តិមិនស្គាល់ឈ្មោះ លុះពេលកំពុងឃើញភាពច្របូកច្របល់នៅលើផ្លូវបេតុង ឈ្មោះ យ៉ន ជៀម ក៏បានចេញមកឈរនៅលើផ្លូវបេតុងមុខផ្ទះរបស់ខ្លួន ដើម្បីមើលគេឈ្លោះប្រកែកគ្នា ស្របពេល នោះឈ្មោះសេក កៅ បានទាញយកកាំបិត ២ដើម (ប៉័ងតោ កាន់ដៃស្តាំ កាំបិតផ្គាក់ កាន់ដៃឆ្វេង) មកដេញ កាប់ឈ្មោះយ៉ន ជៀម ភេទប្រុស ជាក្មួយ ត្រូវ២កាំបិត (១កាំបិត ត្រូវចំម្រាមដៃខាងឆ្វេង ១កាំបិតទៀត ត្រូវចំ ក្រោមជង្គង់ខាងឆ្វេង) បណ្តាលឱ្យរបួសស្នាម។ ឃើញដូចនោះ ឈ្មោះប៉ែត ស្រីណា ភេទស្រី អាយុ២១ឆ្នាំ មុខ របរនៅផ្ទះ បានរត់ទៅហៅឈ្មោះលឹម ចំរើន ហៅម៉ូវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ឱ្យមក មើលឈ្មោះយ៉ន ជៀប ភេទប្រុស និងដឹកឈ្មោះយ៉ន ជៀម ទៅពេទ្យ។

បន្ទាប់មក ឈ្មោះប៉ែត ស្រីណា បានរត់ទៅហៅឈ្មោះសេក វិចិត្រ ភេទប្រុស ឱ្យមកមើលកូនឈ្មោះយ៉ន ជៀម ភេទប្រុស ដែលត្រូវសេក កៅ កាប់បណ្តាលឱ្យរងរបួស គ្រាន់តែឮភ្លាម ឈ្មោះសេក វិចិត្រ ភេទប្រុស (ត្រូវជា ឪពុកយ៉ន ជៀម) ជាមួយកូន៣នាក់ទៀត មានឈ្មោះខាងលើ បានរត់មកដល់កន្លែងកើតហេតុ ដើម្បីសួរ នាំទៅ ឈ្មោះសេក កៅ ពីមូលហេតុដែលកាប់ឈ្មោះយ៉ន ជៀម ស្រាប់តែឈ្មោះសេក កៅ បានចេញពី ក្នុងផ្ទះរបស់ខ្លួន ដោយដៃស្តាំកាន់កាំបិតប៉័ងតោ ដៃឆ្វេងកាន់កាំបិតផ្គាក់ មកដេញកាប់ឈ្មោះសេក វិចិត្រ ត្រូវជាបងប្រុស និង ឈ្មោះយ៉ន សុខជា ឈ្មោះយ៉ន ជួន និងឈ្មោះយ៉ន ជួប ទើបអ្នកទាំង៤បានរត់ថយ រហូតដល់ចំនុចមុខផ្ទះ ឈ្មោះ លឹម ចំរើន ហៅម៉ូវ។ ពេលនោះ ឈ្មោះយ៉ន សុខជា  បានលោតធាក់ជនរងគ្រោះឈ្មោះសេក កៅ បណ្តាលឱ្យ ដួលទៅគុម្ពផ្កា ជាប់មាត់ផ្លូវបេតុង ហើយក៏របូតកាំបិតចេញពីដៃទាំងសងខាង។ បន្ទាប់មកទាំង៤នាក់ឪពុកកូន បានរើសយកកាំបិតប៉័ងតោនិងកាំបិតផ្គាក់ រួមទាំងដំបងឈើ វាយនិងកាប់លើជនរគ្រោះវិញ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពីធ្វើសកម្មភាពរួច ឈ្មោះយ៉ន ជួប ភេទប្រុស និងឈ្មោះយ៉ន ជួន ភេទប្រុស យ៉ន សុខជា ភេទប្រុស បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុអស់។ លុះមកដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ទើបកម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល ស្រុក បានចុះបន្តស្រោវជ្រាវរហូតឃាត់ខ្លួនបានមុខសញ្ញាទាំង៤ ខាងលើ យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះយ៉ន ជួប ឈ្មោះយ៉ន ជួន និងឈ្មោះយ៉ន សុខជា បានសារភាពថា ពួកខ្លួនពិតជាបានប្រើហិង្សា វាយនិងកាប់លើជនរងគ្រោះឈ្មោះសេក កៅ ត្រូវជាពូបង្កើត កដមែន ដោយសារ ជនរងគ្រោះ បានកាប់ឈ្មោះយ៉ន ជៀម ត្រូវជាបងប្អូនរបស់ខ្លួន និងរកកាប់ទាំងឪពុកខ្លួនទៀត។ ចំណែកឈ្មោះសេក វិចិត្រ ត្រូវជាឪពុក មិនព្រមសារភាពឡើយ ហើយជំនាញកំពុងបន្តការសាក សួរនៅអធិ ការដ្ឋាន តែតាមការស្រាវជ្រាវនៅកន្លែងកើតហេតុ ឃើញថា ឈ្មោះសេក វិចិត្រ ក៏បានប្រើហឹង្សាលើជន រង គ្រោះសេក កៅ  ត្រូវជាប្អូនបង្កើតរបស់ខ្លួនដែរ។

ឈ្មោះសេក វិចិត្រ និងជនសង្ស័យ ៣នាក់ ត្រូវជាឪពុកកូន ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES