Tuesday, November 19, 2024
Homeតារាខ្មែរសុខ ស្រីនាង៖ ប្រុសស្នហ៍ថ្មីជាអ្នកណា ហ៊ានដាក់​សម្ពាធ​ឲ្យនាងឈប់ច្រៀង?

សុខ ស្រីនាង៖ ប្រុសស្នហ៍ថ្មីជាអ្នកណា ហ៊ានដាក់​សម្ពាធ​ឲ្យនាងឈប់ច្រៀង?

ភ្នំពេញ៖មិនមែនលោកណុប បាយ៉ារិទ្ធ និងហ្សូណូ ដូចគេសង្ស័យនោះទេ ប៉ុន្ដែម្ចាស់ស្នេហ៍ថ្មីរបស់សុខ ស្រីនាង គឺជាបុរសដែលនៅក្រៅរង្វង់សិល្បៈម្នាក់លាក់មុខមិនឲ្យគេស្គាល់ឡើយ។ប៉ុន្ដែបើគិតពីឥទ្ធិពលបុរសនោះវិញប្រាកដណាស់ថាមិនធម្មតាទេ បានជាធ្វើឲ្យស្រីនាង ដែលតស៊ូក្នុងអាជីព​ចម្រៀង​ជាង១០ឆ្នាំទៅហើយនោះដាច់ចិត្តបោះបង់ដោយគ្មានអាល័យបែ​ប​នេះ។មនុស្សភាគច្រើនបានគិតថាគូស្នេហ៍ថ្មីរបស់ស្រីនាង ប្រាកដជាមន្រ្ដីធំ ឬជាអ្នកមានទ្រព្យស្ដុកស្ដមដូចអតីត​ស្វាមីនាងលោកស៊ី សុវត្ថិ បានកំណត់កាលពីឆ្នាំ២០១០ នៅពេលដែល​ពួកគលែងលះគ្នានោះ។តែស្រីនាង អត់​ដែលបញ្ចេញមុខម្ចាស់ស្នេហ៍ថ្មីនេះឲ្យគេស្គាល់ម្ដងណាឡើយ ពោលគឺបឹទជិតឈឹង។

          អ្នកយកព័តមានយើងបានទូរស័ព្ទសាកសួរទៅអ្នកដឹកនាំរឿងនៅហង្សមាសមួយចំនួននៅហង្សមាសដែលស្និតស្រីនាង តែពួកគេបាននិយាយស្រដៀងគ្នាថាខានជួបស្រីនាង ជាច្រើន​ខែមកហើយ។ក្រុមDirector នោះថាកាល​ស្រីនាង នៅច្រៀងហង្សមាសក៍អត់ដែលបណ្ដើរសង្សារទៅឆាកតន្រ្ដីឬកន្លែងថតMV និងភាពយន្ដដែរ ពោលគឺ​មានតែប្អូនប្រុសនាង​ម្នាក់ប៉ុណ្ណោះដែលតែងតែងបើករថយន្ដជូននាងទៅជាញឹកញាប់។ប៉ុន្ដែអ្នកដឹកនាំខារ៉ាអូខេ​នោះទទួលស្គាល់ថាលោកបាយ៉ារិទ្ធ និងហ្សូណូ ពិតជាមិនមែនជាបុរសដែលធ្វើឲ្យស្រីនាង ឈប់ច្រៀងនោះទេ។

 សុខ ស្រីនាង មិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទនាងតេមិនចូល ខណៈដែលមុនផ្ទុះរឿងត្រូវគូស្នេហ៍​ថ្មីហួងហែងលេងឲ្យលេងសិល្បៈទៀតនេះ នាងក៍មិនសូវចូលចិត្តផ្ដល់សម្ភាសន៍ដល់អ្នកកាសែតតាមទូរស័ព្ទដែរ ក្រៅពីជួបផ្ទាល់។Fan ជាច្រើនបានខកចិត្តចំ​ពោះស្រីនាង ដែលការចាកចេញរបស់នាងអត់បានជូនដំណឹង​ទៅ​អ្នក​គាំ​ទ្រ ខណៈដែលខ្លះទៀតកាន់តែពិបាកសន្និដ្ឋានថាតើម្ចាស់ស្នេហ៍ស្រីនាង ជាបុរស ឬស្រី ព្រោះថាការដក​ខ្លួន​ថយ​របស់នាងនេះចំពេលដែលមានក្រុមស្រីស្រលាញ់ស្រី(Lesbian) ជាច្រើនតាមស្នេហ៍នាង ក្រោយពីអតីត​តារាសាន់ដេរូបនេះបានចេញបទចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២ “ដែលនាងសម្ដែងជាស្រី្ដស្រលាញ់ភេទ​ដូច​គ្នាជាមួយឱក សុគន្ធកញ្ញា នោះ។តែប្រភពខ្លះថាស្រីនាង អាចនឹងវិលមករកអាជីពចាស់វិញនាពេលខាងមុខនេះ ប្រសិនបើគូស្នេហ៍របស់នាងបន្ធូរដៃទើបនាងអត់ដែលប្រាប់ទៅFan ថាខ្លួននឹងឈប់ច្រៀងសម្ដែងជារៀង​រហូត​នោះ។

 សុខ ស្រីនាង អាយុ៣៦ឆ្នាំ មិនសូវមានភាពលេចធ្លោខ្លាំងនោះទេអំឡុងពេលដែល​នាង​ច្រៀងឲ្យហង្សមាសេះ​អស់​​រយៈពេល៥ឆ្នាំកន្លងមក តែនាងបានវិវ្តតន៍ខ្លួនពីតារាចម្រៀងដែលច្រៀងតែបទស្លូវសុទ្ធ​មកជាអាចច្រៀង​បទញាក់ និងលេងក្បាច់រាំបានដូចអ្នកចម្រៀងល្បីៗដ៍ទៃទៀត។ស្រីនាង ដែលឆក់បានតំណែងតួឯក២រឿង​នៅហង្សមាស នោះភាពយន្ដនាងសម្ដែងចាក់បានតែ១រឿងប៉ុណ្ណោះ គឺ”រាជនីយ៍ភូមិគ្រឹះ” ស្របពេលដែលរឿង​ខ្នាត​ធំ”ខ្ញុំមានញាណលើស​ “ថតចប់តាំងពីមុនផ្ទុះកូវីដ តែមិនទាន់ដាក់បញ្ចាំងនៅឡើយរហូតមកដល់ពេលនេះ។យ៉ាង​ណាការរងសម្ពាធពីគូស្នេ៍ថ្មីនាពេលនេះ បញ្ជាក់ថាស្រីនាង ត្រូវតែបង្ខំចិត្តបោះបង់អាជីពចម្រៀង​ដែលខ្លួន​បាន​តស៊ូអស់ជាច្រើនឆ្នាំ ដើម្បីរក្សារចំណងស្នេហាឲ្យមានសុវត្ថិភាព​ ប៉ុន្ដែគ្មានដំណឹងនៃការចូលរោង​ការជា​ថ្មីរបស់អ្នកមេម៉ាយរូបនេះឡើយគិតមកដល់ខែសីហា ឆ្នាំ២០២៣ នេះ។

 ក្រៅពីសុខ ស្រីនាង មានតារាចម្រៀងនិងសម្ដែងជាច្រើនដួងមកហើយដែលបោះបង់អាជីពចាស់មួយ​នេះដើ​ម្បីផ្គាប់ចិត្តគូស្នេហ៍ដោយខ្លះចេញទៅរស់នៅបរទេសតាមប្ដី និងខ្លះទៀតសម្ងំរស់នៅក្នុងស្រុកលើគំនរទ្រព្យ​ហើយមួយចំនួនមិនដែលឭបានថារៀបការតែក៍មានកូនធំៗអស់ក៍មានដែរ។សម្រាប់ស្រីនាង វិញនាង​មាន​ជម្រើស​ស្នេហ៍ច្រើនពោលគឺតាំងពីធ្លាក់ខ្លួនមេម៉ាយកាលពីឆ្នាំ២០១០ ម្លេះដែលលេចឭថាពេលនោះមាន​ឧក​ញ៉ាខ្លះ​ចង់ឲ្យតំណែងជំ​ទាវនាង ជាថ្នូរឲ្យនាងឈប់ច្រៀងនិងលែងរកលុយល្អិតពីសិល្បៈទៀត។តែស្រីនាង ជម្នះ​រហូតធ្វើជាតារាចម្រៀងបាន១៣ឆ្នាំទៀត ទើបតែមកដល់ឆ្នាំ២០២៣ នេះក៍លេចឭថានាងត្រូវបានប្រុស​​ស្នេហ៍ដាក់​គំនាបនាងលែងឲ្យកាន់ក្បាលមីក្រូតែម្ដង។

 ទស្សនិកជនរងចាំមើលថាតើសុខ ស្រីនាង នឹងហ៊ានរៀបការម្ដងទៀត ដែរឬទេ ខណៈតារាដែលធ្លាប់​រួមដំបូល​ជាមួយនាងមានដូចជានាងពេជ្រ សោភា និងប៉ាច គីមមួយ  ពេល​នេះកំពុងត្រៀមដឹកដៃប្ដីក្មេងចូល​រោងការជា​លើកទី២ ដូចគ្នា ៕

RELATED ARTICLES