ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានចេញច្រៀងសម្ដែងនៅកម្មវិធីបង្ហាញស្រាបៀរមួយកាលពីថ្ងៃទី១៥ សីហា ហើយច្បាស់ណាស់ថានាងមិនបន្ធូដៃក្នុងការលេងក្បាច់រាំនោះទេ បើទោះជាពេលនេះមានផ្ទៃពោះប្រហែលជាង៤ខែក្ដី តែដោយសារផ្ទៃពោះរបស់នាងមិនទាន់ខ្ទាតចេញហើយនាងពូកែក្នុងការស្លៀកពាក់ទៀតទើបមើលសឹងមិនដឹងថាប្អូនលោកថៅកែហង្សមាសរូបនេះកំពុងមានកូនទី២ ឡើយ។យ៉ាងណាកាលពីពេលថ្មីៗនេះតាមវីដេអូVlog សុគន្ធកញ្ញា បានឲ្យកូនប្រុសនាងឆាលី ទាយកូនទី២ក្នុងផ្ទៃនាងហើយកូននាងថាជាកូនស្រី នាងក៍បានយល់ស្របដែរ។ការដឹងភេទកូនក្នុងពោះរបស់សុគន្ធកញ្ញា នាពេលនេះតែពោះមិនទាន់ខ្ទាតចេញបែបនេះត្រូវបានគេជឿរថានាងអាចនឹងមានទម្ងន់នៅតិចខែនៅឡើយ តែនៅពេលដែលពោះនាងកាន់តែធំឬកៀកនឹងដល់ថ្ងៃសម្រាលនាងនឹងផ្អាកពីសិល្បៈមួយអន្លើជាមិនខានពោលគឺដូចពពោះកូនទី១ដែរដែលកញ្ញា ធ្វើច្រៀងសម្ដែងទាល់តែជិតដល់ថ្ងៃសម្រាលកូនតែម្ដង។
ក្រៅពីនៅចេញច្រៀងរាំជាធម្មតាទាំងពោះធំនោះឱក សុគន្ធកញ្ញា ក៍បន្ដធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ផងដែរ ខណៈដែលស្វាមីនាងជាអ្នកដឹកនាំ និងគ្រប់គ្រងទាំងមូល។អ្វីដែលគូរឲ្យកត់សម្គាល់នោះពេលនេះសុគន្ធកញ្ញា សម្រេចចិត្តយកកូនទី២ តាមFan និងអ្នកគាំទ្រជម្រុញ ហើយបានកូនស្រីដូចអ្វីដែលនាងប៉ងប្រាថ្នា បើទោះជានាងបានដឹងមុនថាអាជីពចម្រៀងរបស់នាងអាចលែងស្ទុះឡើងទៅមុខទៀតនៅពេលដែលមានកូនកាន់តែច្រើនក្ដី តែសុភមង្គលគឺជារឿងចាំបាច់ហេតុនេះហើយការទទួលបានកូនទី២ នឹងធ្វើឲ្យស្វាមីនាងរឹតតែស្រលាញ់នាងទ្វេដងជាមិនខាន ព្រោះថាពេលមានកូនប្រុសទី១ លោកសុខលី បានបង្ហាញច្បាស់ថាលោកស្រលាញ់ភរិយាខ្លាំងណាស់ដោយចាត់ទុកថាជាមាតាដៃ១០០ និងជាឧតម្តភរិយាទៀតផង ហេតុនេះនៅពេលដែលមានកូន២ កញ្ញា រំពឹងថានាងនឹងទទួលបានភាពកក់ក្ដៅពីស្វាមីទ្វេដងជាមិនខានឡើយ។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលពពោះយកកូននៅឆ្នាំថោះ ឬឆ្នាំទន្សាយនេះមានដូចជានាងស៊ឹម សូលិកា និងគង់ ច័ន្ទរដ្ឋា ជាដើម ប៉ុន្ដែដំណឹងសុគន្ធកញ្ញា យកកូនទី២ ត្រូវបានគេចាប់អារម្មណ៍ជាងគេ ព្រោះថាពាក់ព័ន្ធក្នុងអាជីពចម្រៀងរបស់នាងដែលពេលនេះលែងសូវមានសន្ទុះខ្លាំងដូចមុន ហេតុនេះមានខ្លះថានាងមិនហ៊ានពពោះព្រោះខ្លាចកាន់តែពិបាកស្ដារមុខ ឬច្រៀងលែងឡើង ប៉ុន្ដែទីបំផុតសុគន្ធកញ្ញា មិនពន្យាពេលយកកូនថែមឡើយ ទោះជាប្រឈមពិបាករក្សារតំណែងជាតារាស្រីលំដាប់ជូរមុខនៅហង្សមាសទៀតក្ដី។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងការដែលសុគន្ធកញ្ញា ចេញមុខតាមស្ពតធំៗ និងជាCoach ឬJudge ដែលស្វាមីនាងជាអ្នករៀបចំឲ្យនោះទោះជានាងលែងមានបទល្បីៗដូចមុនទៀត ក៍មិនប្រឈមស្ងាត់ខ្លាំងពេកនោះដែរ ពោលគឺគេនៅតែតាមដាននាងគ្រាន់តែពីមុនទៅលើផ្នែកចម្រៀងសុទ្ធ តែពេលនេះជាគ្រូបង្វឹក និងគណៈកម្មាការ ម្ដង។
ឱក សុគន្ធកញ្ញា តែងតែជ្រើសយកថ្ងៃខួបអាពាហ៍ ពិពាហ៍ ឬខួបកំណើតខ្លួនទៅដើរលេងកម្សាន្ដនៅប្រទេសអូស្រា្ដលីជាញឹកញាប់ ព្រោះពេលនេះប្អូនប្រុសនិងម្ដាយនាងកំពុងរស់នៅទីនោះ ហើយអ្វីដែលទាំងក្នុងនិងក្រៅសិល្បៈមើលឃើញនោះគឺលោកសុខលី ពិតជាបំពេញបំណងនាងបានទាំងអស់ តាមរយៈលោកឆ្លៀតជូនភរិយាទៅដើរលេងនៅក្រៅស្រុកតាមចិត្តនាងចង់ បើទោះជាក្នុងតួនាទីជាអគ្គនាយកទូរទស្សន៍ហង្សមាសលោកមមាញឹកយ៉ាងណាក្ដី តែពេលប្រពន្ធចង់ដើរលេងហើយលោកត្រូវតែផ្គាប់ចិតុ្តនាង។
ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា នៅតែត្រូវបានបងថ្លៃនាងលោកឧកញ៉ាអ៊ឹង ឆៃងួន ទុកចិត្តលើសម្ថភាពនាងដដែល ហេតុនេះទោះជានាងលែងសូវមានបទផ្ទុះដូចមុនក៍តំណែងតារាស្រីនាំមុខគេនៅហង្សមាសនៅតែមិនទាន់មានអ្នកអាចជំនួសសុគន្ធកញ្ញា បានឡើយ។ប៉ុន្ដែគូរឲ្យស្ដាយការយកកូនទី២របស់សុគន្ធកញ្ញា នាពេលនេះច្បាស់ណាស់ថានាងត្រូវអាកខានថតភាពយន្ដម្ដងទៀតជាមិនខាន ខណៈដែលកាលពីឆ្នាំមុនអ្នកនិពន្ធនិងដឹកនាំរឿងបានដាក់នាងជាតួឯករឿង”ខ្ញុំមានញាណលើស”ទៅហើយតែនៅចុងឆ្នាំ២០១៩ នោះនាងពោះធំកូនទី១ ទើបអាកខានសម្ដែងភាពយន្ដនោះហើយជំនួសដោយសុខ ស្រីនាង ។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា ក៍គ្រោងដកខ្លួនចេញពីJudge កម្មវិធីCambodian Idol រដូវកាលទី៥ ផងដែរ ដើម្បីកុំឲ្យគេថានាងក្ដោបកៅអីសំខាន់ៗទាំងអស់ អត់ព្រមផ្ដល់ឱកាសឲ្យតារាផ្សេងៗទៀតដែលមានសម្ថភាពដែរ ព្រោះតែស្វាមីនាងជាអ្នកគ្រប់គ្រងកម្មវិធីធំៗទាំងអស់នោះ៕