Tuesday, November 19, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖មិនទាន់ហ៊ានធ្វើរឿងសំខាន់ ដែលឪពុកចង់បាន

អ៊ីវ៉ា ៖មិនទាន់ហ៊ានធ្វើរឿងសំខាន់ ដែលឪពុកចង់បាន

ភ្នំពេញ៖ថ្វីត្បិតតែចំណងស្នេហារបស់នាងឃីន ស្រីនាថ និងលោកលី សេងហួរ ម្ចាស់ក្លឹប​បាល់​ទាត់សៀមរាប យូណាយធីត ត្រូវបានបើកជាចំហ និងមានដំណឹងថាអ្នកទាំងពីរបាន​ក្លាយទៅ​ជា​គូដណ្ដឹងគ្នាទៅហើយក្ដី ប៉ុន្ដែ​នៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយស្រីនាថ មិនទាន់ឲ្យគូ​ស្នេហ៍​​​នាង​ជូនទៅច្រៀងតាមគ្រប់បណ្ដារកម្មវិធីនោះទេ បើទោះជាលោកសេងហួរ ចង់ដោយ​ស្ម័គ្រចិត្តក្ដី។ចំណុច​នេះ​​ធ្វើ​ឲ្យលោកអ៊ូ វ៉ាវ ហៅចន្ថា ដែលជាឪពុកអ៊ីវ៉ា នៅ​មិន​ទាន់សប្បាយ​ចិត្តនៅឡើយ ព្រោះថា​បំណងរបស់លោកចង់ឲ្យស្រីនាថ យកប្ដីនាពេលនេះគឺ​ដើម្បីរកចៅឲ្យ​លោកព ឆាប់ៗផង និង​ពិសេសគឺឲ្យកូនប្រសាររូបនោះធ្វើកិច្ចការជំនួសលោក​នូវរឿងសំខាន់​គឺត្រូវជូននាងទៅ​ច្រៀង​គ្រប់ឆាកតន្រ្ដីទាំងឡាយនោះតែម្ដង ដើម្បីឲ្យលោកមានពេល​បាន​សម្រាក​លំហែកាយ៉ា បន្ទាប់ពីបានធ្វើ​ជាតៃកុងឡានឲ្យកូនស្រី​អស់រយៈពេលជាង១០ឆ្នាំ​ទៅ​ហើយ។

ទោះជាយ៉ាងណាតាមព័តមានថាមូលហេតុដែលអ៊ីវ៉ា មិនចង់ឲ្យអនាគតស្វាមីជូននាង​ទៅច្រៀងគ្រប់​ឆាកតន្រ្ដី​នោះគឺដោយសារតែពួកគេមិនទាន់​បានរៀបការតាមប្រពៃណីខ្មែរ​ជា​មួយគ្នានៅឡើយ ហេតុនេះនាងខ្លាចFan ថាសង្សារតាមនាងស្អិតដូចតុកកែជាដើមនាំ​ឲ្យ​ប៉ៈ​ពាល់អារម្មណ៍។ម្យាងទៀតលោកសេងហួរ ជាប្រធានក្លឹបបាល់​ទាត់ដ៍ធំមួយ និងមាន​ជំ​នួញ​ផ្សេងទៀតជាច្រើនក្នុងដៃនោះលោកក៍មិនសូវមានពេលទំនេរច្រើនឡើយ ប៉ុន្ដែដើ​ម្បីមនុស្ស​ដែ​ល​​​លោកស្រលាញ់គេជឿរថាលោកអាចរ៉ាប់រងការងារទាំងនោះ​បាន។ប្រភពបានឲ្យដឹងថា​ពេល​​ម្ចាស់ក្លឹប​បាល់ទាត់រូបនេះទៅកម្មវិធីសំខាន់ដែលគេហៅលោកនោះ​ថៅកែក្លឹបនេះតែង​តែ​បណ្ដើរស្រីនាថ ទៅក្នុង​នោះមានរាប់បញ្ចូលទាំងកម្មវិធីមង្គលការរបស់សាច់​ញាត្តិរបស់​លោ​ក​​ផង​ដែរ។តែអ៊ីវ៉ា វិញក្រៅពីកម្មវិធីជា​លក្ខ​ណៈ​​ឯកជននាងមិនដែលបណ្ដើរ​ម្ចាស់ចិត្ត​ទៅជាមួយនោះទេ ក្នុងនោះរួមទាំងកម្មវិធីខួបកំណើតមិត្តភក្ដិជា​ដើម តែគេជឿរថានាងនិង​លោកហួរ នឹងបណ្ដើរគ្នាគ្រប់ជំហ៊ាននៅពេលដែលក្រោយពួកគេរៀបការជាមួយគ្នារួច ហើយ​​ប្រិសិនបើគ្មានអ្វីប្រែប្រួលនោះទេតារាសាន់ដេរូបនេះនឹងដឹកដៃម្ចាស់ចិត្តចូលរោងការនៅឆ្នាំ២០២៤ ខាង​មុខនេះដែលពេលនោះនាងមានអាយុ៣១ឆ្នាំ ។

 គេកត់សម្គាល់ថាអ៊ីវ៉ា ក្រោយធ្លាយរឿងមានស្នេហាជាមួយថៅកែក្លឹបបាល់ទាត់​សៀម​រាប យូណាយធីត នេះ​នាងហាក់ស្រកសាច់ច្រើនជាងមុន បើទោះជារូបភាពខ្លះគេឃើញ​នាង​ត្រូវគូស្នេហ៍ថ្នាក់ថ្នមចិន្ដាខ្លាំងដូច​ជា​ពាក់ស្បែកជើងជូននាងនិងញាំអាហារសមុទ្រនៅលើឆ្នេខ្សាច់​រួមគ្នាជាដើមក៍ដោយ។ប្រភពខ្លះថាមូលហេតុដែលស្រីនាថ ថយគីឡូបែបនេះ​គឺដោយ​សារ​តែ​នាងពិបាកសម្រេចចិត្តរឿងលោកវ៉ាវ ចេះតែជម្រុញឲ្យនាងរៀបការឆាប់ៗ មិនអាច​ពន្យា​ពេល​បាន​តទៅមុខទៀតនោះដែលបញ្ហានេះច្បាស់​ណាស់​ថាស្រីនាថ បានដឹងជាមុន​ថានៅ​ពេល​ដែល​នាងការប្ដីហើយនោះអាជីពចម្រៀងរបស់នាងប្រឈម​លែងស្ទុះ​ទៅមុខទៀត​ជាមិនខាន។ប៉ុ​ន្ដែលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងកូនធ្លាក់កូដ ឬអត់ក្រោយ​ពេល​រៀបការប្ដី​រួច​នោះលោកគ្មានក្ដីកង្វល់នោះទេ ព្រោះតាមលោកយល់តារាគេគាំទ្រនៅលើ​សម្ថ​ភាព​​មិនមែនរឿង​នៅលីវ ឬមានគ្រួសារហើយនោះទេ។

 អ៊ីវ៉ា បានបិទបញ្ចប់រឿងស្នេហាលួចលាក់ មិនបើកចំហជាមួយម្ចាស់ក្លឹបបាល់ទាត់​វ័យ​ក្មេងរូបនេះត្រឹម​ភ្ជាប់​ស្នេហ៍បានរយៈពេល៧ឆ្នាំ ដែលការសាងស្នេហាជាសាធារណៈ​នាពេល​នេះ​ជាបំណងដ៍ធំមួយ​រប​ស់គូស្នេហ៍​នាងព្រោះនៅពេលដែលគ្រប់គ្នាបានដឹងថាស្រីនាថ មាន​ម្ចាស់ចិត្តហើយនោះនឹង​លែង​មានប្រុសផ្សេងៗទៀត​តាមញ៉ែនាងទៀតហើយ ដោយសារតែ​ពេលនេះ​ស្រី​ស្រស់មិន​មែន​​​បេះដូងនៅទំនេរនោះទេ។ដោយឡែករឿងដែលលោកវ៉ាវ ថា​រឿងអនាគតគូស្រករ​របស់​កូនស្រីលោកផ្ដល់សិទ្ធិឲ្យនាងជ្រើស​រើសខ្លួន​ឯង​ដល់ទៅ៦០% ហើយលោកសុំត្រឹមតែ៤០% ជាអ្នកសម្រេចតាមក្រោយ ខណៈលោក​សង្កត់ថា​កូនប្រសារ​លោក​មិនប្រកាន់ថាជាអ្នក​មានឬ​ក្រឲ្យតែមិនមែនជាប្ដីគេគឺអាចចូលចែចូវកូនលោកបាននោះ ទីបំផុតអនាគតស្វាមីអ៊ីវ៉ា គឺជាកូនសេដ្ឋី ព្រោះតាមព័តមានថាឪ​ពុកម្ដាយលោកសេងហួរ ជា​អ្នកជំនួញដ៍ធំម្នាក់។តែគេជឿរថាគូស្នេហ៍របស់​អ៊ីវ៉ា នឹងសម្របខ្លួន​តាមនាងជាមិនខាន​ទាក់ទង​ថាក្រោយរៀបការហើយថៅកែក្លឹបបាត់ទាត់រូបនេះនៅតែ​ឲ្យនាង​បន្ដអាជីពចាស់ទៀត ឬអត់​នោះ ព្រោះតាមដំណឹងថាស្រីនាថ មិនទាន់ចង់ចាកចេញពីការ​ច្រៀង​រាំ ត្រឹមពេល​នាង​មាន​ស្វាមី​នោះទេ​គឺនៅតែចង់បន្ដទៅមុខទៀត​ហើយគូដណ្ដឹងរបស់នាងនឹង​បើកសិទ្ធិឲ្យនាងធ្វើ​ការងារ​ដែល​ខ្លួនស្រលាញ់គឺដូចគ្នាទៅនិងសុគន្ធ និសា ត្រូវ​ស្វាមី​នាងនៅតែគាំទ្រឲ្យនាង​ច្រៀង​តទៅទៀតទោះជា​លោកជា​អ្នកជំនួញធំម្នាក់ក្ដី ៕

RELATED ARTICLES