Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម នាយកសាលាឡានបុកស្លាប់ ប្រពន្ធកូនអុជធូប ហៅ ទៅផ្ទះ

 នាយកសាលាឡានបុកស្លាប់ ប្រពន្ធកូនអុជធូប ហៅ ទៅផ្ទះ

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ជានាយកសាលាប៊ែលធីអន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប) ទើបនឹងចេញ ពីធ្វើការ ជិះម៉ូតូសំដៅទៅផ្ទះ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក ១គ្រឿង បុកពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារ ប្រពន្ធកូន មកដល់ ទួញយំបោកខ្លួន យ៉ាងខ្លាំង និងនាំគ្នាអុជធូបហៅព្រលឹងប្តីនិងឪពុក ឱ្យវិលត្រឡប់ទៅផ្ទះវិញ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ត្រែ ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។បុរសរងគ្រោះខាងលើ មានឈ្មោះព្រុំ ស៊ិត ភេទប្រុស អាយុ៥២ឆ្នាំ ជានាយកសាលាប៊ែលធីទី១៩  (សាខាផ្សារ ព្រែកលៀប) ស្នាក់នៅភូមិព្រៃស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្របពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-3316 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនមធ្យម លុះមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កហេតុ ១គ្រឿង មិនស្គាល់ម៉ាកនិងស្លាកលេខ ធ្វើដំណើរ បញ្ច្រាសទិសគ្នា ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកម៉ូតូពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ ផ្លោង ទៅមុខជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនបើកទៅមុខរត់គេចខ្លួនបាត់ស្រ មោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកពិនិត្យ និងធ្វើការវាស់វែង នៅកន្លែងកើតហេតុ។ បន្ទាប់មកក៏ផ្តល់ដំណឹងទៅក្រុមគ្រួសារ ចុះមកដល់ទីតាំងកើតហេតុភ្លាមៗ។បន្ទាប់ពីសាច់ញាតិ ប្រពន្ធកូនសព មកដល់កន្លែងកើតហេតុ គេឃើញកូនស្រី និងប្រពន្ធជនរងគ្រោះ បានស្ទុះ រត់មកឱបត្រកងសពប្តី និងឪពុក ទាំងកណ្តាលភ្លៀង ហើយភ្លាមនោះ កូនស្រីជនរងគ្រោះ បានព្យាយាមធ្វើ ចលនាបេះដូង ដើម្បីសង្គ្រោះឪពុកបន្ថែមទៀត រហូតដល់សមត្ថកិច្ចមកប្រាប់ថា ជនរងគ្រោះគាត់បានផុត ដង្ហើមទៅហើយ ក៏កូនស្រីជនរងគ្រាះ បានសំពះ សុំសមត្ថកិច្ច ដើម្បីធ្វើចលនាបេះដូងជូនឪពុក ឱ្យអស់ចិត្តដែរ តែទីបំផុតបានត្រឹមស្រែកទ្រហោយំសោកបោកខ្លួន និងអុជធូបបន់ស្រន់ហៅឪពុកនិងប្តី ឱ្យវិលត្រឡប់ទៅផ្ទះ វិញប៉ុណ្ណោះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES