Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា ក្រោយព្យាបាលអ្នក ជំងឺស្លាប់

 បិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា ក្រោយព្យាបាលអ្នក ជំងឺស្លាប់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងមានចំណាត់ការផ្លូវច្បាប់ចំពោះម្ចាស់មន្ទីរពេទ្យនេះ ដែលព្យាបាលបណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដោយមូលហេតុមន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេស មិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពីការគ្រប់ គ្រងលើការប្រ កបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤ អនក្រ.បក ស្តីពីបែបបទ និងលក្ខខណ្ឌការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មព របស់ក្រសួងសុខា ភិបាល ដោយមន្ទីរពេទ្យនេះ បានអនុញ្ញាតខុសច្បាប់ ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈ គ្រូពេទ្យ កម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ ជាជនបរទេស បណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០២៣។ ជាមួយយគ្នានេះ ក្រសួងសុខាភិបាល ក៏នឹងមានចំណាត់ការផ្លូវច្បាប់ ចំពោះម្ចាស់ មនញទីរពេទ្យនេះផងដែរ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានស្ត្រីជាជនជាតិចិន ម្នាក់ បានចូល ទៅរកសេវាពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ដោយប្រាប់ពេទ្យថា នាងហូបបាយមិនចូល បន្ទាប់មកលោកគ្រូ ពេទ្យពិ និត្យិរួច ក៏បានដាក់សេរ៉ូមឱ្យ អស់ចំនួន២ប្លោក ស្រាប់តែស្ត្រីជាអ្នកជំងឺ បានស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យតែម្តង។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ ជាជនជាតិចិន (ស្ត្រីរងគ្រោះ) បានចូលទៅ ក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា ដោយប្រាប់ពេទ្យថា នាងហូបបាយមិនចូល។ បន្ទាប់ពីប្រាប់លោកគ្រូពេទ្យ បានធ្វើ ការពិនិត្យរួច ក៏បានដាក់សេរ៉ូមឱ្យស្ត្រីជាអ្នកជំងឺនោះ ចំនួន២ប្លោក ស្រាប់តែស្ត្រីរងគ្រាះ បានត្រដរខ្យល់ស្លាប់ ភ្លាមៗនៅក្នុងមន្ទីរពេទ្យតែម្តង។

ផ្តើមចេញពីករណីនេះ ទើបនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពេទ្យ ប៊ីធនកម្ពុជា នេះតែម្តង៕

RELATED ARTICLES