Tuesday, November 19, 2024
Homeតារាខ្មែរតូតា ៖រៀបការ៣ឆ្នាំ បានកូន២  

តូតា ៖រៀបការ៣ឆ្នាំ បានកូន២  

ភ្នំពេញ៖ម៉ាក សែនសូនីតា បានសម្រាលកូនប្រុសទី២កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ សីហា ដោយនាង​បានដាក់ឈ្មោះថាប៉ុល បូនីតតេ ហើយនាងបង្ហាញសុខភាពល្អធម្មតា ខណៈដែល​ស្វាមីនាងលោកប៉ុល វិបូរ ហៅនីត នៅក្បែកាយ៉ាភរិយាជានិច្ច។ការយកកូនទី២នេះ ក្រោយ​ពេល​កូនទី១របស់តូតា ដែលជាកូន​ប្រុស​ឈ្មោះប៉ុល បូនីតតូ មានអាយុជិត៣ឆ្នាំ ហើយនាង​បាន​ដកខ្លួនចេញពីសិល្បៈស្ទើតែ​ទាំងស្រុងតាំងពី​ក្រោយ​រៀបការកាលពីថ្ងៃ១៦ មីនា ឆ្នាំ​២០​២០ ម្លេះដោយងាកទៅធ្វើជំនួញលក់គ្រឿងអលង្ការនៅផ្សារទួលសង្កែរ និង​បើកកសិដ្ឋាន​ចិ​ញ្ចឹម​គោនៅតំបន់ជាយភ្នំនៅខេត្តមួយចំនួន។ប៉ុន្ដែមុនសម្រាលកូនទី២នេះ តូតា ធ្លាប់ប្រាប់​ថានាងមិនមែន​ផ្ដាច់​ខ្លួនពីសិល្បៈទាំងស្រុងឡើយ ពោលគឺនៅតែបន្ដការងារណាខ្លីៗដដែល ពិសេសគឺការ​ថត​ស្ពត ខណៈដែលស្វាមីនាងលោកវិបូរ ក៍អះអាងដែរថាការ​មានស្វាមី​របស់​តារា​ស្រីមិនមែន​ជា​ការ​​បញ្ជាក់ថា​នាងបញ្ចប់អាជីពសិល្បៈឡើយ ព្រោះតាមលោកសង្កេតឱក សុគន្ធកញ្ញា មាន​ស្វា​មី​និងកូនហើយ​មែនប៉ុន្ដែ​នៅតែមានFan គាំទ្រច្រើននៅឡើយ។

 ម៉ាក សែនសូនីតា ស្ថិតក្នុងចំណោមតារាស្រីដលែយកកូននៅឆ្នាំថោះ ឬឆ្នាំ​ទន្សាយ​នេះមានដូចជាឱក សុគន្ធ​កញ្ញា ,ស៊ឹម សូលិកា និងគង់ ច័ន្ទរដ្ឋា ដែរ ខណៈដែលនាង​ជ្រើស​ផ្លូវយកស្វាមីជាថៅកែផលិត​កម្មដូចគ្នា​ទៅ​និង​អ្នកនាងលីងលីង និងឡាយ សានិកា ជាដើម​។ប្រ​ភពបានឲ្យដឹងថាតូតា នៅតាមយកកូនស្រីនៅឆ្នាំបន្ទាប់ទៀត ហេតុនេះនាងកាន់តែ​រយា​ល​ៗ​ខ្លាំងពីអាជីពចាស់ ឬឈានទៅដកថយពីការសម្ដែងតែម្ដង ព្រោះស្វាមីនាងជាអ្នក​ពូកែ​រកស៊ី និងចង់ពង្រីកមុខជំនួញបន្ថែមទៀត បើទោះជាមុននេះហាងគ្រឿងសមុទ្ររបស់​នាង​ដែល​គ្រោង​បើក​គ្រប់ខណ្ឌនៅរាជធានីភ្នំពេញនោះត្រូវបានជាប់គាំង និងបិទទីតាំងជាច្រើនក្ដី តែនាងបានងាកទៅរកស៊ី​មុខរបរ​ផ្សេងវិញ ពិសេសគឺគ្រឿងអលង្ការ ព្រោះម្ដាយនាងជាអ្នករក​ស៊ីលក់មាស ពេជ្រ នៅផ្សារតាខ្មៅ​ជាច្រើនឆ្នាំ​មក​ហើយ។

 ម៉ាក សែនសូនីតា ជាតារាសម្ដែងធ្លាប់លេចធ្លោម្នាក់ដែលក្រសោបបានតួឯក​ធំៗជាបន្ដ​បន្ទាប់អំឡុងពេល​នាង​នៅលីវ ប៉ុន្ដែនាងដកចិត្តមិនរួចឡើយពេលប៉ៈថៅកែAngkor Picture លោកប៉ុល វិបូរ ដែលធ្លាប់ផ្ដល់ឲ្យ​នាងជា​តំណែងតួឯកជាបន្ដបន្ទាប់​នោះរហូតនាងផាត់ចោល​សំណើរស្នេហ៍លោកឧកញ៉ា និងថៅកែសណ្ឋាគារមួយ​ចំនួនដើម្បីប្រគល់បេះដូងឲ្យលោកនីត ដោយ​មិនគិតថាលោកជាបុរសពោះម៉ាយនោះទេ។ក្រោយមានស្វាមី​ជិត៣ឆ្នាំនេះគេឃើញ​តូ​តា ជិះ​រថ​យន្ដទំ​នើប​​ៗ​ជាច្រើនគ្រឿងឆា្លស់គ្នា ហើយនាងរស់នៅផ្ទះវីឡារ​យ៉ាងប្រណិត​ផង​ដែរ​។​ចំណែកក្រុម​ផលិតករមួយចំនួនដែលធ្លាប់ហៅតូតា ថតវិញពួកគេនិយាយថា​បន្ទាប់ពីតារា​សម្ដែងរូបនេះ​មានកូន២នាងនឹងធ្លាក់សម្ដែងពីតួឯកទៅតួម្ដាយដូច​តារាផ្សេងៗ​ទៀតដែរបើ​ទោះជាទេពកោសល្យ​សិល្បៈរបស់​នាងនៅតែលល្អហើយសម្រស់មិនធ្លាក់ចុះក្ដី។តែតូតា ធ្លាប់ប្រាប់អ្នកយក​ព័តមានយើងមុនសម្រាលកូនទី២ ថា​រឿងដែលនាងបារម្ភ​នោះគឺក្រោយ​មាន​ស្វាមីនិងកូនគឺគីឡូ​ឡើងជ្រុលបន្ដិចទើបធ្វើឲ្យនាងពិបាក​សន្យាឲ្យច្បាស់​ថា​ពេល​ណាវិល​ទៅថតសម្ដែងវិញបាននោះ។នាងថាស្វាមីនាងលោកវិបូរ មិនហាមឃាត់នាងក្នុង​ការសម្ដែង​រឿងឲ្យផលិតកម្មដ៍ទៃ​ឡើយ ទោះជាលោកមានផលិតកម្មខ្លួនឯងដែរក្ដី ពោលគឺនាងអាចធ្វើ​ការងារសិល្បៈតាម​ចិត្ត​ចង់។

 មជ្ឈដ្ឋានមហាជនមើលឃើញថាក្រោយតារាសម្ដែងតូតា ,ឌុច លីដា និងសារ៉ាយ សក្ខ​ណា ជាដើមមាន​ស្វាមីនិង​កូនរៀងៗខ្លួនបែបនេះធ្វើ​ឲ្យបច្ចុប្បន្នពិបាករកតារា​សម្ដែងស្រី​ណា​លេច​ធ្លោខ្លាំងដូចមុន ព្រោះមានតារាខ្លះ​រះមក​មួយប្រាវក៍រលត់បាត់ទៅវិញអស់ក៍​មានដែរ។ប៉ុ​ន្ដែលោកមិញ សុធីវណ្ណ ធ្លាប់និយាយថារឿងតារាមានប្ដីមាន​កូន​គឺជារឿងធម្មតា ព្រោះជីវិត​មនុ​ស្សលោកមិនអាចអ្នកណារស់នៅម្នាក់ឯងជារៀងរហូតបានឡើយ ហើយកុំ​បារម្ភ​ព្រោះគេ គាំទ្រ​តា​រានៅលើសម្ថភាពដូចជានាងBeyonc’e មានប្ដីកូនហើយនៅតែល្បីដដែល។

 តូតា បានយកឈ្នះតារាសម្ដែងស្រីស្អាតមួយចំនួនទៀតដែលធ្លាប់លេចឭ​ពាក់ព័ន្ធ​ស្នេ​ហា​ជាមួយលោកវិបូរ ព្រោះ​​នៅទីបំផុតលោកនីត ក្លាយទៅជាស្វាមីស្របច្បាប់របស់នាង ហើយ​​គេជឿរថាក្រោយទទួលបានកូន២​នេះ​ថៅកែផលិត​កម្មរូបនេះនឹងកាន់តែថ្នាក់ថ្នម​ប្រពន្ធ​ដូចស្វាមីឱក សុគន្ធកញ្ញា ដែរជាមិនខាន៕

RELATED ARTICLES