Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេការកាស៊ីណូ ដេកស្លាប់នៅរោងដាក់ឡាន

មេការកាស៊ីណូ ដេកស្លាប់នៅរោងដាក់ឡាន

កំពត ៖ បុរសម្នាក់ ជាមេការកាស៊ីណូ នៅសុខៗស្រាប់តែបាត់ចេញពីកន្លែងធ្វើការ ពេញ១យប់ លុះព្រឹកឡើង ត្រូវបានប្រទះឃើញដេកស្លាប់នៅក្រោមរោងដាក់រថយន្ត ១កន្លែង ជាប់នឹងបរិវេណកាស៊ីណូ ។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចរោងសម្រាប់ ដាក់រថយន្ត ដែលត្រូវដួលរលំជាយូរមកហើយ ជាប់នឹងកាស៊ីណូ តន់ហន់ ច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

ជនរងគ្រោះ មានឈ្មោះចាន់ ត្រា អាយុ៤១ឆ្នាំ មានលំនៅឯរាជធានីភ្នំពេញ តែបានមកធ្វើការនៅកាស៊ីណូ តន់ ហន់ ស្ថិតនៅទីតាំងកើតហេតុខាងលើ ជាយូរឆ្នាំមកហើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះខាងលើ បានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមិនដឹងថាទៅណានោះទេ លុះដល់ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ស្រាប់តែមានគេប្រទះជនរងគ្រោះ ដេកស្លាប់នៅក្រោមដំបូលរោងដាក់រថយន្ត ដែលបានដួលរលំជាយូរមកហើយ ជាប់នឹងកាស៊ីណូ ដែលខ្លួនធ្វើ ការទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វីកោសល្យវិច័យសព ដើម្បីរកមូលហេតុពិតប្រាកដមុន នឹងប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES