Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស៊ីម៉ាក់ រកឃើញគ្រាប់មិនទាន់ផ្ទុះក្នុងវិទ្យាល័យ សរុប២២៨៦គ្រាប់

 ស៊ីម៉ាក់ រកឃើញគ្រាប់មិនទាន់ផ្ទុះក្នុងវិទ្យាល័យ សរុប២២៨៦គ្រាប់

ភ្នំពេញ ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សំណល់សង្គ្រាម កប់ក្នុងដីក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រី កុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បោសសម្អាតបញ្ចប់ ជាស្ថាពរហើយ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បោសសម្អាតមីនក្នុងវិទ្យាល័យព្រះមហាក្សត្រី កុសុមៈ បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ និងបានដឹកជញ្ជូនគ្រាប់មិនទាន់ផ្ទុះទាំងអស់ ទៅកម្ទេចចោលផងដែរ។

លោកហេង រតនា បានបញ្ជាក់ថា វិទ្យាល័យខាងលើ បានបើកឲ្យសិស្សចូលរៀនវិញជាធម្មតា ចាប់ពីថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ ស្របតាមការជូនការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្ត ផងដែរ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ គណៈគ្រប់គ្រងវិទ្យាល័យព្រះមហាក្សត្រី  កុសុមៈ ស្ថិតក្នុង ក្រុងក្រចេះ បានហៅក្រុមជាងមកជួសជុលអគារសិក្សារ និងចាក់សាប ស្រាប់តែពេលក្រុមជាងកាយសាបចាស់ ចេញ ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ទើបលោកនាយកវិទ្យាល័យ ប្រញាប់រាយការណ៍ ទៅសមត្ថកិច្ច និងមន្ត្រីជំនាញស៊ីម៉ាក់ ចុះមកដោះយក ស្រាប់តែពេលរាវរក ប្រទះឃើញគ្រាប់ជាច្រើនសន្ធឹក។គិតចាប់ពីថ្ងៃទី១១ ខែសីហា រហូតមកដល់ថ្ងៃបិទបញ្ចប់ប្រតិបត្តិការ នៅថ្ងៃទី២០ ខែសីហា ២០២៣ កម្លាំងស៊ីម៉ាក់ បានកាយយកគ្រាប់បានសរុប ២២៨៦គ្រាប់៕

RELATED ARTICLES