Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លាក់កាំភ្លើងក្នុងឡាន ប៉ូលិសចាប់វ៉ៃខ្នោះ

 លាក់កាំភ្លើងក្នុងឡាន ប៉ូលិសចាប់វ៉ៃខ្នោះ

ភ្នំពេញ ៖ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរ បាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះដាក់គោលដៅឆែក អាវុធជាតិផ្ទះនៅពេលយប់ និងឈានដល់ ការឃាត់ខ្លួនបុរសម្នាក់ ដែលបានរក្សាទុកអាវុធ ១ដើម នៅក្នុងរថយន្ត។

ករណីនេះបានកើតឡើង កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លោកម៉ៅ ចាន់ថុន អធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែល ត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះរុន សុវណ្ណវុត្ថា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ 68G ផ្លូវលំ ភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រីឯវត្ថុតាងដកហូត រួមមាន រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០១០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BM-9691 និងអាវុធ ១ដើម ម៉ាក AK47 ស្វាយបត់ លេខ 16193934 ផលិតនៅប្រទេសចិន និងបង់១ (គ្មានគ្រាប់)។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES